កិច្ចប្រជុំ​​រដ្ឋមន្ដ្រី​​អាស៊ាន​​បិទ​បញ្ចប់​​ជាមួយ​ទំនុកចិត្ដ​​កសាង​​សហ​គ​មន៍​​អាស៊ាន​

07-08-2015 1:55 pm 1402
សមាជិកចូលរួមកិច្ចប្រជុំថតរូបអនុស្សាវរីយ

​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​អាស៊ាន​លើក​ទី​៤៨ បាន​បិទ​បញ្ចប់​ហើយ​កាលពី​ថ្ងៃ​ទី​០៦​សីហា នៅក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ នៅពេល​បិទ​បញ្ចប់​កិច្ចប្រជុំ​នេះ រដ្ឋមន្ដ្រី​របស់​អាស៊ាន​បានបង្ហាញ​ទំនុកចិត្ដ​យ៉ាងខ្លាំង ថា​អាច​បំពេញបាន​នូវ​ការកសាង​សមាគម​អាស៊ាន​ឲ្យ​រីកលូតលាស់​កាន់តែខ្លាំង​។ រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​លោក​Anifah Aman​បាន​និយាយថា ការបិទ​បញ្ចប់​កិច្ចប្រជុំ​ដែល​ម៉ាឡេស៊ី​ជា​ម្ចាស់ផ្ទះ ពោរពេញ​ដោយ​ទំនុកចិត្ដ ថា​អាច​បង្កើត​សហគមន៍​អាស៊ាន​បាន​នៅ​ចុងឆ្នាំ​២០១៥​។ ក្នុង​កិច្ចប្រជុំ​កន្លងមក រដ្ឋមន្ដ្រី​ជា​សមាជិក​ចូលរួម​បាន​ពិភាក្សា​ពី​វឌ្ឍនភាព ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន​ផងដែរ​។ គួរបញ្ជាក់​ថា អាស៊ាន​គឺ​ស្ថិត​នៅលើ​ដំណើរការ​មួយ ដែល​នឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៤​របស់​ពិភពលោក​នៅ​ឆ្នាំ​២០៥០​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​នាយក​រដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក Najib Razak នៅ​ពេល​លោក​ចូលរួម​ជា​កិត្ដិយ​ស​បើក​កិច្ចប្រជុំ​៕​ដោយ៖ពេញ ផេង

ព័ត៌មានផ្សេងទៀត