លោក​​ប៉ា សុជាតិ​វង្ស​​៖​​អ្នក​មិន​ចោល​សំរាម​​ក្នុង​ធុងសំរាម​​នឹង​ទទួល​​ការ​ផាកពិន័យ​

12-01-2016 1:48 pm 1259

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​បាន​ឃើញ​ឆាប់ៗ​នេះ​នូវ​ធុងសំរាម​ចល័ត ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ភ្នាក់ងារសាលា​រាជធានី​អនុវត្ត​ការសម្អាត​ប្រមូល​សំរាម​តាម​សួន​សាធារណៈ​។ លោក​ប៉ា សុជាតិ​វង្ស​អភិបាលក្រុ​ងភ្នំពេញ​បានឲ្យ​ដឹង​នៅ​លើ​គេហទំព័រ​ហ្វេ​ក​ប៊ុក នៅ​ថ្ងៃ​ទី​១២​មករា​នេះ​ថា ភ្នាក់ងារ​សាលា​រាជធានី​ភ្នំពេញ​ដែល​អនុវត្ត​ការប្រមូល​សំរាម ពួកគាត់​ក៏​មាន​វិក័យប័ត្រ​ជាប់​នឹង​ខ្លួន​ផងដែរ ដើម្បី​ផាកពិន័យ​ដល់​អ្នក​ចោល​សំរាម​ពាសវាល​ពាសកាល ក្រៅ​ធុងសំរាម​។ សាលា​រាជធានី​នឹង​អនុវត្ត​សាកល្បង​មុនគេ នៅតាម​សួនច្បារ​វិមានឯករាជ្យ សួន​មុខ​វាំង មាត់ទន្លេ និង​វត្តភ្នំ​។ ភ្នាក់ងារ​ដែល​នឹង​ធ្វើ​កិច្ចការ​នេះ នឹង​ជ្រើសរើស​ពី​បុគ្គលិក​អង្គភាព​សួនច្បារ ហើយ​ក៏​នឹង​ផ្តល់​ឱកាស​ដល់​ប្រជា​ពលរដ្ឋ​ដែល​ឥត​ទីពឹង ​ពី​មជ្ឍមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​ផងដែរ​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)


ព័ត៌មានផ្សេងទៀត