តួលេខ​ថ្មី​​ហេតុការណ៍​​ផ្ទុះ​ឃ្លាំង​​នៅ​ចិន​​៖​​មនុស្ស​១១២​នាក់​ស្លាប់​​៩៥​នាក់​បាត់​ខ្លួន​

16-08-2015 12:28 pm 1328

​ក្រោយប្រតិបត្តិការស្វែងរកនៅយប់ថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យ ធ្វើឲ្យចំនួននមនុស្ស​ស្លាប់កើនឡើងដល់​១១២​នាក់​ ដោយឡែកមនុស្សចំនួន​៩៥​នាក់​បាត់​ខ្លួន​ នៅក្នុង​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​នៅ​ទីក្រុង​Tianjin​ប្រ​ទេស​ចិន។ នៅក្នុង​នោះ​មាន​សមាជិក​ក្រុម​ពន្លត់​អគ្គិ​ស​ភ័យ​ និង​បុគ្គលិក​ធ្វើការ​ក្នុង​តំបន់ឧស្សាហកម្ម​នេះ​ផង​​ដែរ​។ នេះ​បើ​តាម​មន្ត្រី​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។ អនុ​ប្រ​ធាន​​នាយកដ្ឋាន​ផ្សព្វផ្សាយ​សាធារណៈ​របស់​ទីក្រុង​លោក Gong Jiansheng​បានឲ្យ​ដឹង​ដែរថា ជន​រង​គ្រោះ​​ចំនួន​២៤​នាក់​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​រួចហើយ​។ ការផ្ទុះ​ផ្ទួនគ្នា​ពីរ​ដង​នៅ​ឃ្លាំង​ក្នុង​ទីក្រុង​Tianjin​កាលពី​ថ្ងៃ​ទី១២​សីហា បើ​តាម​ទីភ្នាក់ងា​រសារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ រហូតមកដល់​ពេលនេះ មាន​មនុស្ស​​ចំនួន​៧២២​នាក់​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅក្នុង​នោះ​មនុស្ស​៥៨​នាក់​ស្ថិតក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​៕

(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត