ដើម្បី​​​ការពារ​​​ខ្លួន​​​ពី​​​ជំងឺ​​​ផ្លូវ​ដង្ហើម​បាន​ចាំបាច់​​​​ត្រូវ​​យល់​​ដឹង​​ពី​​ជំងឺ​​ផ្លូវដង្ហើម​​ឲ្យ​ច្បាស់​

19-06-2015 5:46 pm 3144

​អង្គការ​សុខភាព​ពិភពលោក​បាន​រាយ​ការណ៌​ថា ករណី​ជំងឺ​ផ្លូវដង្ហើម​នេះ សរុប​មាន​ចំនួន ១១៧៩​ករណី​ដែល​ក្នុងនោះ​មាន ៤៤២​ករណី​បាន​ស្លាប់ នៅក្នុង​ប្រទេស​ចំនួន ២៥ ចាប់តាំងពី​ឆ្នាំ ២០១២​មក​។ អ្នក​ដែល​ឆ្លង​ជំងឺ ហើយ​វិវត្តន៏​ទៅ​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់ ច្រើន​កើត​លើ មនុស្ស​ចាស់​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ និង​មនុស្ស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​ខ្លួន​។ ជំងឺ​ផ្លូវដង្ហើម បាន​នឹង​កំពុង​ផ្ទុះឡើង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ បាន​រីក​រាលដាល​មក​ដល់​ប្រទេស​ថៃ​ទៀត​។​ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស ២៤​នាក់​ហើយ​នៅ​កូរ៉េ​ខាងត្បូង​។​

 

តាមរយៈ​ទំព័រ​ហ្វេ​ក​ប៊ុក​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​CDC​បាន​ជូនដំណឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​ទី​០៥​មិថុនា ពុំ​ទាន់​រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​នៅ​មជ្ឈឹម​បូព៌ា​(MERS)​ក្នុងប្រទេស​កម្ពុជា​នៅឡើយ​ទេ​។​ចង់​យល់ដឹង​បន្ថែម លើ​ការការពារ​ខ្លួន​ពី​ជំងឺ​ផ្លូវដង្ហើម​? ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសំភាសន៍​រវាង​ឆេង សូរិយា​ជាមួយ លោក​លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ដូចតទៅ​៖

 

សំឡេង

ព័ត៌មានផ្សេងទៀត