កូរ៉េខាងត្បូង​​​ថ្កោល​ទោស​​កូរ៉េខាងជើង​​ដាក់​គ្រាប់​​មីន​​នៅ​​តាម​​ព្រំដែន​​

10-08-2015 3:06 pm 1508
នៅព្រំដែនរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង

​ឧត្តមសេនីយ៍ទោ​កូរ៉េខាងត្បូ​ង​លោក​Ku Hong-mo រួម​ទាំង​អគ្គសេនាធិការ​កូរ៉េខាងត្បូង ប្រកាស​ថ្កោលទោស​លើ​កូរ៉េខាងជើង បន្ទាប់​ពី​ផ្ទុះ​គ្រាប់មីន នៅក្នុង​តំបន់​គ្មាន​យោធា​កាលពី​សប្ដាហ៍​មុន​។​ទាហាន​របស់​កូរ៉េ​ខាងត្បូង​ម្នាក់ ត្រូវបាន​កាត់​ជើង​ចោល​ទាំងពីរ ខណៈ​ម្នាក់​ទៀត​បាន​បាត់បង់​ជើង​ម្ខាង​ដែរ​។ ក្រុម​មន្ត្រី​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា ទាហាន​កូរ៉េ​ខាងជើង​បាន​ធ្វើដំណើ​រ​ឆ្លងកាត់​តាម​ព្រំដែន ដើម្បី​បង្កប់​មីន នៅក្បែ​រ​បង្កោល​ព្រំដែន​កូរ៉េខាងត្បូង ក្នុង​គោលបំណង​សម្លាប់​មនុស្ស​។​


​អគ្គសេនាធិការ​កូរ៉េខាងត្បូង​បាន​និយាយថា សកម្មភាព​ភាព​របស់​កូរ៉េ​ខាងជើង​បាន​រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព និង​កិច្ចព្រមព្រៀង​មិន​ឈ្លានពាន​រវាង​កូរ៉េ​ខាងត្បូង​និង​កូរ៉េខាងជើង តាំង​ពី​បញ្ចប់សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​។ អគ្គសេនាធិការ​កូរ៉េខាងត្បូង​បាន​អះអាង​ថា កូរ៉េ​ខាងជើង​មាន​បំណង​ចង់​បង្ក​ភាព​តានតឹង​ទៀតហើយ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គការសហប្រជាជាតិ​អំពាវនាវ​ឱ្យ​អាមេរិក​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​រវាង​កូរ៉េ​ខាងជើង​និង​កូរ៉េខាងត្បូង ហើយ​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ផងដែរ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត