តើ​​យុវវ័យ​គូរ​​ជ្រើសរើស​​គូរ​ស្រករ​​ជា​អ្នក​​ធ្វើ​ការងារ​​ឬ​ជា​អ្នក​រក​ស៊ី​?

11-08-2014 5:30 pm 2462

​ចំពោះ​ការបង្កើត​​ក្រុម​គ្រួសារ​គឺ​ជា​រឿង​​ធម្មជាតិ​មួយ​សម្រាប់​​មនុស្ស​ទូរ​ទៅ មិនថាតែ​អ្នកនោះ​​មាន​សម្បុ​រសរ​ឬ ខ្មៅ មាន​កម្ពស់​ទាប​ឬ ខ្ពស់ ឬ​មាន​សញ្ជាតិ​អ្វី​នោះ​ទេ​។​យុវវ័យ​មួយចំនួន​គឺ​នៅតែស្ទាក់ស្ទើរ​ពី​បញ្ហា​ជ្រើសរើស​គូស្រករ​ទៅ​ថ្ងៃ​អនាគត​។ អ្នកខ្លះ​និយាយថា បើ​យក​គ្រួសារ​គួរតែ​សម្លឹង​មើល​អ្នក​រកស៊ី​ទៅ​ល្អ​ជាង ឆាប់​មាន​លុយ តែ​បើ​យក​អ្នក​ធ្វើ​ការងារ​មិន​ដឹង​ពេលណា​សន្សំ​លុយ​បានទេ បើ​ធ្វើការ​រង់ចាំតែ​ថ្ងៃ​បើក​ប្រាក់ខែ​តែប៉ុណ្ណោះ​។​យុវវ័យ​មួយចំនួន​ទៀត​បាន​លើកឡើង​ថា  បើ​យក​គ្រួសារ​គួរ​ជ្រើសរើស​យក​អ្នក​ធ្វើ​ការងារ​វិញ​ទើប​ជា​ការល្អប្រសើរ ព្រោះ​ថា​មិន​ចាំបាច់​ប្រឈម​នៅ​នឹង​ការខាតបង់​ថវិការ​ដូច​អ្នក​ដែល​រកស៊ី​នៅ​ពេល​ដែល​មុខ​ជំនួញ​ដួលរលំ​។​

​ចំពោះ​លោករ​តនៈ ជា​និស្សិត​ម្នាក់ កំពុងតែ​បន្ត​ការសិក្សា​នៅក្នុង​ថ្នាក់​ឧត្តមសិក្សា បាន​លើក​ឡើង​ចំពោះ​បញ្ហា​នៃ​ការជ្រើសរើស​គូរ​ស្រករ​នេះ​ថា នៅពេលដែល​លោក​ជ្រើសរើស​គូរ​ស្រករ លោក​នឹង​ជ្រើសរើស​អ្នក​ដែល​ធ្វើ​ការងារ​ជា​មន្ត្រីរាជការ​។​មូលហេតុ​ដែល​លោករ​តនៈ សម្រេចចិត្ត​ថា​នឹង​ជ្រើសរើស​គូរ​ស្រករ​ជា​អ្នកធ្វើការ​បែបនេះ​ក៏​ដោយសារ​តែ មន្ត្រីរាជការ​មាន​ស្ថេរភាព​ការងារ ហើយ​នៅពេល​ដែល​ចូលនិវត្តន៍​ទៅ​ក៏​នៅ​មាន​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ជា​ដើម​។​មិនតែប៉ុណ្ណោះ មន្ត្រីរាជការ​នឹង​ទទួលបាន​ប្រាក់ខែ​ច្រើន​នៅពេល​ដែល​ប្រទេស​កម្ពុជា​ចូល​ក្នុង​សមាគម​អាស៊ាន​ក្នុង​ឆ្នាំ​២០១៥​។

​លោករ​តនៈ​៖

​ផ្ទុយ​ពី​ការលើកឡើង​របស់​លោក​រតនៈ ចំពោះ​លោក​សេដ្ឋា​វិញ ស្រុកកំណើត​នៅ​ខេត្ត​សៀមរាប​ហើយ​មាន​សម្បុរ​ខ្មៅ​ស្រអែម​និង មាឌ​រាង្គ​ខ្ពស់​បន្តិច បាន​និយាយ​ពី​ការជ្រើសរើស​គូរ​ស្រករ នេះ​ថា ការជ្រើសរើស​គូរ​ស្រករ​ដើម្បី​បង្កើត​ជា​ក្រុម​គ្រួសារ​មួយ​គឺជា​រឿង​ចាំបាច់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​។​ដូច្នេះ​ចំពោះ​បញ្ហា​នៃ​ការ​រើស​នេះ លោក​បាន​រៀប​ចំ​គោលដៅ​រួចរាល់​អស់​ហើយ​គឺ​លោក​នឹង​ជ្រើសរើស​គូរ​ស្រករ​ជា​អ្នករកស៊ី​។​មូលហេតុ​ដែល​លោក​សេដ្ឋា សម្រេចិត្ត​ថា​នឹង​ជ្រើសរើ​សគូរ​ស្រករ​ជា​អ្នក​រកស៊ី​បែប​នេះ​ក៏​ដោយសារ​តែ​អ្នករកស៊ី​គឺ​ឆាប់​មាន​លឿន​។​

លោក​សេដ្ឋា បន្ថែមថា សម្រាប់​អ្នក​ធ្វើ​ការងារ​វិញ​គឺ​បាន​តែ​ប្រាក់​ចំណូល​សម្រាប់​តែ​ចិញ្ចឹម​ជីវិត​តែ​ប៉ុណ្ណោះ​ហើយ​មិន​អាច​បំពេញ​តម្រូវការ​ផ្សេង​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ឡើយ​។

 ​លោក​សេដ្ឋា​ ​៖

​ដោយឡែក​សម្រាប់​លោក​ចាន់ មាន វិញ​នោះ បាន​ថ្លែង​ថា​បើសិនជា​ជ្រើសរើស​គូរ​ស្រករ លោក​និង​ជ្រើសរើស​អ្នកធ្វើការងារ​។​មូលហេតុ​ដែល​លោក​ចាន់ មាន ជ្រើសរើស​គូរ​ស្រករ​ជា​អ្នកធ្វើការងារ​បែប​នេះ​ក៏​ដោយសារ​តែ បច្ចុប្បន្ន​លោក​ជា​និស្សិត​កំពុង​បន្ត​ការសិក្សា ហើយ​ពេល​ពេល​អនាគត​លោក​នឹង​ស្វែងរក​ការងារ​ធ្វើ​។​ហើយ​ថា បើសិនជា​លោក​ជា​អ្នក​ធ្វើ​ការងារ ហើយ​គ្រួសារ​របស់​លោក​ក៏​ជា​អ្នក​ធ្វើការ​ដែរនោះ​វា​គឺជា​រឿង​ល្អ​ប្រសើរ​មួយ​។

​លោក​ចាន់ មាន​ ​៖

​យ៉ាងណាមិញ​សម្រាប់​យុវជន​មាន​មាឌ​ធំ សម្បុរ​ខ្មៅ​ស្រអែម​ហើយ​មានស្រុក​កណើត​នៅ​ខេត្ត​ព្រៃវែង​នោះ គឺ​លោក​ចាន់ បាន​បញ្ចេញមតិ​ដែរ​ថា លោក​នឹង​ជ្រើសរើស​គូរ​ស្រករ​ជា​អ្នករកស៊ី​។​ព្រោះថា នៅពេលដែល​មាន​មុខរ​បរ​អ្វី​មួយ​នោះ គឺ​មាន​ប្រាក់​ចំណូល​ច្រើន​ដែល​អាច​ធ្វើឲ្យ​គ្រួសារ​មាន​ជីវភាព​ធូរធារ​។​

​លោក​ចាន់​ ​៖

​សូមបញ្ជាក់​ថា មិន​ប្រាកដ​ថា​អ្នករកស៊ី​សុទ្ធតែ​មាន​ប្រៀប​ជា​ង អ្នកធ្វើការងារ​យកប្រាក់​ខែ​ទាំងអស់​នោះ​ទេ​គឺ ម្នាក់​ម្យ៉ាង​ទេ  អ្នក​ធ្វើ​ការងារ​ខ្លះ​គេ​បាន​ប្រាក់ខែ​ហើយ​ពួក គេ​ស្រណុក​កាយ សប្បាយចិត្ត មាន​ពេលវេលា​ចុង​សប្ដាហ៍ សម្រាប់​ដើរលេង​ជាមួយ​គ្រួសារ​។ ដោយឡែក​អ្នករកស៊ី​វិញ រកស៊ី​សឹង​គ្មាន​ពេល​ឈប់សម្រាក បើ​ហ៊ាន​ឈប់សម្រាក​មួយថ្ងៃ ពីរ​ថ្ងៃ ច្បាស់​ជា​ដាច់​ម៉ូយ​ជា​មិនខានឡើយ ហើយ​ពេល​ខ្លះ​ថែម​ទាំង​រកស៊ី​ខាតបង់​ទៀតផង​។ ដោយឡែក​សម្រាប់​អ្នក​ធ្វើការ​វិញ ក៏​មាន​អ្នកធ្វើការ​មួយចំនួន​គឺ​ធ្វើការ​មួយខែ​ប្រាក់ខែ​សឹងតែ​មិន​អាច​ចិញ្ចឹម​ជីវភាព​គ្រួសារ​បាន​មួយ​ខែ​ផង​។​ដូចនេះ គូរ​ស្រករ​ជា​អ្នក​រកស៊ី រឺ​ជា​អ្នកធ្វើការ គឺ​សុទ្ធតែ​ជា​ជំរើស​ដែល​គួរតែ​ពិចារណា​៕(ដោយ៖​ហេង សំណាង)

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានផ្សេងទៀត