លក្ខខណ្ឌ​ការងារ​នៅតែ​ជា​បញ្ហា​ប្រឈម​របស់​យុវជន​កម្ពុជា​នៅក្នុង​សហគមន៍​អាស៊ាន​

14-08-2014 5:15 pm 2295

​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥​ខាងមុខនេះ គឺជា​ការបើក​ទូលាយ​ទីផ្សារ​សេដ្ឋកិច្ច និង​លំហូរ​ចូល​ការងារ សម្រាប់​យុវជន​កម្ពុជា ដែល​កំពុង​បន្ដ​ថ្នាក់​ឧត្តមសិក្សា នៅតាម​សកល​វិទ្យាល័យ និង​មហាវិទ្យាល័យ​នានា ដើម្បី​ទុក​ឪ​កាស​ឲ្យ​ពួកគេ​បាន​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន និង​អាច​ឲ្យ​ពួក​គេ​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ ជាមួយ​យុវជន​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​អស់​។​ទន្ទឹម​នឹង​សមា​ហរ​ណ​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥​ខាងមុខ​នេះ​ចូល​មក​ដល់ យុវជន​កម្ពុជា​មួយចំនួន ក៍​បាន​សម្ដែង​ការ​ព្រួយ​បារម្ដ​របស់​ពួកគេ ទាក់ទង​នឹង​លក្ខខណ្ឌ​ការងារ​ផងដែរ​។​

ជា​បន្ដ​សូម​លោក​អ្នកនាង​ស្ដាប់​យកការណ៍​នេះ​រៀបចំ​ដោយ​៖​រំដួល ចិ​ត្រា ដូចតទៅ​៖


​យុវជន​តាម​បណ្ដា​សាកលវិទ្យាល័យ និង​មហាវិទ្យាល័យ​នានា​នៅ​កម្ពុជា មួយចំនួនកំ ពុង​ខិតខំ​ប្រឹងប្រែង​និង​ស្វះស្វែង សិក្សា​តាម​មុខ​ជំនាញ​របស់​ខ្លួន​។​ការខិតខំ​ប្រឹងប្រែង​សិក្សា គឺ​ពួកគេ​កំពុង​ទន្ទឹងរង់ចាំ​ការហូរចូល​មក​នូវ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥​ខាងមុខ​នេះ​ដែល​ជា​ការ​បើកទូលាយ ទីផ្សារ​សេដ្ឋកិច្ច និង លំហូរ​ចូល​មក​នូវ​ការងារ សម្រាប់​យុវជន​កម្ពុជា ដែល​កំពុង​បន្ដ​ថ្នាក់​ឧត្តមសិក្សា ដើម្បី​ទុក​ឪ​កាស​ឲ្យ​ពួកគេ​បាន​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន និង​អាច​ឲ្យ​ពួក​គេ​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ ជាមួយ​យុវជន​បណ្ដា ប្រទេស​អាស៊ាន​ទាំង​អស់​។

​ប៉ុន្ដែ​ទន្ទឹម​នឹង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥​ខាងមុខ​នេះ​ចូល​មក​ដល់ យុវជន​កម្ពុជា​មួយចំនួន បាន​សម្ដែង​ការ​ព្រួយ​បារម្ដ​របស់​ពួកគេ ទាក់ទង​នឹង​បញ្ហា​ការងារ​នេះដែរ​។​ការ​ព្រួយ​បា​រម្ដនោះ ដោយសារតែ​ពួកគេ យល់ឃើញថា ការងារ​ដែល​ហូរ​ចូល​មក​តាមរយៈ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន វា​អាច​នឹង​មាន​លក្ខណៈ​លំបាក​ជាង​អ្វីដែល​ពួក​គេ​រំពឹងទុក​។​


​យុវជន​សុខ​លឺ ជា​និសិត្ស​ផ្នែក​ច្បាប់ បានបង្ហាញ​ការព្រួយបារម្ភ ពី​បញ្ហា​ការងារ​នា​ពេល​សមាហរណកម្ម​អាស៊ាន​ចូល​មក គឺ​អាច​មាន​បែបបទ​ខុស​ពី​ការសិក្សា និង​មុខ​ជំនាញ​របស់​ពួកគេ​។​ហើយ​យុវជន​រូប​នេះ ក៍​មាន​ការបារម្ភ​ពី​បញ្ហា​លក្ខខណ្ឌ​ការងារ ដែល​មាន​លក្ខណៈ​ដាក់​កម្រិត នឹង​មិន​ផ្ដល់​សិទ្ធិ ពេញលេញ​ដល់​និយោជិក​ជាដើម​។​


​សម្លេង​សុខ​លឺ​៖


​ចំណែក​កញ្ញា​សុខ​ឡាង ជា​និសិត្ស​នៃ​សកលវិទ្យាល័យន័រ​តុ​ន បាន​លើក​ពី​បញ្ហា​ប្រឈម​ថា យុវជន​បណ្ដា​ប្រទេស​អាស៊ាន ជាពិសេស​គឺ និស្សិត​កម្ពុជា អាច​នឹង​នៅមានកម្រិត ក្នុងការ ទទួល​ប្រាក់​ឈ្នួល​ពី​និយោជក បើ​ប្រៀប​ជាមួយ​យុវជន បណ្ដា​ប្រទេស​នៃ​សមាជិក អាស៊ាន​មួយចំនួនទៀត​។​


​សម្លេង​សុខ​ឡាង​៖


​សម្រាប់​យុវជន ម៉ុន សុខ​វិញ​បែរ​ជា​ព្រួយបារម្ភ​ខ្លាច​ថា ការងារ​នៅ​តែ​ពិបាក​រក​ធ្វើ បើទោះជា​សមាហរណកម្ម​អាស៊ាន​ចូល​មក​ក៍ដោយ​។​ការលើកឡើង​បែប​នេះ ដោយសារ​យុវជន​ម៉ុន សុខ យល់ថា បើសិនជា​នៅ​តាម​បណ្ដា​កន្លែង​ការងារ នៅតែ​មាន​ភាពពុករលួយ នោះ​អ្នក​អត់​ការងារ​ធ្វើ នៅតែ​ពិបាក​ស្វែងរក​ការងារ​ធ្វើ​ដដែល​។​


​សម្លេង​ម៉ុន សុខ​៖


​ដោយឡែក​លោក​ណៃ វង្ស​ដា មន្ត្រី​សើ​ប​អង្កេត​សិទ្ធិមនុស្ស យល់ថា បើសិនជា​យុវជន​កម្ពុជា​ពួកគេ ខិតខំ​សិក្សា​នឹង​ចេះ​ជំនាញ​ច្បាស់លាស់​នោះ គឺ​វា​មិន​មាន​បញ្ហា​ប្រឈម​អ្វី​សម្រាប់​ពួកគេ​នោះ​ទេ​។​


​សម្លេង​លោក​ណៃ វង្ស​ដា​៖


​កន្លងមក​លោក​ហង់ ជួនណា​រុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​ផ្ញើ​ជា​សារ​ដល់​និស្សិត​កម្ពុជា​ទាំងអស់ គួរ​គប្បី​ខិតខំ​រៀនសូត្រ និង​ពង្រឹង​ឡើង​វិញ​នូវ​ការសិក្សា​តាម​ជំនាញ​នី​មួយៗ​ក្រុមនិស្សិត​ទាំងនោះ ត្រូវធ្វើ​យ៉ាងណា ត្រូវ​តែ​ចេះ​គឺ​ចេះ​ឲ្យ​ប្រាកដ ឲ្យមាន​សមត្ថភាព​ច្បាស់លាស់ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​សហគម​ន៍​អាស៊ាន ២០១៥​ខាងមុខនេះ​៕

 

​    ​

ព័ត៌មានផ្សេងទៀត