ក្រុម​អធិការ​កិច្ច​​​ក្រសួង​រ៉ែ ​និង​​​ថាមពល​ ចាប់​ផ្តើម​​ធ្វើ​​​​យុទ្ធនាការ​"​​ឆ្មាំ​ទន្លេ​​"​​​

29-03-2015 9:43 pm 2592

នៅរសៀល​ថ្ងៃ​ទី ២៩ មីនា លោ​កឌិត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ទទួល​​បន្ទុក​​ចុះ​​ត្រួត​​ពិនិត្យ ​​ការធ្វើ​​អាជីវកម្ម​​ខ្សាច់ នៅរាជធានី​​ភ្នំពេញ​ ខេត្តកណ្តាល ​​និង​​បណ្តាខេត្ត​នៃតំបន់​​និរតី​​​​​​ មន្ត្រី​អគ្គ​នាយក​​ដ្ឋាន​ធនធាន​រ៉ែ ព្រមទាំង​កម្លាំង​រាជ​អាវុធហត្ថ បាន​ចុះ​យុទ្ធនាការ​ទប់ស្កាត់​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ខុសច្បាប់ នៅ​ទន្លេ​បួន​មុខ រាជធានី​ភ្នំពេញ និង​ចុះ​ដោះស្រាយ​បណ្តឹង​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការ​បូម​ខ្សាច់​នៅ​កោះអន្លង់ចិន ឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

 

​ជា​លទ្ធផល​ការ​បូម​ខ្សាច់​ខុសច្បាប់​ពីរ​កន្លែង​នៅ​ទន្លេ​បួន​មុខ​ត្រូវ​បាន​បង្ក្រាប រីឯ​ការ​បូម​ខ្សាច់​នៅ​តំបន់​កោះអន្លង់ចិន អាជីវករ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។ លោ​កឌិត ទីណា បាន​បញ្ជាក់​ជា​មួយ​អាជីវករ អោយ​ធ្វើការ​បូម​ខ្សាច់​ទៅតាម​ការកំណត់​នៅក្នុង​អាជ្ញាប័ណ្ណ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ជួយ​ផ្តល់​ព័ត៌មាន​មក​ក្រសួង​រ៉ែ និង​ថាមពល រឺ​អាជ្ញាធ​របើ​សង្កេតឃើញ​មាន​សកម្មភាព​បូម​ខ្សាច់​ណាមួយ​ខុស​ច្បាប់​។

 

​យុទ្ធនាការ "​ឆ្មាំ​ទន្លេ​" លើក​ទី​១​នេះ បានបញ្ចប់​នា​វេលា​ម៉ោង ៧ យប់ និង​បន្ត​ធ្វើ​ជា​បន្តបន្ទាប់​ទៀត​ដើម្បី​ទប់ស្កាត់​នូវ​ការធ្វើ​អាជីវកម្ម​ខ្សាច់​ខុសច្បាប់​។ ដើម្បី​ជ្រាប​ពី​លទ្ធផល​បន្ថែម ក្នុង​យុទ្ធនាការ​ឆ្មាំ​ទន្លេ​នេះ សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោ​កឌិត ទីណា​៖

​សម្លេង​៖

     

ព័ត៌មានផ្សេងទៀត