បុរស​សង្ស័យ​ថា​​រៀប​ផែនការ​​សម្លាប់​​ប្រធានាធិបតី​​ម៉ាល់​ឌី​វ​​ត្រូវបាន​​ចាប់ខ្លួន​

30-10-2015 4:33 pm 982
ទិដ្ឋភាពនៃ​ទីក្រុង​កូឡាឡាំពួរ​​ប្រទេសម៉ាឡេស៊ី

​បុរស​វ័យ​៤៧​ឆ្នាំ​ម្នាក់​ជា​ជនជាតិ​ម៉ាល់​ឌី​វ ត្រូវបាន​ចាប់ខ្លួន​ហើយ​ក្រោយ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ផែនការ​សម្លាប់​ប្រធានាធិបតី​ម៉ាល់​ឌី​វ​។ នៅក្នុង​សេចក្ដីប្រកាស​មួយ​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី​៣០​តុលា​នេះ ប៉ូលិស​ម៉ាឡេស៊ី​បាន​និយាយថា បុរស​ជនជាតិ​ម៉ាល់​ឌី​វ​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ខុន​ដូ​មួយ ក្នុង​រដ្ឋធានី​ប្រទេស​ម៉ាឡេស៊ី​។ ការចាប់ខ្លួន​គឺ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៨​តុលា ជាមួយ​ជនជាតិ​ម៉ាល់​ឌី​វ​៤​នាក់​ផ្សេង​ទៀត​៕​​ដោយ​៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត