ការ​បណ្តេញ​​អ្នកសារព័ត៌មាន​​មិន​​គួរ​​នឹង​​មាន​​នៅ​ក្នុង​​វិស័យ​​សារព័ត៌មាន​​កម្ពុជា​

10-07-2015 6:09 pm 2587

​ក្លឹប​អ្នកកាសែត​កម្ពុជា​បានចេញ​សេចក្តីថ្លែងការណ៍​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០២​កក្កដា សំដែង​ការសោកស្តាយ បន្ទាប់​ពី ទទួលបាន​ដំណឹង​ថា លោក​ឈាង វុន​ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​បណ្តេញ​អ្នកសារព័ត៌មាន​ចេញពី​បរិវេណ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​០១​កក្កដា​។​ក្រៅពី​ការបណ្តេញ​អ្នកសារព័ត៌មាន​ហើយ  ក៏​មាន​ការប្រើ​ពាក្យ​សំដី​មិន​សមរម្យ និង​ឥរិយាបថ ខុស​ប្រក្រតី​ក្នុងនាម​ជា​មន្ត្រី​ស្ថាប័ន​កំពូល​ទៅកាន់​អ្នកសារព័ត៌មាន ក្នុងពេល​កំពុង​បំពេញ​វិជ្ជាជីវៈ​។

 

​លោកពុយ​គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ ជប៉ុន​ក្យូ​ដូ និង​ជា​អគ្គលេខាធិការ​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា​បានឲ្យដឹងថា ការបណ្តេញ​អ្នកសារព័ត៌មាន​មិន​គួរ​នឹង​មាន​ឡើយ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​កម្ពុជា​។​
​ជា​បន្ត​សូម​ស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា ជាមួយ​លោក ពុយ​គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ ជប៉ុន​ក្យូ​ដូ និង​ជា​អគ្គលេខាធិការ​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា​ដូចតទៅ​៖

សំឡេង

 

 

ព័ត៌មានផ្សេងទៀត