តើ​អ្វីខ្លះ​ជាដើម​ចម​ជំរុញ​ឲ្យ​យុវវ័យ​ធ្វើអត្តឃាត ?

03-10-2014 4:55 pm 3364

​ព័ត៌មាន​នៃ​ការធ្វើអត្តឃាត ពី​សំណាក់​យុវវ័យ នៅក្នុង​សង្គម​កម្ពុជា ត្រូវបាន​បណ្តាញសារព័ត៌មាន ចុះផ្សាយ​ស្ទើ​រាល់ថ្ងៃ​។​ព័ត៌មាន​ធ្វើ​អត្តឃាត ដោយ​ចងក លេបថ្នាំ លោតទឹក ចាក់​សម្លាប់​ខ្លួន​ជា​ដើម​។​ជា​ព័ត៌មាន​ដែល​មាន​ការរិះគន់ និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សាធារណជន​ទូទៅ​។​សកម្មភាព​នេះ ហាក់​ក្លាយជា ជំងឺ​សង្គម​ម្យ៉ាង ដែល​ពិបាក​ព្យាបាល​។ ពិបាក​ព្យាបាល ដោយសារ​តែ​ជំងឺ​នេះ ភាគច្រើន​កើតឡើង​ដោយសារ​បញ្ហា​ផ្លូវចិត្ត បុគ្គល ដែល​មាន​វិបត្តិ​ធ្ងន់ធ្ងរ​។​

 

វិបត្តិ​នេះ ពិបាក​ក្នុង​ការព្យាបាល​ណាស់ ប្រសិនបើ​សាមីខ្លួន​មិន​ព្យាយាម​រក​ការព្យាបាល រឺ​ការពិភាក្សា ជាមួយ​បុគ្គល​ណា​ម្នាក់​នោះ​។​ជុំវិញ​បញ្ហា​នេះ លោកពុយ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​យោងតាម​បទពិសោធន៍​កន្លងមក​ថា មាន​ដើមចម​តែមួយគត់ ដែល​ធ្វើឲ្យ​យុវវ័​យភាគច្រើន​សម្រេចចិត្ត​ធ្វើអត្តឃាត​?​តើ​អ្វីខ្លះ​ជាដើម​ចម ជំរុញ​ឲ្យ​យុវវ័យ​ធ្វើ​អត្តឃាត​?

 

​យើង​នឹង​មាន​ការពិភាក្សា​ពិស្តារ​ចំពោះ​បញ្ហា​នេះ ដោយមាន​កិច្ចសំភាសន៍​រវាង ឆេង សូរិយា ជាមួយ លោក ពុយ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ​នៅ​ក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម​ដូចតទៅ​៖

សំឡេង

ព័ត៌មានផ្សេងទៀត