សេចក្តីព្រាង​ច្បាប់​​គ្រប់គ្រង​​អង្គការ​​សង្គម​ស៊ីវិល​​នឹង​​ត្រូវ​​​ប្រជុំ​​​​អនុម័ត​យ៉ាងយូរ​​នៅ​​ខែ​ឧសភា​​

05-04-2015 6:48 pm 1919

​លោក នាយករដ្ឋមន្ត្រី ហ៊ុន​សែន បាន​ប្រកាស​នៅ​ថ្ងៃអាទិត្យ​ថា សេចក្តីព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល នឹង​ត្រូវ​គណៈរដ្ឋមន្ត្រី ប្រជុំពិភាក្សា និង​អនុម័ត យ៉ាងយូរ​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០១៥​។ បន្ទាប់មក ច្បាប់​នោះ នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋ​សភា ប្រជុំ​អនុម័ត​ដោយ​មតិ ៥០ % បូក ១​។​ លោក​ហ៊ុន​សែន បានប្រកាស​ដូច្នេះ ក្នុងពេល អញ្ជើញ​ជួប​សួរសុខទុក្ខ​កុមារ​ពិការ​គ​ថ្លង់ នៅ​អង្គការ​គ្រួសារ​ថ្មី ក្នុង​រាជធានី​ភ្នំពេញ​នា​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៥​មេសា​។ ​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ធំៗ​មួយចំនួន បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ច្បាប់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​បង្កើតឡើង​ដើម្បី​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​។​ ការសម្តែង​សេចក្តី​ព្រួយបារម្ភ​បែបនេះ បាន​ធ្វើឡើង​បន្ទាប់​ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ប្រកាស​ថា លោក​នឹង​រៀបចំ​ឲ្យមាន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​កំណត់​តួនាទី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​។​ ជាបន្តសូមស្តាប់​សេចក្តីរាយការណ៍​ពិស្តារ​ពី​ឆេង​ សូរិយា៖

សម្លេង៖

ព័ត៌មានផ្សេងទៀត