ការ​គាំទ្រ​​និង​​សមត្ថភាព​​កីឡាករ​​នឹង​​ធ្វើ​ឲ្យ​​វិស័យ​​កីឡា​​កម្ពុជា​​ល្បី​​លើ​​ឆាក​​អន្តរជាតិ​

12-06-2015 6:36 pm 3335

​ក្នុង​រយៈពេល​ចុងក្រោយ​នេះ  យុវជន​ខ្មែរ រួម​នឹង​ប្រជា​ពលរដ្ឋ​ខ្មែរ បាន​ផ្តោត​ការចាប់​អា​ម្មណ៍ និង​លើកទឹកចិត្ត​ខ្លាំងក្លា ដល់​កីឡាករ​កម្ពុជា មិនថាតែ​ការប្រកួត​បាល់ទាត់ ការប្រកួត​ប្រដាប់ ការប្រកួត​តៃក្វាន់​ដូ​ជា​ដើម​។ យ៉ាងណាក៏ដោយ សមត្ថភាព​កីឡាករ​កម្ពុជា នៅមានកំរិត ក្នុង​ការប្រកួតប្រជែង​នឹង​អន្តរជាតិ​។​នេះ​បើ​តាម​ការលើកឡើង​រប​ស់លោក​កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា​។ លោក​កែម ឡី ក្នុងនាម​លោក​បាន​តាមដាន​វិស័យ​កីឡា​នៅ​កម្ពុជា​ជាច្រើន​ឆ្នាំ​មកហើយ បានបញ្ជាក់​ថា កម្ពុជា នឹង​មាន​សមត្ថភាព​ន​ប្រកួតប្រជែង​នឹង​អន្តរជាតិ បើសិនជា​កីឡាករ​កម្ពុជា មាន​សមត្ថភាព​គ្រប់​គាន់​។

 

​ជា​សមត្ថភាព​ដែល​កើតឡើង ដោយ​ការបណ្តុះបណ្តាល​តាំង​ពី​វ័យក្មេង មិនមែន​ជា​ការបណ្តុះបណ្តាល​នៅ​ពេល​ដឹង​ពី​សមត្ថភាព​របស់​កីឡាករ​នោះទេ​។​លោក​កែម ឡី​ក៏​បាន​សរសើរ​ប្រជាជ​ន​កម្ពុជា ដែល​បាន​គាំទ្រ​កីឡាករ​កម្ពុជា នា​ពេល​កន្លង​មក​ផង​ដែរ​។​

​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់ កិច្ចសំភាសន៍​រវាង ឆេង សូរិយា ជាមួយ លោក​កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា ក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម​ដូចតទៅ​៖

សំឡេង

ព័ត៌មានផ្សេងទៀត