អ្នកសារព័ត៌មាន​៖​ការ​រ​ផ្តល់ព័ត៌មាន​ជា​រូបភាព​សាហាវ​គឺ​ខុស​ក្រប​សីលធម៌ និង​វិជា្ជជីវៈ​

31-10-2014 6:08 pm 2491

​ក្រោយពី​កើត​ហេតុការណ៍ ផ្ទុះ​កា​ណុ​ច​កាំ​ស្រួច បណ្តាល​ឲ្យ​យុវជន​ម្នាក់ ស្លាប់​បាត់បង់​ជីវិត និង​មនុស្ស​៧​នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល នៅ​យប់​ថ្ងៃទី​២៩​តុលា ពោល​គឺ​ចំ​ថ្ងៃ​ព្រះរាជ​ពិធី​រំលឹក​ខួប​គ្រងរាជ្យសម្បត្តិ​របស់​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ បរមនាថ នរោត្តម​សីហមុនី រូបភាព​របស់​យុវជន​និង​អ្នករងរបួស​ដទៃទៀត ត្រូវ​បាន​បង្ហោះ​យ៉ាង​ព្រោតព្រាត នៅលើ​បណ្តាញ​សង្គម​ដ៏​ពេញនិយម​នោះ គឺ​បណ្តាញ​សង្គម​Facebook​។

 

ការ​បង្ហោះ​បែបនេះ បាន​ធ្វើឲ្យ​សាធារណៈជន​ទូទាំង រិះគន់​យ៉ាង​ចាស់ដៃ ថា ជា​ទង្វើ​មិន​គួរ​គប្បី​ក្នុង​ការបង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​។​ប៉ុន្តែ​ក៏​មាន​មតិ​មួយចំនួន​គាំទ្រ ។​គាំទ្រ ដោយសារ​ពួក​គាត់​គិតថា ជា​ព័ត៌មាន​ពិត​មាន​ទាំង​ព័ត៌មាន​អត្ថបទ និង​រូបភាព​ស្តែងៗ​អម​ជាមួយ ដើម្បី​ងាយស្រួល​ស្គាល់ និង​ដឹង​ពី​អត្តសញ្ញាណ របស់​ជនរងគ្រោះ​។

 

​ចំពោះ​អ្នកសារព័ត៌មាន​អាជីព​នេះ តើ​ការផ្តល់​ព័ត៌មាន​ជា​រូបភាព​សហាវៗ​បែបនេះ ខុស​នឹង​ក្រប​សីលធម៌ និង​វិជ្ជាជីវៈ​ដែររ​ឬទេ​?

 

​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា និង លោក ពុយ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ ដូចតទៅៈ

 

សម្លេង៖

 


ព័ត៌មានផ្សេងទៀត