លោកពុយ គា​៖​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ល្អ​ជាង​នៅ​សឹង្ហ​បុរី​និង​ថៃ​

02-05-2015 3:56 pm 1687

អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា និង​ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់សារ​ព័ត៌មានជ​ប៉ុន​ក្បូ​ដូ បានលើកឡើង ថា សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ល្អប្រសើរ​ជាង​ប្រទេស​ថៃ និង​ប្រទេស​សឹង្ហ​បុរី ទៅទៀត​។

 

ការលើកឡើង​នេះ ធ្វើឡើង​ស្របពេល​ដែល ប្រទេស​ភាគច្រើន​នៅលើ​ពិភពលោក នឹង​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ថ្ងៃ​០៣​ឧសភា ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា​។ ជាមួយគ្នានេះ​លោក ពុយ គា ក៏​បាន​សម្ដែង​អារម្មណ៍​ផ្ទាល់ខ្លួន របស់​លោក​ថា លោក​សប្បាយចិត្ត​ចំពោះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ហើយ​លោក​ចង់​ឲ្យ​សេរីភាព​នេះ បន្ដ​មាន​ជា​រៀងរហូត​។

ជា​បន្ដ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក​ឃួន សុភ័​ក្រ ជាមួយ​លោកពុយ គា អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា និង​ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់សារ​ព័ត៌មានជ​ប៉ុន​ក្បូ​ដូ នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ​!

 

សំលេងៈ


ព័ត៌មានផ្សេងទៀត