​លោក​​ហ៊ុន ម៉ា​នី​​៖​​ទោះ​ខ្ញុំ​​ជា​កូន​​នាយករដ្ឋមន្ត្រី​​​ តែ​​បើ​ខ្ញុំ​​មិន​ព្យាយាម​​​ក៏​​មិន​​ជោគ​ជ័យ​​ដែរ​​

ដោយ៖ 05-01-2016 10:40 am 3948

លោក​ហ៊ុន ម៉ា​នី​ជា​កូនប្រុស​ពៅ​របស់​សម្តេច​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​។ ស្ថិតក្នុង​វ័យ​ជាង​៣០​ឆ្នាំ បច្ចុប្បន្ន​លោក​ហ៊ុន ម៉ា​នី​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​សស​យក​)​។ ក្នុងនាម​ជា​កូន​នាយករដ្ឋមន្ត្រី ចង់ មិន​ចង់ លោក​ហ៊ុន ម៉ា​នី​មានឱកាស​ឈោង​យក​ការងារ​ល្អៗ​និង​តួនាទី​សំខាន់ៗ នៅក្នុង​ជួរ​រដ្ឋាភិបាល ច្រើន​​​ជាង​កូន​ប្រជាពលរដ្ឋ​ធម្មតា​។

 

ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុ​វា​យោ លោក​ហ៊ុន ម៉ា​នី​ក៏​មិន​បដិសេធ​ចំពោះ​ការលើកឡើង​ខាងលើ​នេះ​ដែរ​។ លោក​ហ៊ុន ម៉ា​នី​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​ទទួលស្គាល់ថា​ការងារ​មួយចំនួន ប្រសិនបើ​ខ្ញុំ​មិនមែន​ជា​កូន​នាយករដ្ឋមន្ត្រី មិន​អាចធ្វើ​បាន​នោះ​ទេ​”​។  ប៉ុន្តែ​មិនមែន​មានន័យថា ការងារ​មួយចំនួន​លោក​ហ៊ុន ម៉ា​នី​ត្រូវការ​ឪពុក​ចង្អុលបង្ហាញ ដើម្បី​ទទួលបាន​ជោគជ័យ​នោះ​ដែរ​។ លោក​ក​ហ៊ុន ម៉ា​នី​បញ្ជាក់បន្ថែម​ថា ការងារ​ខ្លះ ទោះបី​លោក​ជា​កូន​នាយក​រដ្ឋមន្ត្រី​ក៏ដោយ តែ​បើ​លោក​មិន​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង ក៏​មិន​អាច​ជោគជ័យ​ដែរ​។​

 

​ដើម្បី​លំអិត​បន្ថែម ជុំវិញ​ប្រធានបទ​នេះ សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ហ៊ុន ម៉ា​នី​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ មកពី​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​

 

សំឡេង៖

ព័ត៌មានផ្សេងទៀត