គជប នឹងបើកកិច្ច​ប្រជុំ​​ស្តីពី​​​​​​​ការរៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦​នៅ​ថ្ងៃ​២៨​មករា​

15-01-2016 9:25 am

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​២៨ មករា នៅ​ភោជណីយដ្ឋាន​ទន្លេបាសាក់​២​។

​កិច្ចប្រជុំ​នេះ នឹង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ គ​.​ជ​.​ប មន្ត្រី​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប និង​មន្ត្រី​ល​ធ​/​ខ​ប ព្រមទាំង​មាន​ការចូលរួម​ពី តំណាង​ការិយាល័យ​ឧត្តមស្នងកា​រ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា តំណាង​គណបក្ស​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល ស្ថាប័ន អង្គទូត​ជំនាញ​ជប៉ុន ជំនាញការ​សហភាព​អឺរ៉ុប សរុប​១៨៥​នាក់​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក​ស៊ិក ប៊ុន​ហុក ប្រធាន​គជប និង​ថ្លែង​សុន្ទរកថា​បិទ​បញ្ចប់​ដោយ​លោកគួ​យ ប៊ុន​រឿន អនុប្រធាន​គជប​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​គជប នា​ថ្ងៃ​ទី​១៣ មករា​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត