អង្គការ​តម្លាភាព​កម្ពុ​ជា ​និង​យុវជន​ ប្តេជ្ញា​លុបបំបាត់​អំពើ​ពុករលួយ ​ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​

12-08-2014 5:39 pm 1725
យុវជនប្រមាណ៧០០នាក់ អបអរទិវាយុវជនអន្តរជាតិខួបទី១៥នៅសាកលវិទ្យាល័យបញ្ញាជាតិ

​ថ្ងៃទី​១២​ខែសីហា​ជា​ទិវា​យុវជន​អន្តរជាតិ​ខួប​លើក​ទី​១៥​។ នៅ​ទូទាំង​ពិភពលោក​យុវជន​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ពិភាក្សា និង​លើក​ឡើង​ពី​បញ្ហា​ដែល​យុវជន​បាន​ជួបប្រទះ​នៅក្នុង​សង្គមជាតិ​។ នៅ​កម្ពុជា​វិញ យុវជន​ជាច្រើន​នាក់ បាន​ប្រមូលផ្តុំ​គ្នា​ជាច្រើន​កន្លែង​ផងដែរ ដើម្បី​ពិភាក្សា​គ្នា​ជុំវិញ​បញ្ហា​ដែល​ពួកគេ​បាន​ជួបប្រទះ​នៅក្នុង​សង្គម​កម្ពុជា និង​តំរូវការ​របស់​ពួកគេ​ដើម្បីឲ្យ​អ្នកទទួលខុសត្រូវ និង​អ្នកដឹកនាំ​ប្រទេស​បាន​ដឹង​ពី​តំរូវការ​។ យុវជន​មាន​ជាអាទិ៍​នៅ​យ៉ាងហោចណាស់ បាន​ជួបជុំគ្នា​នៅ​៣​កន្លែង​ផ្សេងៗ​គ្នា ក្រៅ​ពី​យុវជន​ដែល​ទាមទារ​នៅមុខ​ស្ថានទូត​វៀតណាម​នា​ក្រុងភ្នំពេញ​។ យុវជន​១​ក្រុម​បាន​ជួបប្រជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ យុវជន​មួយ​ក្រុម​ទៀត​បាន​ជួបជុំគ្នា​នៅ​សាកល​វិទ្យា​លល័យ​ខេមរៈ​។ និង​យុវជន​ចំនួន​៧០០​នាក់​បាន​ជួបប្រជុំ​គ្នា​នៅ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា បាន​នាំគ្នា​លើក​ឡើង​អំពើ​បញ្ហា​អំពើ​ពុករលួយ​ដែល​បណ្ដាល​ឲ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៦០​ក្នុងចំណោម​១៧៧​ប្រទេស​លើ​ពិភពលោក​។ ជា​បន្តរ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​និយាយ​ពី​យុវជន និង​អង្គការ​តម្លាភាព​កម្ពុជា​ប្តេជ្ញា​លុបបំបាត់​អំពើ​ពុករលួយ​ដើម្បី​ចាប់​ពី​យុវជន​ដើម្បី​អនាគត និង​ដើម្បី​កូនចៅ​ជំនាន់​ក្រោយ ដែល​រៀបចំ​ដោយ​វណ្ណ វុត្ថា​៖

 

​ចម្រៀង៖

 

យុវជន​រាប់ពាន់​នាក់​បាន​ជួបជុំគ្នា​នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ និង​ទីសាធារណៈ​នានា​ដើម្បី​ពិភាក្សា​គ្នា​អំពើ​បញ្ហា​របស់​ពួកគេ​នៅ​ថ្ងៃទី​១២​ខែ​សីហា​ឆ្នាំ​២០១៤ ដែល​ជា​ថ្ងៃ​ទិវា​យុវ​វជន​អន្តរជាតិ​។ មាន​យុវជន​ប្រមាណ​៧០០​នាក់​នៅ​ព្រឹក​ថ្ងៃទី​១២​នេះ បាន​ជួបជុំគ្នា​នៅ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ ដើម្បី​ជជែក​និង​ពិភាក្សា​គ្នា​អំពើ​បញ្ហា​ពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា​។​
​អង្គការ​តម្លាភាព​កម្ពុ​ជា បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ​រៀបចំ​ទិវា​យុវជន​អន្តរជាតិ​ខួប​លើក​ទី​១៥ ដែល​មាន​ការចូលរួម​ពី​បណ្ដា​យុវជន​តាម​សាកលវិទ្យាល័យ និង​វិទ្យាល័យ រួម​ទាំង​មាន​ការប្រកួតប្រជែង​យុវជន​នូវ​វិញ្ញាសារ​តែងសេចក្តី កំណាព្យ គំនូរ និង​ចម្រៀង ដែល​ទាក់ទង​នឹង​អំពើ​ពុករលួយ​។

 

​សម្លេង​យុវជន​អាន​តែង​សេចក្តីស្តី​ពី​អំពើ​ពុករលួយ​៖

 

​ឌុ​ច ឡា​លីន​ជា​យុវ​សិស្ស​ដែល​កំពុង​រង់ចាំ​លទ្ឋផល​ប្រលង​ទុតិយភូមិ ឬ​បាក់​ឌុប​យ៉ាង​អន្ទះសារ​បាន​ដាក់​ពាក្យ​ប្រលង​តែងសេចក្តី​អំពើ​អំ​ពុករលួយ​នៅក្នុង​ទិវា​យុវជន​អន្តរជាតិ​នៅ​ឆ្នាំ​នេះ ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា​ស្តីពី​អំពើពុករលួយ​ក្នុង​វិស័យ​អប់រំ បាន​ឡើង​អាន​នូវ​សំណេរ​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖

 

សម្លេង​ឌុ​ច ឡា​លីន៖

 

​មុន​នឹង​បន្ត​អាន​នូវ​សំណេរ​របស់​យុវជន​ជា​បន្តទៅទៀត​នោះ អ្នកទទួលខុសត្រូវ​កម្មវិធី​បានបន្លប់​បរិយាកាស​ឲ្យមាន​ភាពស្រស់ស្រាយប​ន្តិ​ចនោះ ដោយ​បាន​អញ្ជើញ​តារាចម្រៀង​យុវវ័យ​ដើម្បី​បន្ថយ​ភាព​តានតឹង​នៅក្នុង​កម្មវិធី​នោះ ច្រៀង​ដោយ លោក​ណុប បញ្ញា​រិទ្ធិ ចំនួន​២​បទ​សិន ដើម្បី​បង្កើន​បរិយាកាស​ឲ្យ​ស្រស់ស្រា​យជាង​មុន ដែល​លឺ​តែ​ពាក្យ​ថា​ពុករលួយ ពុករលួយ​៖

 

​ចម្រៀង​លោក​ណុប បញ្ញា​រិទ្ធិ៖

 

​យុវជន​៣​នាក់​ទៀត​ដែល​មាន​ប្រុស មាន​ស្រី​បាន​ឡើង​អាន​ម្នាក់​ម្តង​នូវ​សំណេរ​របស់ខ្លួន​ដែល​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ប្រកួតប្រជែង និង​ទាមទារ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ហ៊ាន​ប្រឈមមុខ​នឹង​អំពើ​ពុករលួយ​ដោយ​ជំនះ​នូវ​អំពើ​ពុករលួយ​តាម​អនុសាសន៍​ដែល​យុវជន​ម្នា្ម​ក់ៗ​ទាមទារ​។​
​យុវតី​ជិត សំ​អូន​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ភ្នំពេញ​បាន​ឡើង​ប្រកាស​ខ្លួន​លើ​វេទិកា​ក្រោម​ក្រសែភ្នែក​មនុស្ស​ជាង​៧០០​នាក់ ថា​ជា​យុវជន​អព្យាក្រឹត្យ​ក្នុង​សង្គម​បាន​ស្នើនិង ទទួច​ដើម្បី​ទាមទារ​ឲ្យ​យុវជន​ទាំង​អស់​បញ្ឈប់​ការ​សូកប៉ាន់ និង​ហ៊ាន​និយាយ​ជា​ចំហរ​អំពី​អំពើពុករលួយ​ដែល​បាន​កើតឡើង​ភ្លាមៗ ជា​សាធារណៈ ដើម្បី​ជា​គំរូ​ដល់​យុវជន​ទាំងអស់ និង​មនុស្ស​ចាស់​ឲ្យបាន​ដឹង និង​ស្អប់ខ្ពើម​អំពើពុករលួយ និង​ទប់ស្កាត់​ការរីក​រាលដាល​ដល់​អ្នក​ជំនាន់​ក្រោយ​ជា​កូន​ជា​ចៅ​របស់​យុវជន​សម័យ​នេះ​៖

 

​សម្លេង​យុវតី​ជិន សំ​អូន៖

 

​លោក​រុន រ័ត្ន​វាសនា​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ​មាន​ប្រសាសន៍ថា ប្រសិនបើ​ពលរដ្ឋ​ទាំងអស់គ្នា​រួបរួមគ្នា​ប្រឆាំង និង​ស្អប់ខ្ពើម​អំពើពុករលួយ​ទាំងអស់គ្នា នោះ​នឹង​មិន​មាន​អ្នក​សូកប៉ាន់​ទេ ប្រសិនបើ​គ្មាន​អ្នក​សូកប៉ាន់ ហើយ​ពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​ហ៊ាន​និយាយ​ជា​ចំហរ និង​មិន​ត្រូវ​សូកប៉ាន់​ដើម្បី​ប្រយោជន៍​ខ្លួន​បំផ្លាញ​ប្រយោជន៍​ជាតិ​នោះទេ​។​

 

​សម្លេង​លោក​រុន រ័ត្ន​វាសនា​៖

 

​លោក​ព្រាប កុល​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​មានប្រសាសន៍ថា ដោយសារ​តែ​កម្ពុជា​បាន​ជាប់​ជា​ប្រទេស​បញ្ជីខ្មៅ មាន​ចំណាត់ថ្នាក់​អាក្រក់​អំពី​ភាពពុករលួយ ហើយ​លោក​សម្លឹង​ឃើញ​មាន​តែ​យុវជន​តែ​ដែល​អាច​ស្ដារ​ស្ថានភាព​ពុករលួយ​នៅ​កម្ពុជា​បាន​ដូច្នេះ​ទើប​លោក​ជ្រើសរើស​ប្រធានបទ​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​ស្តីពី​សុចរិត​ភាព និង​តម្លាភាព​នៅក្នុង​ថ្ងៃ​ទិវា​យុវជន​អន្តរជាតិ​សម្រាប់​ឱកាស​នេះ​។ សម្រាប់​លោក​ព្រាប កុល​យុវជន​អាច​ស្ដារ​ស្ថានភាព​ពុករលួយ​បាន​ព្រោះ​យុវជន​នៅ​កម្ពុជា​មាន​ចំនួន​លើសលប់ គឺ​មាន​រហូត​ដល់​៣៣​ភាគរយ ឬ​១​ភាគ​៣ ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់​ក្នុង​អណត្តិ​ទី​៥​។ អ្នកនយោបាយ​សម្លឹងមើល​យុវជន​ដូច​គ្រាប់​ពេជ្រ ឬ​ទឹកឃ្មុំ​ដែល​ផ្អែម​ឆ្ងាញ់ ដូច្នេះ​យុវជន​ត្រូវតែ​ដាក់​កន្លុះ និង​ញ្ញាក់​ខ្សែ​ឲ្យ​អ្នកនយោបា​យដើរ​តាម​ខ្លួន​ទាមទារ​៖

 

សម្លេង​លោក​ព្រាប កុល៖

ព័ត៌មានផ្សេងទៀត