គណៈកម្មការ​ទី​១០ អញ្ជើញ​រដ្ឋមន្ដ្រី​សុខាភិបាល​បំភ្លឺ​ករណី​មួយចំនួន​

04-04-2015 4:37 pm 8974

​គណៈកម្មការ​អង្កេត​បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ ដែល​គណៈកម្មការ​ទី​១០ បាន​កោះអញ្ជើញ រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​លោក​ម៉ម ប៊ុនហេង មក​បំភ្លឺ​នៅ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៥​។

 

លោក​ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី​១០​រដ្ឋសភា បានឲ្យដឹង ថា ការហៅ​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល មក​បំភ្លឺ​នេះ ទៅ​លើ​ករណី​មួយ​ចំនួន​ដូចជាៈ​ការរកឃើញ ថា មាន​ការបាត់បង់​ថវិកា​ជំនួយ របស់​អង្គការ​មូលនិធិ​សកល ក្នុង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រាន់​ចាញ់ ប៉ា​រ៉ា​ស៊ឹតសាស្ដ្រ និង​បាក​ណ​សាស្ដ្រ​។

 

ករណី​ការគ្រប់គ្រង​លើ​តម្លៃ និង​គុណភាព​ឱសថ និង​ការដោះដូរ​ទីតាំង​មន្ទីរពេទ្យ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ​ជា​ដើម​។

 

ជា​បន្ដ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ឃួន សុភ័​ក្រ ជាមួយ​លោក​ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី​១០ រដ្ឋសភា នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ​!

 

សំលេងៈ

 

ព័ត៌មានផ្សេងទៀត