តើ​​ក្រម​ប្រតិបត្តិ​​អង្គរ​​បច្ចុប្បន្ន​​មាន​លក្ខណ​ខុស​​ពី​​សម័យ​​អង្គរ​​យ៉ាងណា​​?

21-12-2015 6:32 pm 2490

​ក្រម​ប្រតិបត្តិ​អង្គរ បង្កើតឡើង​ក្នុង​គោលបំណង ឲ្យ​ភ្ញៀវទេសចរណ៍​ជាតិ​និ​ង​អន្តរជាតិ ដែល​មក​ទស្សនា​រមណី​យដ្ឋា​ន​អង្គរ បាន​យល់​ពី​គុណ​តម្លៃ និង​លក្ខណ​សក្ការ​របស់​រមណីយដ្ឋាន ហើយ​ចៀសវាង​ប្រ​ព្រឹត្តិ​រាល់​ទង្វើរ​មិនគួរ​គប្បី ដែល​ធ្វើឲ្យប៉ះពាល់​ដល់​មរតក​វប្បធម៌​ខ្មែរ រួមមាន​ដូចជា ការ​ស្លៀកពាក់​សិច​ស៊ី ជក់បារី អង្គុយ​លើ​រូបចម្លាក់ និង​ស្រែក​ឡូឡា​ជាដើម​។ តាមពិត​ក្រម​ប្រតិបត្តិ​អង្គរ​មិនមែន​ទើប​តែ​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ ពោល​គឺ​មាន​តាំងពី​សម័យ​បុរាណកាល​មក​ម្ល៉េះ ជាពិសេស​នៅ​តាម​ប្រាសាទ ដែល​ជា​ទីឋាន​របស់​អាទិទេព​។

 

តើ​អ្វី​ជា​ក្រម​ប្រតិបត្តិ​អង្គរ​? តើ​ក្រម​ប្រតិបត្តិ​អង្គរ​កាលពី​សម័យ​បុរាណ​កាល និង​ក្រម​ប្រតិបត្តិ​អង្គរ ដែល​ទើបតែ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការណ៍​កាលពី​ថ្ងៃ​ទី​៤​ធ្នូ មាន​លក្ខណខុស​គ្នា​យ៉ាង​ដូចម្តេច​? សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​សុខ សង្វា​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​!

 

សំឡេង៖


ព័ត៌មានផ្សេងទៀត