តើ​ការចុះបញ្ជី ម៉ាក​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​?

13-08-2014 9:58 am 2950

​ការចុះបញ្ជី​ម៉ាក ផ្ដល់​នូវ​អត្ថប្រយោជន៍​សំខាន់​ណាស់ ក្នុងការ​សម្គាល់​ម៉ាក​ទំនិញ និង​ទទួលបាន​សិទ្ធិផ្ដាច់មុខ នៅពេល​ដែល​ម្ចាស់​ម៉ាក​បាន​ចុះ បញ្ជី​ស្របច្បាប់​រួចហើយ​។ នេះ​បើ​តាម ការ​ឲ្យដឹង​ពី​លោក​វ៉ា រុត​សាន ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម​។

 

​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​(akp) បាន​ស្រង់​សម្ដី​លោក លោក​វ៉ា រុត​សាន ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ថ្លែង​ក្នុង ពិធី​ប្រគល់​វិញ្ញាបនបត្រ ទទួលស្គាល់​ភ្នាក់ងារ​តំណាង​ស្របច្បាប់​នៃ ម្ចាស់​ម៉ាក​ក្នុងប្រទេស​កម្ពុជា ជំនាន់​ទី​២ កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ថា នៅពេល​ដែល​ម្ចាស់​ម៉ាក​បាន​ចុះ បញ្ជី​ស្របច្បាប់​រួចហើយ ដែល​ម្ចាស់​ម៉ាក​មាន​សិទ្ធិ​ប្ដឹង​ចំពោះ​ជន​ណា​ដែល​បាន ក្លែងបន្លំ​ម៉ាក ឬ​ទំនិញ ដែល​មាន​លក្ខណៈ​ដូច ស្រដៀង​និង​ប្រហាក់ប្រហែល​ធ្វើ ឲ្យមាន​ការភាន់ច្រឡំ​។

 

​បើ​តាម​លោក​វ៉ា រុត​សាន ភ្នាក់ងារ​តំណាង​ស្របច្បាប់​នៃ​ម្ចាស់​ម៉ាក អាច​ដើរតួនាទី​ផ្ដល់​ជំនាញ​ប្រឹក្សា​ទាំង​ផ្លូវច្បាប់ និង​បច្ចេកទេស​ទាក់ទង​នឹង​ការ បង្កើត ការការពារ ការប្រើប្រាស់ ការផ្ដល់​អាជ្ញាប័ណ្ណ ការផ្ទេរកម្មសិទ្ធិ​ម៉ាក និង វិវាទ​កម្មសិទ្ធិបញ្ញា​ត​ទៅឲ្យ​អតិថិជន​របស់ខ្លួន ក្នុង​ការជំរុញ​ឲ្យមាន​ការ​អនុវត្ដ ច្បាប់​ម៉ាក​ពាណិជ្ជ​នាម ព្រម​ទាំង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​។​

សូមបញ្ជាក់ ថា ចាប់តាំងពី​ឆ្នាំ​១៩៩៩​មកដល់​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​ចុះបញ្ជី​សម្គាល់​ម៉ាក ទំនិញ​បាន​ចំនួន​ជាង​៥​ម៉ឺន​ម៉ាក ក្នុង​នោះ​ម៉ាក​ដែល​ជា​របស់​កម្ពុជា​គឺ​មានប្រ មាណ​៣០​ភាគរយ​ហើយ បើ​ប្រៀបធៀប​ទៅ​នឹង​ការចុះបញ្ជី​ម៉ាក​នៅក្នុង​ប្រទេស សមាជិក​អាស៊ាន​ទាំងអស់​គឺ​មាន​សរុប​ជាង​២,៥​លាន​ម៉ាក និង​សហភាព​អឺរ៉ុប​ប្រ មាណ​២៦​លាន​ម៉ាក​នោះ​៕  

ព័ត៌មានផ្សេងទៀត