លោក​​នី ចរិយា​៖​​​​ជោគ​​​​​វាសនា​​​​​ជន​​​ជាប់​​​​ទាំង​​​​១១​​​នាក់​​​​​ស្ថិត​​​លើ​ស្ថានភាព​នយោ​បាយ​​​​

26-12-2014 5:33 pm 3516

​សំណុំរឿង​រំដោះ​ទីលាន​ប្រជាធិបេតយ្យ គឺ​មាន​ជនជាប់ចោទ ១១ រូប ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បិទ​បញ្ចប់​មួយ​ជំហាន​ទៀត​ហើយ កាលពី​ថ្ងៃ​ទី​២៥​ធ្នូ​។​ជា​លទ្ធផល តុលាការ​បាន​សម្រេច​ថា សំណុំរឿង​នេះ  នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​៨​មករា​ឆ្នាំ ឆ្នាំ​២០១៥​។​ជា​ការប្រកាស​សម្រេច​ថា តើ ជនជាប់ចោទ​ទាំង​១១​រូប ដែលមាន លោកមា​ជ សុវណ្ណារ៉ា​ប្រធាន​ផ្នែក​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ជាប់ទោស រឺ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។

 

​សំណុំរឿង​មួយ​នេះ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សាធារណជន​ទូទាំង ប៉ុន្តែ​ក៏​រង​ការរិះគន់​មិនតិច​នោះដែរ​។ ​មតិ​រិះគន់​កន្លងមក បានលើកឡើង ដោយ​ចាត់ទុកថា សំណុំរឿង​នេះ គឺជា​រឿង​នយោបាយ ​សុទ្ធសាធ​។ ចំពោះ​លោក​នី ចរិយា មន្ត្រី​ស៊ើបអង្កេត​ផ្នែក​ច្បាប់​របស់​សមាគមន៍​អាដហុក​បាន​ប្រាប់ឲ្យដឹង​ថា  សំណុំរឿង​នេះ គឺជា​រឿង​នយោបាយ ដូចនេះ ជោគវាសនា​ជនជាប់ចោទ​ទាំង​១១​នាក់ គឺ​ស្ថិតនៅលើ​ស្ថានភាព​នយោបាយ​។​តើ​មាន​អ្វី​ទៀត ដោយ​លោក នី ចរិយា លើកឡើង​ជុំវិញ​ករណី​នេះ​?

 

​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា ជាមួយ លោក នី ចរិយា មន្ត្រី​ស៊ើបអង្កេត​ផ្នែក​ច្បាប់​របស់​សមាគមន៍​អាដហុក​ដូចតទៅ​៖

សំឡេង

ព័ត៌មានផ្សេងទៀត