​សមត្ថភាព​​សិស្ស​​នឹង​​ឆ្លុះ​បញ្ចាំង​​កាន់​តែ​ច្បាស់​​នៅ​ពេល​​​ប្រឡង​​តឹង​រឹង​

10-08-2014 10:06 am 3715

​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ រឺក៏​ប្រឡង​បាក់​ឌុប​រយៈពេល​ពីរ​ថ្ងៃ ពោល​គឺ​កាលពី​ថ្ងៃ​ទី​០៤​និង​ថ្ងៃ​ទី​០៥​សីហា បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​។​ជា​រួម​សម្រាប់​អ្នកតាមដាន​ស្ថានការណ៍​ប្រឡង​នេះ បាន​វាយតម្លៃ​ថា ការប្រឡង​នៅ​ឆ្នាំនេះ មានការ​រឹតបន្តឹង​ខ្លាំង​ជាង​ឆ្នាំមុន ហើយ​ភាពមិនប្រក្រតី​វិញ​គឺ​មាន​តិចតួច​។​ចំពោះ លោក ពុយ​គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សាកលវិទ្យាល័យ​អាមេរិកកាំង​ហៅ​កាត់​ថា AUPP បានឲ្យដឹងថា លោក​គាំទ្រ​ចំពោះ​ចំណាត់ការ​តឹងរឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​នេះ​។

លោកពុយ គា​បន្តថា ចំណាត់ការ​នេះ នឹង​ធ្វើឲ្យ​យើង​មើលឃើញ​កាន់តែ​ច្បាស់​ពី​សមត្ថភាព​របស់​សិស្ស​។​ទស្សន​មួយចំនួន​បាន​លើកឡើង​ថា នៅពេល​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បង្កើន​ការ​រឹតបន្តឹង​ការប្រឡង​បែបនេះ  លទ្ធផល​នៃ​ការប្រឡង​ប្រហែលជា​មិន​សូវ​ល្អ​ឡើយ​។ មិនសូវ​នៅពេលនេះ ចង់​សំដៅថា នឹង​មាន​សិស្ស​ធ្លាក់​ច្រើន​។​នៅពេល​មាន​សិស្ស​ធ្លាក់​ច្រើន ចង់​មិន​ចង់​នៅ​តាម​សាកលវិទ្យាល័យ នឹង​មិន​មាន​សិស្ស និស្សិត​ដាក់ពាក្យ​ចូល​សិក្សា​ច្រើន​។​បើ​មាន​ករណី​នេះ មែន តើ​សាកលវិទ្យាល័យ នឹង​ប្រឈមមុខ​នឹង​បញ្ហា​អ្វីខ្លះ​?

​ជា​បន្ត​សូម​លោក​អ្នកនាង​ស្តាប់​កិច្ចសំភាសន៍ រវាង​ឆេង សូរិយា និង​លោក ពុយ គា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ជប៉ុន​ក្យូ​ដូ និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សាកលវិទ្យាល័យ​អាមេរិកកាំង​ហៅ​កាត់​ថា AUPP​នៅក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម​

សំឡេង

ព័ត៌មានផ្សេងទៀត