ប្រវត្តិ​​នៃ​​ភ្នំ​​ឧដុង្ត​​

ដោយ៖ Vayofm Teams 16-05-2015 1:31 pm 4799

​ទីក្រុង​ឧដុង្គ​ឬ​ភ្នំ​ឧដុង្ត​បាន​ត្រូវ​កសាងឡើង ក្នុង​សតវត្សរ៍​ទី​១៧ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ ។ ក្នុង ពស ២១៦៤ គស ១៦២០ ព្រះបាទ​ជ័យ​ជេដ្ឋា​។ ហើត​ភ្នំ​ឧដុង្ត ជា​អតីត​រាជធានី នា​សតវត្សរ៍​ទី ១៧ (​ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ​១៨៦៦) ដែល​ព្រះបាទ​នរោត្តម បាន​បោះបង់ចោល នៅ​ឆ្នាំ​១៨៦៦​ដើម្បី​ផ្លាស់​រាជធានី​ទៅ​ភ្នំពេញ​រហូត​ដល់​សព្វថ្ងៃ​។​ដើម្បី​យល់​កាន់តែ​ច្បាស់​ប្រ​វត្តនៃ​ភ្នំ​ឧដុង្ត​នេះ ជា​បន្ត​សូម​ស្តាប់​គួន សំបូរ​ពណ៌នា ដូចតទៅ​៖

 

​ភ្នំ​ឧដុង្ត​មាន​ទីតាំង​នៅ​ភាគ​ពាយ័ព្យ ពី​ភ្នំពេញ ប្រហែល ៤០​គីឡូម៉ែត្រ ក្រោយមក​មាន​ការទាក់ទាញ​ចំណាប់​អារម្មណ៍​សាជាថ្មី បន្ទាប់​ពី​ការកសាង​ព្រះ​សក្យមុនីចេតិយ​ដ៏​ធំ នៅលើ​កំពូលភ្នំ​នេះ នៅ ជ្រុង​ខាងជើង​ដែល​មើលទៅ​ឃើញ​ធំ​ខ្ពស់ និង​មាន​ភាព​ស្រស់បំព្រង​។ ភ្នំ​ឧដុង្ត​ស្ថិត​នៅក្នុង​ឃុំ​ផ្សារ​ដែក និង​ឃុំ​ភ្នំ​បាត ស្រុក​ពញា​ឭ ខេត្ត​កណ្តាល​។​អ្នកស្រុក បាន​ហៅ​ភ្នំ​នេះ ដោយ​ឈ្មោះ​បី គឺ ភ្នំ​ឧដុង្គ ភ្នំ​ព្រះ​រាជទ្រព្យ​និង ភ្នំ​អដ្ឋរស្ស​។​

 

​តាម​ឯកសារ រឿងព្រេង​ខែ្មរ ភាគ​៥​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខែ្មរ បញ្ជាក់ថា ទីក្រុង​ឧដុង្គ​បាន​ត្រូវ​កសាងឡើង ក្នុង​សតវត្សរ៍​ទី​១៧ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ ។ ក្នុង ពស ២១៦៤ គស ១៦២០ ព្រះបាទ​ជ័យ​ជេដ្ឋា​ដែល​គង់នៅ រាជវាំង​ល្វាឯម បាន​យាង ចេញ​ទៅ​ប្រពាត​នៅ តំបន់​អូរ​ក្រុង​លាយ​ក្នុង​ខេត្ត​សំរោង​ទង ក្រសាល​នៅ​តា​ដុង​យាយ​ជ័យ បាន​ទត​ឃើញ​ទីទួល​មួយ​នៅ​តំបន់​ស្រះកែវ ថា​ជា​ទី​មាន​ទេសភាព​ល្អ​ក៏​ចាប់​ព្រះទ័យ​ចង់​សាង​ព្រះរាជវាំង​គង់​នៅ​ទី​នេះ​ហើយ​ក៏​ចាត់​ឧកញ៉ា​ក្រឡា​ហោម កែវ ឲ្យ​ជា មេ​ចំណាត់ការ​កសាង​ព្រះរាជវាំង​នៅ​តំបន់​ស្រះកែវ​នេះ នៅ​ថៃ្ង​៥​កើត ខែ​ផល្គុណ ឆ្នាំ​វក ទោ​ស័ក ពស​២១៦៤​គស​១៦២០ បាន​តាំង​នាម​នគរ (​ទីក្រុង​) ថ្មី នោះ​ថា​ព្រះបរមរាជវាំង​មហានគរ​ឧដុង្គ​-​មានជ័យ​បុរីរម្យ​ឧត្តម​រាជ​និវេសនដ្ឋាន​ដែល​ហៅ​ខ្លី​ថា ក្រុង​ឧដុង្គ​មានជ័យ​។​

 

​បើ​សម្លឹង​ពី​កំពូលភ្នំ​ទៅ​ក្រោម​គេ​នឹង​ឃើញ​ទិដ្ឋភាព​គួរ​ជាទី​ទស្សនា មាន ដើមត្នោត ផ្ទះ ស្រែ ចម្ការ​របស់​អ្នកស្រុកព័​ទ្ឋ​ជុំវិញ​នោះ​, បើ​មើលទៅ​កើត​ឃើញ ដៃ​ទ​នេ្ល​សាប​និង​ភូមិ​អ្នកស្រុក​កំពង់ហ្លួង​, មើល​ទៅ​ជើង​ឃើញ ភូមិ​វាំង​ចាស់​និង​ផ្សារ​ឧដុង្គ​, និង ខាងត្បូង ឃើញ​ផ្លូវ​ជាតិ​លេខ​៥ ទៅ​ភ្នំពេញ​យ៉ាង​វែង​បីដូច​ខ្សែពួរ​មួយ​ចង្វាយ ។ ភ្នំ​នេះ មាន​ទីក​នែ្ល​ង​ជាទី​សក្ការបូជា សម្រាប់​អង្គុយ​លំហែកាយ និង​មាន​ផ្សារ​លក់​ម្អូបចំណី​ជូន​ភ្ញៀវ​ដែល​បាន ទៅ​កម្សាន្ត​។​

 

​ភ្នំ​នេះ​ជា​ទីក​នែ្ល​ង សម្រាប់​តំកល់ អដ្ឋិធាតុ​រាជវង្សានុវង្ស​ដែល​គេ​ចំណាំ​ហៅថា "​ភ្នំ​ព្រះ​រាជទ្រព្យ​" មាន​កំពស​មិន​ខ្ពស់​ពេក មិន​ទាប​ពេក ។​បើ​ដើរ​ឡើង​តាម​ជណ្តើរ​ខាងជើង ដែល​ទើប​សង់​ថ្មី ចំនួន ៥០៩​កាំ​គេ​នឹង​បាន​ឃើញ ព្រះ​សក្យមុនីចេតិយ៍​ដ៏​ធំ​ស្រស់ស្អាត មាន​កម្ពស់ ៤០​ម៉ែត្រ​ដែល​បាន​ទទួល​ការបញ្ចុះ​បឋមសិលា នា​ថៃ្ង​ព្រហស្បតិ៏ ៩​រោច ខែ​ទុតិយាសាធ​ឆ្នាំ​ជូត អដ្ឋស័ក ពុទ្ឋ​សករាជ ២៥៤០ ត្រូវ​នឹង​ថៃ្ង​៨ ខែ​សីហា ឆ្នាំ​១៩៩៦​។​

 

​បើ​ឡើងទៅ តាម​ជណ្តើរ ស្ថិត​នៅ​ខាងឆេ្វង​ដៃ ក្បែរ ព្រះ​សក្យមុនីចេតិយ​ដែល​ទើបនឹង​សាង​ថ្មី​នោះ គឺ គេ​នឹង​ឃើញ​មា ន​ចេតិយ​ធំៗ​ពីរ នៅក្បែរ​គ្នា​។​ចេតិយ​ខាងជើង​មាន​ឆ្លាក់​រូប​ដំរី លេច​ក្បាល​ធ្លោ មាន​ទំហំ​ប៉ុន​ដំរី​មែនទែន​។​គេ​ហៅថា "​ចេតិយ​សាម​ពាន់​" ត្រូវបាន​កសាង​ឡើង​តាំងពី គ្រិស្ត​សករាជ ១៦២៣​ដោយ​ព្រះបាទ​ជ័យជេដ្ឋា ដើម្បី​បញ្ចុះ​អដ្ឋិធាតុ​ព្រះបាទ​ស្រី​សុរិយោ​ពណ៌‌ ជា​ព្រះរាជ​បិតា​។ រីឯ​ចេតិយ​ខាងត្បូង​ជាប់​គ្នា​នោះ បាន​ត្រូវ​កសាងឡើង ក្នុង​គ្រិស្តសករាជ ១៨៩១ ដោយ​ព្រះបាទ​នរោត្តម ដើម្បី​បញ្ចុះ​អដ្ឋិធាតុ ព្រះបាទ អង្គឌួង ជា​បិតា​។​បើ​ចុះ​តាម​ជណ្តើរថ្ម​ទៅ​ត្បូង​បន្តិច គេ​នឹង​ឃើញ​ចេតិយ​ដ៏​ធំ​មួយទៀត ដែល​ជា​ចេតិយ​របស់​ព្រះបាទ ស៊ីសុវត្ថិ​មុនី​វង្ស​មាន​ក្បូរក្បាច់​យ៉ាង​ស្អាត​។ ចេតិយ​ធំៗ ទាំង​៣ ស្ថិត​លើ​កំពូលភ្នំ​ឧត្តុង្គ ជ្រុង​ខាងជើង មានឈ្មោះ​ថា " ចេតិយ​ត្រៃត្រិង្ស ។​
​បើ​ចុះ​តាម​ជណ្តើរថ្ម ទៅ​ត្បូង​បាន​បន្តិច មាន​ក​នែ្ល​ង​មួយ​ដែល​អ្នកស្រុក​ចំណាំ​ហៅថា "​មាត់​រូង​" ប៉ុ​នែ្ត គែ​គេ​ពុំ​ឃើញ​មាន​រូង​ឡើយ​។​គេ​បាន​និយាយ​តៗ​គ្នា​ថា កាលពី​សម័យ​ដើម គឺ​មាន​រូង​ធំ​មួយ ដែល​មាន​ព្រះសង្ឃ​ធុតង្គ ធ្លាប់​និមន្ត​ចេញ​ចូល​តាម​រូង​នេះ ដែល​មាន​ដំណើរ​ជ្រៅ​ចូល​ទៅ​ដល់ ភ្នំ​ប្រសិទ្ឋិ៏​ឯណោះ ។ តែ​ក្រោយមក​ក៏​ស្រាប់តែ​មាន​ការ​បិទមាត់​រូង សន្ឋប់ចោល​រហូតមក ដោយ​ពុំ​មាន​នរណា​ដឹង​ថា​ហេតុអ្វី​ឡើយ​។​

 

​បើ​បន្ត​ដំណើរ​ទៅ​ត្បូង​ទៀត គេ​នឹង​ឃើញ​គុហារ​ជញ្ជាំង​ថ្មបាយក្រៀម​តូច​មួយ មាន​តម្កល់​ព្រះ​ពុទ្ឋរូប មួយអង្គ ហៅថា "​លោកតា​ដំបង​ដែក​" ដែល​អ្នកស្រុក​នៅ​ទីនោះ​និយម ទៅ​បន់ស្រន់​ព្រោះ​ល្បី​ថា ពូកែ​ស័ក្តិ​សិទ្ឋិ​។ នៅក្នុង​វិហារ​មាន​ព្រះពុទ្ឋ​រូប​មារវិ​ជ័យមួយ ដ៏​ធំ​សម្បើម តែ​មក​ដល់ពេលនេះ​បាន​ខូច​បាក់បែក​អស់​ទៅ​។ ដោយសារ​ព្រះ​ពុទ្ឋរូប មាន​កម្ពស់​ដល់​ទៅ​១៨​ហត្ថ ទើប​អ្នកស្រុក​សន្មតនាម អោយ​ព្រះវិហារ​នេះ​ថា "​វិហារ​អដ្ឋរស្ស​" មានន័យ​សំដៅ ទៅលើ ព្រះ​ពុទ្ឋរូប កម្ពស់ ១៨​ហត្ថ​៕

(​ដោយ​៖​គួន សំបូរ​)

ព័ត៌មានផ្សេងទៀត