ភាព​ចម្រូង​​ចម្រាស​​​និង​​ការយល់ឃើញ​​ខុសៗ​គ្នា​​ជុំវិញ​ការទទួល​យកជនភៀស​ខ្លួន

ដោយ៖ យ៉ាន់​ លីណា​ 30-09-2014 10:56 am 2785

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការទទួលយក ជនភៀសខ្លួន​បរទេស មក​កម្ពុជា ត្រូវធ្វើ​ដោយ​គោលការណ៍​ស្ម័គ្រចិត្ត ព្រោះវា​ជា​កាតព្វកិច្ច​អន្តរជាតិ។ ធ្វើ​សំភាសន៍​បើ​គេ​ចង់​មក​កម្ពុជា យើង​ទទួល តែបើ​គេ​ថា កម្ពុជា​មិន​គ្រប់​ស្តង់ដារ គេ​មិន​មកជា​សិទ្ធិ​របស់គេ​។ តែ​ប្រទេស​អូស្ត្រាលី ថា កម្ពុ​ជាមាន​លក្ខណៈ​គ្រប់គ្រាន់ ក្នុងការ​ទទួលយក​ជ​ន​ភៀសខ្លួន​”​ ។

 

រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ លោក Scott Morrison បាន​និយាយថាការបញ្ជូន​​ជនភៀសខ្លួន មក​​ជ្រក​កោន​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា គឺ​ធ្វើឱ្យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​រីកចំរើន ទៅវិញ​ទេ ជាពិសេស​រីកចំរើន​ ខាង​វិស័យសេដ្ឋកិច្ច ។ រីកចំរើន​វិស័យសេដ្ឋកិច្ច​ត្រង់​ថា ការបញ្ជូន​ជនភៀសខ្លួន​មក​កម្ពុជា ដូច​បញ្ជូន​កម្លាំង​ពលកម្ម​បន្ថែម ​មក​ជួយ​ធ្វើការ​ក្នុងប្រទេស​។

 

លោក​ឧបនាយករដ្ឋមន្ដ្រីស ខេង ​កម្ពុជា​ជា​ហត្ថលេខី ​នៃអនុសញ្ញា​ស្ដីពី​ជនភៀសខ្លួន​ឆ្នាំ ១៩៥១ និង​ពិធីសារ​ឆ្នាំ​១៩៦៧ ស្ដីពី​ឋានៈ ជនភៀសខ្លួន ហើយ​ព្រះរាជាណាចក្រ កម្ពុជា ក៏មាន​អនុក្រឹត្យ​លេខ ២២៤ អនក្របក​. ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០០៩ ស្ដីពី​នីតិវិធី​ក្នុងការ​ពិនិត្យ និង ទទួល ស្គាល់​ឋានៈ​ជនភៀសខ្លួន ឬ​សិទ្ធិ​ជ្រកកោន​ដល់​ ជនបរទេស​នៅ ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​”​

 

ការស្ទង់មតិក្នុងបណ្តាញសង្គមFacebook ប្រជាពលរដ្ឋខ្មែរភាគច្រើន បញ្ចេញមតិថា ជនភៀស​​​​ខ្លួន​ទាំងអស់នោះ គឺ​គួរឲ្យ​អាណិត​ហើយ ប៉ុន្ដែ​ប្រទេស​កម្ពុជា ​មិន​គួរ​ទទួលយក​ជនភៀសខ្លួន​ទាំងអស់នោះ មក​រស់នៅ​កម្ពុជា​ទេ ដោយសារ​ ប្រទេស​កម្ពុជា​ពុំ​ទាន់​មាន​ លក្ខណៈ​​សម្បត្តិ​គ្រប់គ្រាន់ និងខ្វះខាតជាង ប្រទេសអូស្រ្តាលីឆ្ងាយណាស់ ទាំង​ផ្នែក​សិទ្ធិ​មនុស្ស និង​សេដ្ឋកិច្ច។ម៉្យាង​កម្ពុជានៅមិនទាន់ មានភាពប្រសើរ និងរឹងមាំគ្រប់គ្រាន់ ដើម្បី ផ្តល់​ការរស់នៅ​ឲ្យបាន​សមរម្យ ដល់​ប្រជាពលរដ្ឋ​កម្ពុជា ​អោយបានគ្រប់គ្នាផង កុំថាឡើយ​ជូន​ដល់​ជនភៀសខ្លួន ​។

 

ជនភៀសខ្លួន​ដែល​រស់នៅ​ក្នុង​រដ្ឋ Nauru ពួកគេនឹង​បដិសេធ​ជាដាច់ខាត ​ក្នុង​ការផ្លាស់ប្តូរ​ទីលំនៅ ទៅ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ទន្ទឹមនឹងនេះ ពួក​គេ​ចាត់​ថា កិច្ច​ព្រមព្រៀង ​ផ្ទេរ​ជនភៀសខ្លួន រវាង​អូស្ត្រាលី​ និង​កម្ពុជា គឺជា​កិច្ចព្រមព្រៀង​ដ៏​ឃោរឃៅ "​ដែល​នឹង​ឃុំឃាំង​ពួកគេ​ ឲ្យនៅ​ទីនោះ​ជា​រៀងរហូត​។ នេះ​គឺជា​រឿង​អយុត្តិធម៌ ​បំផុត​សម្រាប់​ពួកគេ​។​

 

អ្នកវិភាគ៖ កម្ពុជាមិនចំណេញអ្វីទាំងអស់ក្រៅពី មុខមាត់លើឆាកអន្តរជាតិ។ កម្ពុជា នឹងទទួល​បានគុណវិបត្តិ​ច្រើនគុណសម្បត្តិ

 

អង្គការសហប្រជាជាតិ​៖ ឧត្តម​ស្នងការ​អង្គការ សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយថា អូស្ត្រាលី គួរតែ​គិត​ពី​បញ្ហា​នេះ​ឡើងវិញ ក្នុង​ការបញ្ជូន​ជនភៀសខ្លួន ​មក​រស់នៅ​កម្ពុជា​។ មូលហេតុ​ឱ្យ​គិត​ឡើង​វិញ​នោះ គឺ​ដោយសារតែ​សង្កេតឃើញថា កម្ពុជា​ជា​ប្រទេស​ក្រីក្រ មិន​អាច​ទ្រទ្រង់​ជីវភាព​ ការរស់នៅ​របស់​ជនភៀសខ្លួន ​បានឡើយ បើទោះបីជា​អូស្ដ្រាលី​ផ្ដល់​ជំនួយ​ក៏​ដោយ៕

 

ព័ត៌មានផ្សេងទៀត