លោក​​សុខ​ទូច​​នឹង​ចូលរួម​​វេទិកា​​តុមូល​​បើ​​វេទិកា​​នោះ​​ធ្វើឡើ​ង​​តាមរយៈ​​វិទ្យុ​រឺ​​ទូរទស្សន៍​​

21-04-2015 6:29 pm 1121

​ថ្លែង​ប្រាប់​វិទ្យុ​វា​យោ នៅ​រសៀល​ថ្ងៃ​ទី​២១​មេសា លោក​ខឹម​វាសនា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបេតយ្យ​បាន​មានប្រសាសន៍ថាគ​ណប​ក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបេតយ្យ ហៅ​កាត់​ថា LDP នឹង​ចាត់វិធានការ​លើ​លោក​សុខ​ទូច​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​។​វិធាន​ការដែល​លោក​ខឹម វាសនា​បាន​លើកឡើង​នាពេលនេះ មាន​ពីរ​ជម្រើស ទីមួយ គឺជា​ការធ្វើ​បាតុកម្ម​ចាប់​លោក​សុខ ទូច អោយ​មក​ទទួលខុសត្រូវ ពីព្រោះ​គាត់​និយាយ​ប៉ះពាល់​ដល់​LDP និង​ជម្រើស​មួយទៀត​គឺ​ធ្វើលិខិត​ថ្កោលទោស​ដើម្បីអោយ​គេ​ស្គាល់​មុខមាត់​លោក​សុខ​ទូច​។​

 

​សំឡេង លោក ខឹម វាសនា៖

 

​ការអះអាង​របស់​លោក​ខឹម វាសនា ប្រធាន​គណបក្ស​LDP នាពេល​នេះ​បាន​ធ្វើឡើង​ក្រោយពី​លោក​សុខ​ទូច បាន​មាន​យោ បល់ ក្នុង RFI ទាក់ទង​នឹង​ការស្លាប់​របស់​សិលា​។​យ៉ាងណាក៏ដោយ លោក​សុខ ទូច​បាន​អះអាង​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ដដែល​នេះ​ថា លោក​នឹង​មិន​ចូលរួម​វេទិកា​តុមូល​នៅ​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបេតយ្យ​ឡើយ​ប៉ុន្តែ លោក​នឹង​ចូលរួម​វេទិកា​តុមូល​បើ​រៀបចំ​ធ្វើ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​ទូរទស្សន៍​និង​វិទ្យុ​ជាដើម​ដែល​មាន​អ្នកសម្របសម្រួល​មាន​វិជ្ជាជីវៈ​។

សំឡេង លោក​សុខ ទូច៖

 

​លោក​សុខ ទូច បានបញ្ជាក់​ថា មូលហេតុ​ដែល​លោក​បញ្ជាក់ថា  មិន​ចូលរួម​ក្នុង​វេទិកា​តុមូល សួរដេញដោល​របស់​គ​ណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបេតយ្យ គឺ​ដោយសារតែ លោក​មិនមែន​ជា​សកម្មជន​គណ​បក្ស​នេះ ហើយ​លោក​ជា​បុគ្គល​មាន​វិជ្ជាជីវៈ ដូចនេះ ត្រូវ​រៀបចំ​វេទិកា​តុមូល​នៅ​កន្លែង​ដែល​មាន​វិជ្ជាជីវៈ​។​

សំឡេង លោក​សុខ ទូច៖

 

​លោក​ខឹម វាសនា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបេតយ្យ​បាន​រំលឹក​អោយដឹងថា នេះ មិនមែន​ជា​លើកទីមួយ​នោះទេ ដែល​លោក​សុខ ទូច បដិសេធ​មិន​ចូលរួម​វេទិកា​សួរដេញដោល តាម​ការ​អញ្ចើញ​របស់​គណបក្ស​LDP​។​
 

​សំឡេង លោក ខឹម វាសនា៖

 

​ការអះអាង​របស់​លោក​ខឹម វាសនា ប្រធាន​គណបក្ស​LDP នាពេលនេះ បាន​ធ្វើឡើង​ក្រោយ​ពី​លោក​សុខ​ទូច បាន​មាន​យោបល់​ក្នុង RFI ទាក់ទង​នឹង​ការស្លាប់​របស់​សកម្មជន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក សិលា​។​កាលពី​ពេល​ថ្មីៗ​នេះ លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​សរសេរ​នៅលើ​គណនី​ហ្វេ​សប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២០​មេសា​នេះ​ថា “ LDP នឹង​ធ្វើលិខិត​អញ្ជើញ​លោក​សុខ ទូច មក​ស្នាក់ការ​កណ្តាល​របស់ LDP ដើម្បី​ធ្វើ​ការសួរដេញដោល​គាត់​ចំពោះ​មនោគមន៍វិជ្ជា LDP ដែល​គាត់​បាន​មាន​យោបល់​ក្នុង RFI ទាក់ទង​នឹង​ការស្លាប់​របស់​សិលា​។ LDP ក៏​ចង់​ច្បាស់​ពី​មនោគមន៍វិជ្ជា​របស់ខ្លួន ថា​តើ​វា​មាន​កំហុស​ពិតប្រាកដ​ឬ​យ៉ាងណា​?”​

 

សូម​ជំរាប​ថា សិលា គឺជា​យុវជន​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ហើយ​បាន​ស្លាប់ កាលពី​អំឡុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ពាក់ព័ន្ធ​ទៅនឹង​ទំនាស់​ពាក្យ​សម្ពី​ជាមួយ​យុវជន​មួយ​ក្រុម ដែល​ឈានទៅរក​ការកាប់សម្លាប់​គ្នា​៕ (ដោយ៖ ឆេង សូរិយា)

ព័ត៌មានផ្សេងទៀត