ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីឲ្យប្រជាពលរដ្ឋអនុវត្តន៍ ពិសេសក្រុមហ៊ុនដឹកជញ្ជូនឯកជន មួយចំនួន កុំឲ្យតម្លើងថ្លៃឈ្នួល។ ការដាក់ចេញវិធានការនេះ គឺដើម្បីឲ្យស្របទៅនឹងអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានអំពាវនាវ កុំឲ្យមានការឡើងថ្លៃរថយន្តឈ្នួល និងត្រូវគោរពច្បាប់ចរាចរណ៍ ក្នុងការធ្វើដំណើរកម្សាន្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ លម្អិតព័ត៌មាននេះ សូមស្តាប់បទសម្ភាសន៍រវាងសៅ វិសាល ជាមួយលោកឈួន វ៉ុន មន្ត្រីតំណាងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក៖
សម្លេង៖