ប្រ​​វតិ្ត​​សារ​ម​នី្ទ​រ​​ជាតិ​​

ដោយ៖ Vayofm Teams 15-03-2015 4:06 pm 2812

​សារមន្ទីរ​ជាតិ​របស់​កម្ពុជា​ត្រូវបាន​កសាង​នៅ ថៃ្ង​ទី ១៥ ខែ​សីហ​឵ ឆ្នាំ​១៩១៧​តាមរបៀប​ស្ថាបត្យកម្ម ប្រពៃណី​ខ្មែរ​ហើយ​ត្រូវបាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០ ដោយ​ព្រះបាទ​ស៊ីសុវត្ថិ ។​នៅ​ខាងក្នុង​សារមន្ទីរ​ជាតិ​មាន​តំកល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ និង​សម័យ​អង្គរ ។​វា​ជា​ការប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ធ្វើ​ការស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ សិល្បៈ សាសនា​បុរាណវិទ្យា​ខ្មែរ​តាំងពី​សតវត្ស​ទី​៤​រហូត​ដល់​សតវត្ស​ទី​១៣​។​

 

​សារ​ម​នី្ទ​រ​ជាតិ​ត្រូវបាន​កសាងឡើង​នៅក្នុង​ឆ្នាំ ១៩១៧​នា​សម័យ​អាណានិគម​បារាំង​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា (១៨៦៣-១៩៥៣)​ដែលមាន បណ្ដោយ​៥៤​ម៉ែត្រ និង ជម្រៅ​៦៦​ម៉ែត្រ​ហើយ​សង់​លើ​ខឿន​ដែល​មាន​កម្ពស់​២​ម៉ែត្រ​កន្លះ​។ ពិធី​សម្ភោ​ធ​បាន​ប្រព្រឹត្តិ​ទៅ ថៃ្ង​ទី​១៣ ខែ​មេសា ឆ្នាំ​១៨២០ ក្រោម​ព្រះរាជាធិបតីភាព​របស់ ព្រះករុណា​ព្រះបាទ​ស៊ីសុវត្ថិ ព្រះ​ចៅ​ក្រុង​កម្ពុជា និង ចំពោះ​មុខ​លោក ហង់​រី បូ​ឌ្វាំ​ង​អ្នកប្រចាំការ​ជាន់ខ្ពស់​បារាំង​នៅ​កម្ពុជា​។​កាលពី​ដំបូង​ឡើយ​សារ​ម​នី្ទ​រ​ជាតិ​នេះ​មានឈ្មោះ​ថា សារ​ម​នី្ទ​រ​ក្រុង​កម្ពុជា​ធិបតី​ហើយ​ដើម្បី​លើក​កិតិ្ត​យ​សដល់​លោក​ទេសាភិបាល​បារាំង​ឈ្មោះ អាល់​ប៊ែរ សារូត៍ (Albert Sarraut) ទើប​ប្តូរ​ឈ្មោះ​ជា​សារ​ម​នី្ទ​រ​អាល់​ប៊ែរ សា​រូត​។​

 

​ប្លង់​សារ​ម​នី្ទ​រ​ត្រូវបាន​គូរ​ដោយ​លោក ហ្ថក​ហ្រ៉ូ​សលី​យេ (George Groslier) ប្រជុំ​ដោយ​ក្បាច់ចម្លាក់​វិមាន​សុទ្ធសឹង​ជា​ស្នាដៃ​របស់​វិចិត្រករ​ខែ្មរ​ដែល​ជា​គ្រូ​។​អ្នក​ទាំងនោះ​បាន​តុបតែង​ក្បាច់​ច​មា្ល​ក់​ដ៏​រស់​រវើក​នៅលើប​ង្អួ​ច​ទាំង​ដប់​ពីរ​និង​ទៅលើ​ទ្វារធំ​ទាំង​បី​ដែល​បាន​គូរ​ផ្ទាំងគំនូរ​ផ្សេងៗ​តាម​រឿងព្រេង​និទាន​ខែ្មរ​បុរាណ​តាម​សន្លឹក​បង្អួច​ជួរ​ខាងលិច​។​
​សារ​ម​នី្ទ​រ​ជាតិ​សិ្ថតនៅក្នុង​មណ្ឌល​តែ​មួយ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ខាងត្បូង ប្រជាជន​ខែ្មរ​មាន​ទម្លាប់​ហៅ​មណ្ឌល​នេះ​ថា សាលា​រចនា​។​សារ​ម​នី្ទ​រ​ត្រូវបាន​គ្រប់គ្រង​ដោយ​អភិរក្ស​ជនជាតិ​បារាំង រហូតដល់​ឆ្នាំ​១៩៤៩​។​

 

​ក្រោយមកទៀត រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដល់កំណត់​បញ្ចប់​។​ការងារ​ដឹកនាំ​គ្រប់គ្រង​សារ​ម​នី្ទ​រ​ជាតិ ត្រូវបាន​ផេ្ទរ​មកជូន​អភិរក្ស​ខែ្មរ​ដំបូង​បំផុត គឺ​លោក​ជា ថៃ​សេង ដែល​លោក​ធ្លាប់​ទៅ​សិក្សា​នៅ​និង​នៅ​សកល​វិទ្យាល័យ​ក្រុង​ប៉ារីស​នា​ប្រទេស​បារាំង ។ លោក ជា ថែ​សេង បាន​ដឹកនាំ​សារ​ម​នី្ទ​រ​ក្នុងឋានៈ ជា​អភិរក្ស​រហូតដល់​១៩៧១ ។​បន្ទាប់មក​លោក Ly Vouong ត្រូវបាន​តែងតាំង​ជា​អ្នក​អភិរក្ស​បន្ត លោក​ទាំង ពីរ​នាក់ ត្រូវបាន​គេ​សម្លាប់​ក្នុង​របប​ខែ្មរ​ក្រហម​។​

 

​នៅ​ទសវត្ស​ឆ្នាំ ១៩៧០ ដោយ​ប្រទេស​កម្ពុជា​ជួប​នឹង​វិបតិ្តនយោបាយ​ហើយស​និ្ត​សុខ​មិនធានា​ផង​នោះ អ្នកគ្រប់គ្រង​ប្រាសាទអង្គរវត្ត ក៏​បាន​ដឹក​ជញ្ជូន​វត្ថុ​ដ៏​មាន​ត​មៃ្ល​ពី​អភិរក្ស​អង្គរ​ខេត្តសៀមរាប មកកាន់​សារ​ម​នី្ទ​រ​ជាតិ​។​វត្ថុ​សិល្បៈ​ដ៏​មាន​ត​មៃ្ល​ពី​សារមនី្ទរ​ទាំងពីរ​នៃ​ខេត្ត​បាត់ដំប​ង និង​សារ​ម​នី្ទ​រ​ដទៃទៀត​ក៏​ត្រូវ​បាន​ជញ្ជូន​មក​ទុក​ក្នុង​សារ​ម​នី្ទ​រ​ជាតិ​ដែរ​។​

 

​ក្រោយ​ពី​បិទទ្វារ​ចោល​ក្នុង​របប​ខែ្មរ​ក្រហម​អស់​រយៈពេល​ជិត ៤​ឆ្នាំ​សារ​ម​នី្ទ​រក៏​បាន​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់​និង​បើក​បម្រើ​ជូន​ភ្ញៀវ​ចូល​ទស្សនា​ជា​ថី្ម​ឡើង​វិញ​នៅ​ថៃ្ង​ទី ១៣ ខែ​មេសា ឆ្នាំ​១៩៨០​អ្នក​ដែល​មាន​សញ្ញាប័ត្រ​ជាន់ខ្ពស់​ចេញពី​មហាវិទ្យាល័យ​ត្រូវបានតែងតាំង​ឲ្យធ្វើ​ជា​ប្រធាន ដឹកនាំ​គ្រប់គ្រង​ជា​បន្តបន្ទាប់​ដែល​មាន​លោក អ៊ុក​ជា លោក អ៊ុក​ស៊ុន​ហេង​។​ត​មក​គឺ​លោកពេ​ជ​កែវ (​ពី ឆ្នាំ ១៩៩១-១៩៩៦) ។ នៅ​ថៃ្ង​ទី ២៦ ខែ​កញ្ញា ឆ្នាំ​១៩៩៦​មាន​ពិធី​ផេ្ទរតំណែង​រវាង​លោក ពេ​ជ កែវ និង លោក ឃុន​សាម៉េន ។​

 

​កាលពី​ដំបូង​សារ​ម​នី្ទ​រ​ជាតិ​ជា​អាគារ​មួយ​សិ្ថតនៅក្នុង​អតីត​វិទ្យា​ល័យ​ព្រះ​ស៊ី​សុ​វ​តិ្ថ ដែល​មានឈ្មោះ​ថា "​សារ​ម​នី្ទ​រ ភ្នំពេញ​" ។ នៅពេល ដែល​សារ​ម​នី្ទ​រ​ជាតិ ធ្វើការ​សាងសង់​រួច​ហើយ ទើប​សារ​ម​នី្ទ​រ​ភ្នំពេញ​មក​តាំងនៅ សារ​ម​នី្ទ​រ​ជាតិ​សព្វ​ថៃ្ង​ដោយ​ប្រែ​ឈ្មោះថា "​សារ​ម​នី្ទ​រ​ក្រុង​កម្ពុជា​ធិបតី​"​។​ក្រោយ​ពី​ថៃ្ង​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០ សារ​ម​នី្ទ​រ​ក្រុង​កម្ពុជា​ធិបតី​ត្រូវបាន​ប្តូរ​ឈ្មោះ​ជា​: "​សារ​ម​នី្ទ​រ​អាល់​ប៊ែរ​សារូត៍​"​។ ហើយ​នៅ​ឆ្នាំ​១៩៩៦​បាន​ប្តូរ​ឈ្មោះ​ជា "​សារ​ម​នី្ទ​រ ជាតិ​នៃ​កម្ពុជា​" ។ លុះ​មកដល់​ឆ្នាំ​១៩៧៩​សារ​ម​នី្ទ​រ ត្រូវបាន​ប្តូរ​ឈ្មោះ​ជា : "​សារ​ម​នី្ទ​រ​វត្ថុ​បុរាណ​"​។​បន្ទាប់មក​ក្នុង​សម័យ​លោក ពេ​ជ កែវជា អភិរក្ស​សារ​ម​នី្ទ​រ​ត្រូវបាន ប្រែ​ឈ្មោះ​ថា "​សារ​ម​នី្ទ​រ​ជាតិ​នៃ​កម្ពុជា​" រហូត​ដល់​សព្វថៃ្ងនេះ​។​

 

​ការជួសជុល​សារ​ម​នី្ទ​រ​សារមនី្ទរ​ជាតិ​ដែល​ប្រកបដោយ​ស្ថាបត្យកម្ម និង ជា​លក្ខណៈ ជាតិ ខែ្មរ​ពិតៗ​បាន​ត្រូវ​កែប្រែ​ពង្រីក​ជួសជុល និង​រៀបចំ​សា​ជា​ថី្ម​ឡើងវិញ​ជា​បន្ត បន្ទាប់​នៅ ក្នុង​ឆ្នាំ​១៩៦៩​។​តួ​អាគារ​ខាងកើត​ផែ្ន​ក​កណ្តាល​ដែល​ជា​ផែ្ន​ក​ចាស់ជាង​គេ​បាន​ត្រូវ​រុះរើ និង​សង់​ឡើងវិញ​។​ប៉ុ​នែ្ត​បាន​រក្សាទុក​ទ្រង់ទ្រាយ​ជា​លក្ខណៈ ដើម​ដោយសារ​សំណង់​អំពី​បេតុង​អារ​មេ​បាន​តម្រូវ​ជា​បី​ជាន់​គឺ​បង្កើត​ជា​គ្រឹះ​មួយ​សម្រាប់​តម្កល់​វត្ថុ និង​ស្តុក​ជាន់​កណ្តាល​នៅ​ដដែល​និង​ជាន់​សម្រាប់​ជា​ការិយាល័យ​រដ្ឋបាល ក​នែ្ល​ង​តម្កល់ ឯកសារ ប័ណ្ណ​សា​រដ្ឋាន និង​បណ្ណាល័យ ។​ដោយ​ការជួយ​ជ្រោមជ្រែង​ពី​បណ្តា​ប្រទេស​ជា​មិត្ត​និង​ពី​អង្គការ​នានា​ពី​សប្បុរស​ជន​ជា​ច្រើន​សា​រមនី្ទ​រ​ជាតិ​ត្រូវបាន​កែលម្អ និង​បំពាក់​សម្ភារៈ បរិក្ខារ​ព្រមទាំង​ធនធានមនុស្ស​។​

 

​នៅ​ឆ្នាំ​១៩៨៤​សារ​ម​នី្ទ​រ​ត្រូវបាន​ជួសជុល​ជា​ថី្ម​ក្រោយពី​មាន​ការជួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល (​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​)​។ ដោយ​រូប​បដិមា​ទាំងឡាយ​ទទួល​រង​នូវ​ការខូចខាត​តម្រូវឲ្យ មានការ​ជួសជុល​ជា​ថី្ម​ឡើងវិញ​។​ជា​បន្ត​មក​ទៀត​សារ​ម​នី្ទ​រ​បានទទួល​ការឧបត្ថម្ភ​ថវិកា​ពី​ប្រទេស​អូស្ត្រាលី​ត្រូវបាន​ជួសជុល​កែលម្អ​ឡើង ។ ដូចជា​នៅ​លើដំបូល​នៅលើ​ពិ​ដាន​ឈើ​មាន​ការខូតខា​តត្រូវបាន​ជួសជុលប​នែ្ថ​ម ដើម្បី​ការពារ​លាមក​ប្រចៀ​វ ។​មានការ​លា​បពណ៌‌ជញ្ជាំង​ខាងក្នុង​និង ខាងក្រៅឲ្យ មាន​សម្រស់​ឡើង វិញ​។​

 

​សារ​ម​នី្ទ​រ​ត្រូវបាន​សម្ពោធ​ជា​លើក​ទី​ពីរ នៅ ថៃ្ង​ទី ២៨ ខែ​មេសា ឆ្នាំ ១៩៩៥​ក្រោយ​ពី​ការជួសជុល​រួច​ជា​ស្ថាពរ​ក្រោម​ព្រះរាជធិបតី​ព្រះករុណា​ព្រះបាទ នរោត្ដម​សីហនុ ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​លោក បៀ​ល​ហាយ​ដិន​អគ្គ​ទេសាភិបាលនៃ​ប្រទេស​អូស្ត្រាលី​ដើម្បី​រំលឹក​ចំពោះ​ការជួសជុល​សម្រេច​ជា​ស្ថាពរ​នៃ​សារ​ម​នី្ទ​រ​ជាតិ ឡើងវិញ​។​បច្ចុប្បន្ន​ស្ថានភាព​របស់​សារ​ម​នី្ទ​រកា​ន់តែ​មាន​ភាព​ទ្រុឌទ្រោម​ទៅតាម​អាយុកាល​ដែល​អ​ភ​រិក្ស​កំពុង​អំពាវនាវ​សែ្វង រក​ជំនួយ​ជា​ថវិកា​និង​បចេ្ចកទេស​ដើម្បី​ដោះស្រាយ​បញ្ហា​និង​ធ្វើឲ្យ​សារមនី្ទរ​មាន​ភាពប្រសើរ​ឡើង​វិ​ញ​៕

(​ដោយ​៖​គួន សំបូរ​)


ព័ត៌មានផ្សេងទៀត