រូបភាព​​អាសអាភាស​និង​​សកម្មភាព​​ហិង្សា​​មិន​គួរ​​លេច​​នៅ​​លើ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​

31-08-2014 9:03 am 2748

​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​មាន​ច្រើន ដូចជា វិទ្យុ ទូរទស្សន៍ កាសែត ទស្សនា​វ​ដ្តី និង បណ្តាញ​សង្គម​ដែល​ពេញនិយម​មួយទៀត គឺ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក កំពុង​ក្លាយជា បណ្តាញ ដែល សាធារណជន ជាពិសេស គឺ​អ្នកសារព័ត៌មាន​ផ្ទាល់ ផ្តល់​ជូន​ព័ត៌មាន និង​ចែករំលែក ព័ត៌មាន​បាន​លឿន និង​ទាន់​ពេលវេលា​។​ជា​ការកត់សំគាល់ មួយ​រយៈពេល​ចុងក្រោយ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​គឺ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​បង្ហាញ​នូវ រូបភាព​អាសអាភាស និង​នៅ​រយៈពេល​ក្រោយនេះ ក៏​បាន​បង្ហាញ​ពី​សកម្មភាព​ហិង្សា​មួយចំនួន​ទៀត​ផង​ដែរ​។

 

ក្នុង​នាម​ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ លោក ពុយ គា បាន​ប្រាប់​វិទ្យុ​វាយោ​ថា រូបភាព​អាសអាភាស និង​សកម្មភាព​ហិង្សា​ទាំងនោះ មិនគួរ​លេច​ជា​រូបភាព​ព្រោងព្រេក​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​ឡើយ​។​តើ រូបភាព​អាសអាភាស និង​សកម្មភាព​ហិង្សា​ទាំងនោះ​ជះឥទ្ធិពល​អ្វី​ខ្លះ​ដល់​សង្គម​កម្ពុជា​?

ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា ជាមួយ លោក  ពុយ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ​ដូច​តទៅ​។​


​សំឡេង

ព័ត៌មានផ្សេងទៀត