ខ្សែ​ស្រ​ឡាយ​​ចិន​​៖​ពិ​ធី​​សែន​​ក្បាល​​ទឹក ដើ​ម្បី​​សែន​ឲ្យ​​ដូន​តា កុង​​ម៉ា និង​​ខ្មោច​​អ​នា​ថា​

10-08-2014 5:42 pm 2926

​សែន​​ក្បាល​ទឹក ឬបុណ្យ​​ភ្ជុំ​​ចិន ជា​​ប្រ​ភេទ​​បុណ្យ​​មួយ ដែល​​រួម​​មាន​​​​ប្រ​ជា​ជន​​ចិន វៀត​ណាម និង ប្រ​ជាជន​​ខ្មែរ​​មួយ​ចំនួន​​និយម​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​​មិន​​ដែល​​ខាន​​នោះ​ទេ​។ បុណ្យ​​នេះ​​ជាទូ​រទៅ​គឹ​កំណត់​​យក​ថ្ងៃ​​15​​កើត ខែ​7 (​ខែ​ចិន​) ដែល​​ប្រជាជន​ខ្មែរ​កាត់​​ខ្សែ​ស្រ​ឡាយ​ចិន​ខាង​ចិន​​ទៀ​​ជាវ ពួក​គេ​​តែង​តែ​​ធ្វើ​គ្រប់ៗ​​គ្នា​។ ក្នុង​ឆ្នាំ ២០១៤ នេះ ថ្ងៃ​សែន​ក្បាល​ទឹក ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី ១០ ខែ សីហា ឆ្នាំ​២០១៤​។  នៅ​​តាម​​ទីផ្សារ​នី​មួយៗ មិន​ថា​ទីក្រុង​ភ្នំពេញ រឺ​តាម​បណ្តា​ខេត្ត​នោះទេ គឺ​មាន​ការលក់ដូរ​នំ​នែក ផ្លែឈើ សាច់មាន់ ជ្រូក រណែង​រណង ហើយ​មនុស្សម្នារ ចូល​ទិញ​ស្កេកស្កះ​។​​អ្វី​ដែល​យើង​សង្កេត​ឃើញ​នោះ​​គឺ​ការ​លក់​​ក្រដាស​សែន សម្រាប់​​ដុត​​ក្នុង​​ថ្ងៃ​​សែន​​ក្បាល​ទឹក ស្ទើ​តែ​គ្រប់​​គ្រួ​សារ​​ក្នុង​​រាជ​ធានី​ភ្នំ​ពេញ ជាពិ​សេស​គឺ អ្នក​​ដែល​​ជាប់​​ខ្សែ​ស្រ​ឡាយ​​ចិន​។​

 

​កំពុង​អុច​ធូប សែន អំពាវនាវ ក្នុង​ពិធីសែនព្រេន ដល់ ខ្មោច​អនាថា អ៊ី​ហេង​មាន​សម្បុរ​ស ជា​ប្រជាពលរដ្ឋ ជាប់​ខ្សែស្រឡាយ​ចិន នៅ​រាជធានី​ភ្នំពេញ បាន​រៀបរាប់​ពី​ការ​សែន​ក្បាលទឹក ឲ្យដឹងថា ការ​សែន​ក្បាល​ទឹក គឺធ្វើឡើង ២ ដង​ក្នុង​១​ថ្ងៃ ពេលព្រឹក​គឺ​សែន កុង​ម៉ា ជីដូន​ជីតា និង​ពេល​ល្ងាច​គឺ​សែន​ឲ្យ​ខ្មោច​អនាថា ដើម្បី​សុំ​សេចក្តីសុខ សុំ​ផ្សង​មកវិញ នូវ​ពរជ័យ សុខ​សប្បាយ និង​រកស៊ី​មានបាន​។​

 

​សម្លេងៈ

 

អ៊ី​ហេង​ដែល ជា​អ្នករៀបចំ​ពិធី​សែន ព្រេន​នោះ បានឲ្យដឹង​ទៀតថា ក្នុង​១ ឆ្នាំ គ្រួសារ​អ៊ី សែន​ក្បាលទឹក ២ ដង ដោយ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ មិន​ដែល​ខាន​នោះឡើយ​។​ក្រៅពីនេះ អ៊ី​ហេង បានបញ្ជាក់​ថា ចំពោះ​ប្រវត្តិ​នៃ រឿងរ៉ាវ ពិត​នៃ ការ​សែន​នោះ គឺ​អ៊ី មិន​បាន​ដឹង​នោះ​ទេ គឺ​ការ​សែន​នេះ គឺ​ធ្វើ​តាម​ជីដូន​ជីតា កុង​ម៉ា ដែល​ទម្លាប់​ធ្វើ​តាំងពីដើម​មក​។​

សម្លេងៈ

 

ដោយឡែក ជា​អ្នក​ដែល ជាប់​ខ្សែស្រឡាយ​ចិន យុវជន ស៊ា​ង ហៀ មាន​សប្បុរសរ អាយុ​ប្រមាណ ២៨ ឆ្នាំ បានឲ្យដឹងថា ជំនឿ​នៃ​ការ​សែន និង​សំណែន​ត្រូវបាន​ធ្វើ​តាម​ការជឿ​ដោយ​រៀងៗ​ខ្លួន គ្រួសារ​ខ្លះ​គេ​សែន​ផ្លែឈើ នំនែក​ពី​ព្រឹក ហើយ​ពេល​ថ្ងៃត្រង់​សែន​បាយ​សម្លរ​ម្តងទៀត​ក៏​សន្មត់​ថាចប់ ដោយ​មិន​សែន​ពេល​ល្ងាច​នោះ​ទេ តែ​គ្រួសារ​ខ្លះ​ក៏​សែន​ល្ងាច​ម្តង​ទៀត​តាម​ជំនឿ និង​ធនធាន​ដែល​ខ្លួន​មាន​។ យុវជន រូបនេះ​បាន​បន្តថា ជា​រៀងរាល់ឆ្នាំ ផ្ទះ​របស់​ខ្លួន​តែងតែ​ប្រារព្ធ​ធ្វើ​ពិធី​សែន ក្បាល​ទឹក ប៉ុន្តែ​នៅ​រយៈពេល ប៉ុន្មាន​ឆ្នាំ​នេះ គឺ​ធ្វើ​ដែរ ដោយ​ធ្វើ​ទៅ​តាម លទ្ធភាព និង​ធនធាន​គ្រួសារ​។

 

សម្លេងៈ

 

​លោក បាន​បន្តថា អ្វី​ដែល​លោក អាច​ដឹង គឺ​ការ និយម​ធ្វើ​តៗ​គ្នា ពី​ជីដូន​ជីតា របស់​គ្រួសារ​នី​មួយៗ ហើយ​ការ​ប្រារព្ធ​ធ្វើ​របស់​គ្រួសារ​លោក នៅពេល​មាន​កម្មវិធី​ដែល​ទាំក់ទង​នឹង​កម្មវិធី បុណ្យ​ផ្សេៗ​របស់​​ចិន​។​

សម្លេងៈ

គួរបញ្ជាក់​ថា កម្មវិធី​ប្រារព្ធ​សែន​ក្បាលទឹក ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង ស្ទើ​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទី ១០ ខែ​សីហា​នេះ គេ​សង្កេតឃើញ ប្រជាពលរដ្ឋ ដែល​កាត់​ខ្សែ​ស្រា​ឡាយ​ចិន នៅ​កម្ពុជា រៀបចំ​សំ​ណែន បាយទឹក នំចំណី បារី​ម្លូ​ស្លា សែន​ដល់​ជីដូន ជីតា កុង​ម៉ា និង​ខ្មោច​អនាថា ក្នុង​ជំនឿ​សូម​សេចក្តីសុខ សេចក្តីចម្រើន រកស៊ី​មានបាន ដល់​អ្នក​ដែល បាន​រៀបចំ​ពិធី​សែន​រៀងៗ​ខ្លួន​៕(​ដោយៈ ឡេង ដេត​)

ព័ត៌មានផ្សេងទៀត