ចង់​បាន​​​អាហារូបករណ៍​​​ត្រូវ​​​ពឹង​ផ្អែក​​​លើ​សមត្ថភាព​ជា​​ចម្បង​!

15-08-2014 6:03 pm 3396

លទ្ធផល​នៃ ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ រឺ​ការប្រឡង​បាក់​ឌុប  នៅ​មិនទាន់​បាន ប្រកាស​ជា​ផ្លូវ​នៅ​ឡើយ ប៉ុន្តែ យើង​សង្កេតឃើញថា មាន​សាកលវិទ្យាល័យ​ជាច្រើន​នៅ​ទូទាំង​ប្រទេស បានប្រកាស​ផ្សព្វផ្សាយ​ពី​ការប្រឡង និង ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត ដែល​បាន​បញ្ចប់​ការសិក្សា មធ្យមសិក្សា​ទុតិយភូមិ រឺ​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ជា​បន្តបន្ទាប់​។

ជាទូទៅ​មាន​ការលើកឡើង ស្រដៀង​គ្នា ចំពោះ​ការសម្រេច​ច​ចិត្ត​ដាក់​អាហារូបករណ៍​ពី​បណ្តា​សិស្ស និស្សិត​។ ទីមួយ​ដោយ​សារ កំរិត​វប្បធម៌ ចំណេះ​ចេះ​ដឹង​របស់​សិស្ស នៅមានកំរិត​ទី​ពីរ មិន​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង ដោយ​ភាគច្រើន​យល់ឃើញថា ការប្រឡង​អាហារូបករណ៍​គឺ​សម្រាប់​តែ​សិស្ស រៀប​ពូកែ​តែប៉ុណ្ណោះ​។​

ជា​ការពិត​ណាស់ ការ​ប្រឡង​យក​អាហារូបករណ៍ គឺជា​ការប្រឡង​តេស​សាកល្បង សមត្ថភាព និង​ចំណេះ​ចេះដឹង​របស់​សិស្ស​។ សិស្ស ពូកែ រឺ​សិស្ស​ក្រីក្រ គឺ​ជា​អាទិភា​ព្នុង​ការទទួល​បាន​អាហារូ​បករ​ណ៍​។​លោក ពុយ គា អ្នកឆ្លើយឆ្លង​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ បានឲ្យដឹងថា សិស្ស​ពូកែ​ទទួលបាន​អាហារូបករណ៍​គឺជា​ធនធាន​មនុស្ស ដែល​សាកលវិទ្យាល័យ ត្រូវការ និង​ចង់បាន​។​តើ​សិស្ស​ទទួល​អាហារូបករណ៍​ត្រូវ ពឹងផ្អែក​លើ កត្តា​សំខាន់ៗ​អ្វីខ្លះ​?

ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសំភាសន៍​រវាង ឆេង សូរិយា និង​លោក ពុយ គា អ្នកឆ្លើយឆ្លង​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ និង​ជា​ទីប្រឹក្សា​សាកលវិទ្យាល័យ​AUPP ដូចតទៅ​

​សំឡេង

ព័ត៌មានផ្សេងទៀត