"ដំណើរ​​​ផ្សង​ព្រេង​ សុក ​និង​​សៅ​"​ជា​ហ្គេម​​បង្កើត​ឡើង​​ដោយ​​កូន​​ខ្មែរ​​

18-09-2014 4:40 pm 2475

ដំណើរ​ផ្សងព្រេង សុក និង​សៅ ជា​ប្រភេទ​ហ្គេម​ថ្មី​មួយ ដែល​កូន​ខ្មែរ​មួយ​ក្រុម​ឈ្មោះ DirexPlay ទើបតែ​បាន​បង្កើតឡើង សម្រាប់​លេង​លើ Smartphone ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone និង Android​។​ហ្គេម​សុក និង​សៅ ជា​ប្រភេទ​ហ្គេម ដែល​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​តាមរយៈ​រូបភាព​ទេសភាព ស្រុក​ស្រែចម្ការ ប្រាង្គ​ប្រាសាទ​បុរាណ និង​ជីវភាព​រស់នៅ​របស់​កសិករ​នៅ​តាម​ទីជនបទ​។ ជាពិសេស​ហ្គេម​សុក និង​សៅ​នេះ ក៏​បាន​បង្កប់​សារ​អប់រំ​ពី​ការបង្ការ​ខ្លួន​ពី​ជំងឺ គ្រុនឈាម និង​គ្រុនចាញ់ តាមរយៈ​ការរួម​គ្នា​កម្ចាត់​សត្វ​មូស​ចង្រៃ​។ ចង់ដឹងថា តើ​សុក និង​សៅ ជា​ប្រភេទ​ហ្គេម​អ្វី​? ជា​បន្ត​សូម​​ស្តាប់​​​កិច្ច​​សម្ភាសន៍​រវាង​សៅ វិសាល ជាមួយនឹង​លោក​ឈឹម ពិសិដ្ឋ នាយក​នៃ​ក្រុម​DirexPlay​។

សម្លេង

ព័ត៌មានផ្សេងទៀត