ទោះ​​​រដ្ឋ​ប៉ាឡេ​ស្ទីន​ទទួលស្គាល់​ដោយ​ស៊ុយអែដ​​ក៏​​មិន​អាច​​រួចផុត​​ពី​កា​រ​​គំរាមកំហែង​​ដែរ​

01-11-2014 2:58 pm 2367

​នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ថ្ងៃ​នេះ ពេញ  ផេង​បានធ្វើ​បទសម្ភាសន៍​ជាមួយ​លោក​សុខ ទូច អ្នកតាមដាន​ស្ថានការណ៍​នយោបាយ និង​ជា​អ្នកវិភាគ​មួយ​រូប​នៅក្នុង​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​បញ្ហា​នៅក្នុង​រដ្ឋ​ប៉ាឡេ​ស្ទីន​។  កន្លង​មក​រដ្ឋ​ប៉ាឡេ​ស្ទី​ន​និង​អ៊ីស្រាអែល ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា​យូរ​ឆ្នាំ​មកហើយ ដោយ​អ៊ីស្រាអែល​ចង់​ដាក់​រដ្ឋ​ប៉ាឡេ​ស្ទីន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន ប៉ុន្ដែ​ប៉ាឡេ​ស្ទីន​វិញ​ចង់​ផ្ដាច់ខ្លួន​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​។ ដូច្នេះ​ប៉ាឡេ​ស្ទីន​បាន​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ឱ្យមាន​អន្ដរាគមន៍​ពី​អន្ដរជាតិ​។ ជា​លទ្ធផល​កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ស៊ុយអែដ បាន​ប្រកាស​ទទួលស្គាល់​រដ្ឋ​ប៉ាឡេ​ស្ទី​នហើយ ដោយ​នេះ​គឺជា​ឱកាស​មួយ​អាច​ឱ្យ​ប៉ាឡេ​ស្ទីន​ក្លាយ​ជា​សមាជិក​របស់​ស​ហ​ភាព​អឺរ៉ុប​។ តើ​ការប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេ​ស្ទីន​ពី​រដ្ឋាភិបាល​ស៊ុយអែដ អាច​ធ្វើឱ្យ​ប៉ាឡេ​ស្ទីន​រួចផុត​ពី​ការគំរាម​កំហែង​របស់​អ៊ីស្រាអែល​ដែរឬទេ​? តើ​អ៊ីស្រាអែល​នឹង​ចាត់​វិធានការ​យ៉ាងណា​ចំពោះ​ការចង់​ផ្ដាច់ខ្លួន​នេះ​?


​ដើម្បី​ឱ្យបាន​ច្បាស់​ពី​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង ជាមួយ​លោក​សុខ ទូច នៅក្នុង​នាទី​វិភាគ​ព្រឹតិ្ដការណ៍​អន្ដរជាតិ​ដូច​តទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត