​គណ​បក្ស​​សំបុក​​ឃ្មុំ​​សង្គម​​ប្រជា​ធិប​តេយ្យ​​កំពុង​តែ​បែ​ក​​បាក់​​ផ្ទៃ​ក្នុង​ឬ​​?​

03-10-2015 3:44 pm 2763

​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​គឺជា​គណបក្ស​ដែល​ទើបតែ​បង្កើតឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៥​នេះ​។ កាលពី​ថ្ងៃ​ទី​៩ កញ្ញា គណបក្ស​នេះ​បាន​ធ្វើ​សមាជ​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​។ អង្គសមាជ បាន​បោះឆ្នោត​លើកដៃ​គាំទ្រ លោក ម៉ម សូណង់ដូ ធ្វើជា​ប្រធាន និង​ជ្រើសរើស លោក​ហ៊ាង រិទ្ធី និង​លោក ហា​រី សំអាត ជា​អនុប្រធាន​គណបក្ស​។​

 

​ប៉ុន្តែ​ក្រោយពី​បញ្ចប់​សមាជ គណបក្ស​កំពុងតែ​មាន​បញ្ហា​ផ្ទៃក្នុង ដោយ​លោក ហ៊ាង រិទ្ធី ក្រុមប្រឹក្សាវិន័យ​គណបក្ស បាន​ចោទប្រកាន់​ថា លោក ហា​រី សំអាត អនុប្រធាន​បក្ស​ថា បាន​ដឹកនាំ​សមាជិក​បក្ស​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ខ្មែរ​សាមគ្គី របស់​អ្នកស្រី ឡាក់ សុភាព ដែល​លោក​ចាត់ទុកថា ជា​អំពើ​ក្បត់​បក្ស​។ តែ​លោក​ម៉ម សូណង់ដូរ ប្រធាន​បក្ស​បាន​ចាត់ទុកថា ការ​ចោទ​របស់លោក ហ៊ាង រិទ្ធី មិន​មែន​ជា​ការពិត​។ តើ​នេះ​ជា​សញ្ញា​នៃ​ការ​បែប​បាក់​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ឬ​? ជា​បន្ត​សូម​ស្តាប់​កិច្ច​សម្ភាស​រវាង​គួន សំបូរ ជាមួយ​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត