ជំនួប​ដ៏កម្ររ​វាង​សម្តេច ហ៊ុន សែន​និង​ឯកឧត្តម កឹម សុខា​ត្រូវ​បាន​សាទ​​រ

13-01-2016 1:47 pm 2645

​នៅក្នុង​កិច្ចប្រជុំ​សភា នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៦​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ជជែក​គ្នា​ជាមួយ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​ការ​ជំនួបដ៌​កម្រ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​នេះ មិនដឹង​ថា​ពិភាក្សា​លើ​បញ្ហា​អ្វី​នោះ​ទេ​។​

 

​បើ​តាម​លោក កង គឹម​ហាក់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែលបានបង្ហោះវិដេអូនោះ ​សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​លោកថា «​ក្រោយ​ជំនួប​រយៈពេល​ខ្លី​របស់​លោក​ប្រធាន កឹម សុខា និង​សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុងពេល​ប្រជុំ​សភាពេញអង្គ សម្តេច បានសម្រេច​លុបចោល​កិច្ចសន្យា ជាមួយ​ក្រុមហ៊ុន AZ ផ្លូវជាតិ​លេខ​៤ (​ឈប់​យក​លុយ​ចាប់ពី​ម៉ោង​១២​យប់​នេះ​ទៅ​) ១៣ មករា ឆ្នាំ​២០១៦»​។​

 

​លោក រៀល ខេ​មរិ​ន្ទ្រ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្តែង​ការគាំទ្រ​នូវ​វ​ប្បធ​ម៍​សន្ទនា នៃ​ថ្នាក់ដឹកនាំ​កំពូល​របស់ គណបក្សសង្រ្គោះជាតិ និង គណបក្សប្រជាជនកម្ពុជា ក្នុង​សម័យប្រជុំ​សភា​លើក​ទី ៥ និតិ​កាល​ទី ៥ ក្នុងនាម​ជា​ខ្មែរ​ដូច​គ្នា​៕

(ដោយ៖គួន សំបូរ)

 

ព័ត៌មានផ្សេងទៀត