លោកស្រី​​ពុង​ ឈី​វ​កេក​​មិន​​ធ្វើ​ជា​​សមាជិក​​ទី​៩​​​​គជប​​ថ្មី​​ដោយសារ​​គជប​​មិន​​ឯករាជ្យ​​និង​​អព្យាក្រិត​

31-03-2015 5:53 pm 2224

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោកស្រី​ពុង ឈី​វ​កេក នាយិកា​អង្គការ​លីកាដូ បានសម្រេច​បដិសេធ​ចោល​តំណែង​ជា​សមាជិក​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​។​ថ្លែង​ប្រាប់​វិទ្យុ​វា​យោ នៅ​រសៀល​ថ្ងៃ​ទី​៣១​មីនា លោកស្រី​ពុង ឈី​វ​កេក បាន​លើកឡើង​ថា មូលហេតុ​ដែល​លោកស្រី មិន​អាច​ទទួលយក​តំណែង​នេះ​បាន ដោយសារតែ​លោក​ស្រី​សង្កេតឃើញថា  គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​នេះ​នៅ​មិនទាន់​ឯករាជ្យ​និង​អព្យាក្រិត​។​

 

តាមរយៈ​លិខិត​ជា​លាយលក្ខណ៍អក្ស​រដាច់​ដោយឡែក​ពី​គ្នា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​ទៅកាន់​លោកស្រី ពុង ឈី​វ​កេក  កាលពី​ថ្ងៃ​ទី​២៨ កក្កដា​ឆ្នាំ​២០១៤  បាន​សម្រេច​​ស្នើសុំ​លោកស្រី​ពុង ឈី​វ​កេក ជា​តំណែង​ឯករាជ្យ​ក្នុង​ឋានៈ​ជា​សមាជិក​ទី​៩​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​នេះ​។ ភា្ល​មៗ លោកស្រី​បាន​យល់ព្រម​ទទួលយក​តំណែង​នេះ តែ​មាន​លក្ខខណ្ឌ​ដោយ​តម្រូវឲ្យគ​.​ជ​.​ប​ថ្មី​ត្រូវ​ធានា​ថា អនុវត្ត​ការងារ​របស់​ខ្លួន​ប្រកបដោយ ឯករាជ្យ និង​អព្យាក្រិត​។

ជាបន្តសូមស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា ជាមួយ លោកស្រី​ពុង ឈី​វ​កេក នាយិកា​អង្គការ​លីកាដូ​

សំឡេង

ព័ត៌មានផ្សេងទៀត