បេក្ខជន​​ប្រធានាធិបតី​អាមេរិក​១០​​រូប​​មក​​ពី​​បក្ស​សាធារណរដ្ឋ​​កំពុង​​ដណ្ដើម​​ប្រជាប្រិយភាព​គ្នា

05-08-2015 4:56 pm 2282
បេក្ខជនទំាង១០រូបត្រៀមចូលរួមលើវេទិកានៅកាសែត​​Fox News​

សារព័ត៌មាន​Fox News បានប្រកាស​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​២០១៦​ដើម្បី​ចូលរួម​ការតស៊ូ​មតិ​លើក​ដំបូង​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ល្ងាច​ថ្ងៃទី​០៦សីហា​ខាង​មុខ ស្ថិត​នៅ​រដ្ឋ​អូ​ហៃ​យូ​(Ohio)​ក្នុង​ទីក្រុង​ក្លេ​វេ​ឡេន​(Cleveland) ដឹកនាំ​ដោយ​លោក​មហាសេដ្ឋី​អាមេរិកឌូ ណេ​ដ​ត្រា​ផ​(Donald Trump)​។

 

បេក្ខជន​ដែល​នៅលើ​ឆាក​នេះ​រួមមាន អតីត​រដ្ឋ​អភិបាលរដ្ឋ​ផ្លរីដា​( Florida)​លោក Jeb Bush អភិបាលរដ្ឋ​វី​ស​ខុន​សិន​( Wisconsin)​លោក Scott Walker អតីត​អភិបាលរដ្ឋ អា​កាន​សា​(Arkansas) លោក​ហាក់​អាប៊ី​(Huckabee)​សមាជិក​ព្រឹទ្ធសភា​ចូលនិវត្តន៍​លោក​ថី​ដ ក្រូស​(Ted Cruz) លោក​Marco Rubio​អភិបាលរដ្ឋ ញូ ជើ​ស៊ី​(New Jersey) និង​អភិបាលរដ្ឋ​អូ​ហៃ​យូ​លោក​ច​ន កា​សិក​( John Kasich)​។ ក្រៅពីនេះ នៅ​មាន​បេក្ខជន​មកពី​គណបក្ស​សារ​ធា​រណៈ​ផ្សេងទៀត មក​ចូលរួម​ក្នុង​វេទិការ​នេះដែរ​។ ការតស៊ូ​មតិ​នេះ តម្រូវ​ឱ្យ​សមាជិក​នីមួយៗ​បង្ហាញ​ឆន្ទះ​របស់​ខ្លួន ដើម្បី​ដណ្ដើម​ប្រជាប្រិយភាព​ពី​ប្រជាជន​អាមេរិក​។


​អ្នក​មាន​ប្រជាប្រិយភាព​ជាង​គេ​បំផុត​មាន​៣​នាក់​រួមមាន​លោក​មហា​សេដ្ឋីឌូ​ណេត ត្រា​ភ​(Donald Trump) លោក​ស្កុត វក​ឃើ (Scott Walker) និង​លោក​ជេប បូ​ស​(Jeb Bush)​។ តែ​យ៉ាងណាក៏ដោយ សារព័ត៌មាន​Fox news​បញ្ជាក់ថា បេក្ខជន​ទាំង​១០​រូប​នឹង​បង្ហាញ​លើ​វេទិកា​ដើម្បី​ស្វែងរក​អ្នកគាំទ្រ​ភាគច្រើន ដើម្បី​ឆ្ពោះ​ទៅ​ឈរឈ្មោះ​បោះឆ្នោត​នៅពេល​ខាងមុខ​។ បើ​តាម​អ្នកជំនាញ​នយោបាយ​បានបញ្ជាក់​ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​គណបក្ស​សាធារណៈរដ្ឋ​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​យក​ប្រជាប្រិយភាព​នៅ​តាម​កាសែត​Fox News​។


​សារព័ត៌មាន​Fox news​បានបញ្ជាក់​ថា ចំពោះ​លោក​ស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន​(Hillary Clinton) កំពុង​មាន​ប្រជាប្រិយភាព ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​មិនបាន​ចូលរួម​ដើម្បី​តស៊ូ​មតិ​ទេ​។ ករណី​គណបក្ស​ប្រជាធិបតេយ្យ​អាច​ចូលរួមបាន ក្រោយពី​បញ្ចប់​កិច្ចពិភាក្សា​បស់​គណបក្ស​សាធារណៈរដ្ឋ ។ គួរបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ប្រព្រឹត្តទៅ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាងមុខ ហើយ​ប្រធានាធិបតី​អាមេរិក​លោក​អូ​បា​ម៉ា មិន​មាន​សិទ្ធ​ឈរឈ្មោះ​បោះឆ្នោត​បាន​សម្រាប់​អាណត្តិ​ទី​៣​ទៀតឡើយ ព្រោះ​ផ្ទុយ​នឹង​រដ្ឋ​ធ​ម្មនុ​ញ្ញា​អាមេរិក​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត