ការ​សរសេរ​​និង​​វិភាគ​​ព្រឹត្តិការណ៍​​ព័ត៌មាន​​ជា​​តំរូវការ​​សំខាន់​​ក្នុង​​វិស័យ​​សារព័ត៌មាន​

12-10-2014 4:56 pm 2820

​វិស័យ​សារព័ត៌មាន​នៅ​ក្នុង​កំពុង​មាន​ការរីកចំរើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​វិស័យ​សារព័ត៌មាន​មាន​ការរីកចំរើន​ក៏​ទាមទារ​ឲ្យមាន​អ្នកសារព័ត៌មាន សមាមាត្រ​គ្នា ផងដែរ ដើម្បី​ឲ្យ​ចិ​ស័យនេះ ឆ្ពោះ​ទៅ​មុខ​ដោយ មាន​ការទទួលស្គាល់ និង​ស្ថិត​នៅក្នុង​កំរិត​ស្តង់ដា​អន្តរជាតិ​។ ដូច​យើង​បានដឹងហើយថា បច្ចុប្បន្ននេះ នៅ​កម្ពុជា សាលាបង្រៀន​អ្នកសារព័ត៌មាន ហាក់ដូច​នៅមានកំរិត​នៅឡើយ​។ នៅមានកំរិត ដែល​ពិបាក ឆ្លើយតប​នឹង​តំរូវការ​របស់​សិស្ស និស្សិត ដែល​មាន​បំណង​ចង់​ក្លាយ​ជា​អ្នកសារព័ត៌មាន មាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ពិតប្រាកដ​។​

 

​ខណៈ​ដែល​មាន​ស្ថានភាព​នេះ បើ​តាម​ព័ត៌មាន​នាង​ខ្ញុំ​ទទួលបាន កាលពី​ពេល​ថ្មីៗ​នេះ លោកពុយ គា រួមសហការ​ជាមួយ​អ្នកសារព័ត៌មាន​ជើងចាស់​ពីរ បាន​សហការ​គ្នា រ​ដើម្បី​រៀបចំ​បើក​វគ្គ​សិក្សា​ពិសេស​មួយ​ទាក់ទង​នឹង​គន្លឹះ​ក្នុងការ​សរសេរ​និង​វិភាគ​ព្រឹត្តិការណ៍​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​។ វគ្គ​សិក្សា​ពិសេស​នេះ​នឹង​បើក​ក្នុង​ពេល​ឆាប់ៗ​នៅ​នៅ​ឯ​សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ​ហៅ​កាត់​ថា  AUPP​។​លោកពុយ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ និង​ជា​ទីប្រឹក្សា​សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ បានបញ្ជាក់​ថា ការសរសេរ​ព័ត៌មាន និង​ការវិភាគ​ព្រឹត្តិការណ៍​ព័ត៌មាន​គឺជា​តំរូវការ​សំខាន់​នៅក្នុង​វិស័យ​ព័ត៌មាន​។​

ដើម្បី​លំអិត​បន្ដែម​ជុំវិញ អំនះអំនាន​ខាងលើនេះ ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា និង​លោក ពុយ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ជប៉ុន​ក្យដូ ដូចតទៅ​៖

សំឡេង

ព័ត៌មានផ្សេងទៀត