សិស្ស​​និសិត្ស​​ភាគ​ច្រើន​​គាំ​ទ្រ​​ការ​សម្រេច​​ឲ្យ​មាន​​ការ​ប្រលង​​បាក់ឌុប​​លើក​​ទី​​ពីរ​

13-08-2014 4:31 pm 2123

បន្ទាប់​ពី​​សម្តេច​​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន សែន បាន​​មាន​ប្រ​សាសន៍​​ថា សិស្ស​​ដែល​​ប្រលង​​សញ្ញា​ប័ត្រ មធ្យម​សិក្សា​​ទុតិយ​ភូមិ ឬ​​សញ្ញាប័ត្រ​​បាក់​ឌុប​​មិន​ជាប់​​នៅ​​ឆ្នាំ​​២០១៤​នេះ គឺ​​ពួក​គេ​​អាច​​មាន​​ឱ​កាស​ប្រ​លង​​ម្ដង​ទៀត​​បាន ដើម្បី​​ទុក​ពេល​​ឲ្យ​​ពួក​គេ​​ខិត​ខំ​រៀន និង​​ប្រលង​​ម្ដង​​ទៀត​​ទទួល​បាន​​ជោគ​ជ័យ​។ ការប្រលង​ជា​លើក​ទី​ពីរ​នេះ​ទៀតសោធ គឺ​ក្រសួង​អប់រំ​នឹង​រៀបចំ​ការ​ប្រលង​ដោយ​ទុក​រយៈពេល​១​ខែ ឬ​១​ខែ​កន្លះ ដើម្បី​ទុក​ពេល​ឲ្យ​សិស្ស​ដែល​ប្រលង​ធ្លាក់​ទាំងអស់​ខិតខំ​រៀន និង​ប្រលង​ម្ដង​ទៀត​ទទួលបាន​ជោគជ័យ​។

 

សារ​របស់​សម្តេស​ហ៊ុន សែន​មួយ​ឃ្លា​នេះ ត្រូវបាន​សិស្ស​និស្សិត​ភាគច្រើន​គាំទ្រ​។ ដើម្បី​ឲ្យ​កាន់តែ​ច្បាស់​បន្ថែមទៀត​ទាក់ទង​ទៅ​និង​ព័ត៌មាន​នេះ ជា​បន្ត​សូម​ប្រិយមិត្ត​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​អ៊ុន សុខ​ឡា​ដូចតទៅ​៖

 

​វិធានការ​របស់​ក្រសួង​អប់រំ​សម្រាប់​ការប្រលង​បាក់​ឌុប​ឆ្នាំនេះ ពិតជា​ធ្វើ​ឲ្យ​សិស្ស ភ្ញាក់ផ្អើល​មិនតិច​នោះទេ​។ ឆ្លងកាត់​បរិយាកាស​នៃ​ការប្រលង សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ បូករួម​នឹង​ការធ្វើ​កំ​ណែរ​ការប្រលង​រឹតបន្តឹង​បន្តិចទៀត​នោះ គឺ​លទ្ធភាព​ជាប់​ពិតជា​មាន​មិន​ច្រើន​ឡើយ​។

 

បើ​តាម​ការលើកឡើងរ​បស់​សាធារណៈជន​មួយចំនួន បញ្ហា​នេះ​បណ្តាលមកពី​ការរួម​ផ្សំគ្នា​ពី​ការ​មិន​យកចិត្ត​ទុក​ដាក់​រៀនសូត្រ របស់​បេក្ខជន​ប្រលង​ខ្លួនឯង និង​មួយទៀត​គឺ​ការ​រឹតបន្តឹង​របស់​ក្រសួង បាន​រៀបចំ​ឆាប់រហ័សពេក ធ្វើ​ឲ្យ​សិស្ស​ត្រៀមខ្លួន​មិនទាន់​។ ទន្ទឹម​និង​នោះ​ក្រសួង​ក៏​បាន​ចេញ​សេចក្តីប្រកាស​ហើយ ថា​សិស្ស​ដែល​ប្រលង​ធ្លាក់​ថ្នាក់​ទី​១២​ឆ្នាំ​២០១៤នេះ និង​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រលង​ជា​លើ​ទី​ពីរ​។​

 

យុវជន​សគ្គ វុទ្ធី ជា​បេក្ខជន​ម្នាក់​ដែល​ទើបតែ​ប្រលង​បញ្ចប់​ថ្នាក់បាក់ឌុប​ផង​នោះ បាន​រៀបរាប់​ថា វុទ្ធី​គាំទ្រ​ចំពោះ​ការបើកឲ្យ​មាន​ការប្រ​លង​សារ​ជា​ថ្មី​នេះ​។ គាំទ្រព្រោះ​វា​ជា​ពេលវេលា​មួយ​អាច​ឲ្យ​អ្នក​ប្រលង​ធ្លាក់​បាន​ត្រៀម​ខ្លួន ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ពិតប្រាកដ សម្រាប់​ការប្រលង​ជា​លើក​ទី​ពីរ​៖

 

សម្លេង៖

 

​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ ​កញ្ញា​សុគន្ធាជា​សិស្ស​ម្នាក់​សិស្សា​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​ការ​ពេញចិត្ត សម្រាប់​ការផ្តល់​ឱកាស​ដល់​សិស្ស​ដែល​ធ្លាក់​ថ្នាក់បាក់ឌុប ឲ្យ​ពួគ​គាត់​​បាន​ប្រលង​ជា​លើក​ទី​ពីរ​៖

 

សម្លេង៖

 

​ដោយ​យល់ឃើញថា ក្រសួង​អប់រំ​រឹតបន្តឹង​វិស័យ​អប់រំ​កៀក​ទៅ​និង​ពេលវេលា​ប្រលង ធ្វើ​ឲ្យ​បេក្ខជន​គ្មាន​ខ្សែ​ត្រៀម សម្រាប់​ទប់​ឲ្យមាន​លំនឹង នៅ​ក្នុង​ការ​វាយបក​ជាមួយ​វិធានការ​ដែល​បាន​រៀបចំ​ឡើង​។ សម្រាប់​លោក​សុខ រតនា​ជានិ​សិត្សសិក្សា​ឆ្នាំទី​​៤​​ផ្នែក​ច្បាប់ បាន​និយាយថា លោក​គាំទ្រ​ឲ្យមាន​ការប្រលង​សារជាថ្មី សម្រាប់​ឆ្នាំ​២០១៤​នេះ ប៉ុន្តែ​សម្រាប់ឆ្នាំ​បន្តបន្ទាប់​លោក​សុំ​កុំឲ្យ​មាន​ឡើយ​ការ​ប្រ​លង​សញ្ញាប័​ត្រ មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាប័ត្រ​បាក់​ឌុប​ជា​លើក​ទី​ពីរ​៖

 

សម្លេង៖

 

ជា​ការលើក​ឡើង​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន កញ្ញា​រង្សី កំពុង​អង្គុយ​ជាមួយ​មិត្តភ័​ក្រ​មួយក្រុម​ជជែក​ពី​ទិដ្ឋភាព​នៃ​ការប្រលង និង​កំណែ​ប្រលង​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គមថា សិស្ស​ប្រលង​ថ្នាក់​ទី​១២​​ឆ្នាំនេះ ពិតជា​អាត្រា​នៃ​ការធ្លាក់​ច្រើន​។ ក្រោយ​បានលឺ​ការប្រកាស​របស់​ក្រសួង​អប់រំ​ថា ផ្តល់ឱកាស​ឲ្យ​សិស្ស​ដែល​ធ្លាក់​អាច​ប្រលង​ម្តងទៀត​បាន កញ្ញា​រង្សី​បាន​សម្តែង​ការពេញចិត្ត​ខ្លាំង ដោយ​បាន​លើក​ហេតុផល​ថា​៖

 

 

សម្លេង៖

 

ជា​ការកត់សំគាល់ សិស្ស​និស្សិត​ភាគច្រើនគាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​ការសម្រេច​ឲ្យមាន​ការប្រលង​ថ្នាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​ថា​ការប្រលង​បាក់​ឌុប​។ ការគាំទ្រ​បែបនេះបន្ទាប់​ពីពួក​គេ​យល់ឃើញ​ថា មិន​សមាមាត្រ​គ្នា បើ​ប្រៀបធៀប​ទៅ​និង​ការចាត់វិធានការ​តឹងរឹង​របស់​ក្រសួង ជាមួយ​ពេលវេលា​។

 

​គួរបញ្ជាក់​ថា ការប្រលង​បាក់​ឌុប​ឆ្នាំនេះ​លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំបាន​រឹតបន្ដឹង​វិញ្ញាសារ ដែល​បាន​រៀបចំ​ដោយ​សុវត្ថិភាព​ទាំងស្រុង គ្មាន​ការ​បែកធ្លាយ​ទេ​។ ការធ្វើ​កំណែ​លើ​វិញ្ញាសារ​ប្រឡង​បាក់​ឌុប បាន​ឈាន​ចូលដល់​ថ្ងៃទី​៤​ហើយ​នៅ​ថ្ងៃទី​១៣ សីហា  បន្ទាប់​ពី​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១០ សីហា​មក​។ សម្រាប់​លទ្ធផល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​២៩ សីហា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​នៅ​ថ្ងៃទី​៣០ សីហា នៅ​គ្រប់​មណ្ឌល​ទូទាំង​ប្រទេស​៕

 

 

ព័ត៌មានផ្សេងទៀត