ពិព័រណ៍​​ការ​ងារ​ថ្នាក់​​ជាតិ​ឆ្នាំ​​​២០១៤​​នឹង​​​លាត​​ត្រដាង​​​នៅ​​​កម្ពុជា​​នា​​ថ្ងៃ​ទី​​២១​​និង​​២២​​តុលា​​

08-10-2014 4:33 pm

​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នឹង​រៀបចំ​ពិព័រណ៍​​ការ​ងារ​​ថ្នាក់​​ជាតិ​​ឆ្នាំ​​២០១៤​​នៅ​​ថ្ងៃ​​ទី​​២១​-២២ ​ខែ​តុលា​ នៅ​​មជ្ឈម​ណ្ឌល​​ពិ​ព៍រណ៍​ និង​​សន្និ​បាត​​កោះ​​ពេជ្រ​នៅ​អា​គារ​​​D​E​F​​រាជ​ធា​នី​ភ្នំពេញ​។​ពិព័រណ៍​នេះ​រៀបចំឡើង ក្នុង​​គោល​បំ​ណង​​ផ្តល់​​​ភាព​​ងាយ​​ស្រួល​​​ដល់​​​អ្នក​​ស្វែង​​រក​​​ការ​​ងារ​​​ធ្វើ​​ ជា​ពិសេស យុវជន​​ដែល​កំពុង​សិក្សា និង​បញ្ចប់​ការសិក្សា ។

 

បន្ថែម​ពីលើ​នេះ​ក្រុមហ៊ុន​ក៏​មាន​ឱកាស​ក្នុង​ការផ្សព្វផ្សាយ​ពី​ព័ត៌មាន​ជ្រើសរើស​បុគ្គលិក​ដែល​ខ្លួន​កំពុងមាន​តម្រូវការ​នាពេល​បច្ចុប្បន្ន ជាពិសេស​ធ្វើកា​ផ្សព្វផ្សាយ​ពី​កម្មវិធីសិក្សា​វគ្គ​សិក្សា​ខ្លីៗ និង​កម្មវិធី​អភិវឌ្ឍន៍ ជំនាញ​ផ្សេងៗ​ដល់​និយោជក និង​​យុវ​ជន​​ផង​ដែរ​ ។​ ចង់​កាន់តែ​ច្បាស់​នោះ​ជា​បន្ត​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លាង​ធីតា​និង​លោក​ហៃ​ហ៊ុយ​ឡេង​ជា​​អនុ​ប្រ​ធាន​​ទី​​ភ្នាក់​ងារ​​ជាតិ​មុខរបរ​និង​ការងារ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្ដាហ៍​ដូចតទៅ​៖  

 

សម្លេង៖

ព័ត៌មានផ្សេងទៀត