សិស្សា​នុសិស្ស​​ថា​​ការប្រឡង​​បាក់​ឌុប​​ថ្ងៃ​ទី​មួយ​​គឺ​ពិតជា​​មាន​ការ​​រឹត​បន្តឹង​​មែន​!

04-08-2014 5:44 pm 1664

តាំងពី​ព្រឹក​ព្រលឹម​ស្រា​ងៗ​សិស្សានុសិស្ស​ដែល​ត្រូវ​ប្រឡង សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប នា​ឆ្នាំ​សិក្សា​២០១៣-២០១៤​នេះ បាន​រូតរះ​យ៉ាង​ឆាប់រហ័ស ដើម្បី​ធ្វើដំណើរ​មក​កាន់​មណ្ឌល​ប្រឡង​រៀងៗ​ខ្លួន​។​អ្នក​ខ្លះ​មក​កាន់​មណ្ឌល​ប្រឡង​ជាមួយ​អាណាព្យាបាល ឪពុក ម្តាយ ឬ​បង​បងប្អូន ហើយ​ង​អ្នកខ្លះ​ទៀត​ក៏​ធ្វើដំណើរ​មក​ដោយ​ខ្លួនឯង​។​ការប្រឡង សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ក្នុង​ឆ្នាំនេះ​គឺ​ពិតជា​មាន ការ​រឹតបន្តឹង​ពិតប្រាកដ​មែន​។​

ការ​រឹតបន្តឹង​ចំពោះ​ការប្រឡង​បាក់​ឌុប​ពី​សំណាក់ ក្រសួង​អប់រំ​យុវជន និង​កីឡា​នៅពេលនេះ បន្ទាប់ពី​មាន​មជ្ឍដ្នាន​មួយចំនួន​បាន​រិះគន់ឥត​សំចៃ​មាត់​ថា​ការប្រឡង​សញ្ញា​ប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​បែកធ្លាយ​វិញ្ញាសារ​ស្ទើតែ​រៀងរាល់ឆ្នាំ ហើយ​សិស្សានុសិស្ស បើក​ឯកសារ​ចម្លង​ដោយ​សេរី បន្ទាប់ពី​ពួកគេ​បាន​ឲ្យ​លុយ​គ្រូ និង អនុរក្ស​។​ប៉ុន្តែ​ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០១៤​នេះ​វិញ កុំថាឡើយ​បែក​វិញ្ញាសារ​មុនពេល ឬ​ក្នុង​ពេល​ប្រឡង សូម្បី​តែ​ការបើក​ឯកសារ​និង​ការ​ឲ្យ​លុយ​គ្រូ​នៅ​ពេល​ប្រឡង ដើម្បី​បាន​បើក​មើល​ព្រី​យ៉ុងក៏​មិន​បាន​ដែរ​។​

​ជា​សិស្ស​រៀន និង​ប្រឡង នៅ​មណ្ឌល​វិទ្យាល័យ​បាក់​ទូក ប្អូនប្រុស​ហួន លី​ហូរ​បាន​និយាយ បន្ទាប់​ពី​បញ្ចប់​ការប្រឡង​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​មួយ​នេះ​ថា ការប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​ទី​មួយ​នេះ​គឺ​ពិតជា​មាន​ការ​រឹតបន្តឹង​យ៉ាង​ពិតប្រាកដ​មែន​។​ព្រោះថា​ទាំង​គ្រូ​អនុរក្ស ទាំង​មន្ត្រី​អង្គភាព្រ​ឆាំង​អំពើរពួករលួយ ដែល​ប្រចាំការ​នៅតាម​បន្ទាប់​ប្រឡង​គឺ​មិន​អនុញ្ញាត​ឲ្យ​សិស្ស​បើក​ឯកសារ​មើល និង​សួរ​គ្នា​បាន​នោះឡើយ​។​ប្អូនប្រុស​ហួន លី​ហូរ បានបញ្ជាក់​ថា ការប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​ទី​មួយ​នេះ គឺ​ប្រើ​សមត្ថភាព​ខ្លួនឯង មួយរយ​ភាគរយ​។

ប្អូនប្រុស​ហួន លី​ហូរ​ ៖

​មិន​ខុស​គ្នា​និង​ប្អូនប្រុស​ហួន លី​ហូរ ប៉ុន្មាន​នោះ​ទេ ប្អូនស្រី​សន ស្រី​និច សម្បុរ​ស្រអែម ប៉ុន្តែ​ញញឹម​ស្រស់ បាន​និយាយថា ប្អូន​មិនបាន​បើក​មើល​ឯកសារ​ឬ​ព្រី​យ៉ុង​បន្តិច​នោះ​ឡើយ​នៅក្នុង​ពេល​ប្រឡង​។​មូលហេតុ​ដែល​ប្អូន​មិន​អាច​បើក​មើល​ព្រី​យ៉ុង​បាន​គឺ​ដោយសារតែ មានការ​រឹតបន្តឹង​យ៉ាងខ្លាំង​ពី​សំណាក់ គ្រូ​អនុរក្ស​និង​គ្រូ​ផ្សេងៗ​ទៀត ដែល​ដើ​ត្រួតពិនិត្យ​ចុះឡើង ដោយ​ហាម​សិស្សានុសិស្ស​មិន​ឲ្យ​ងាកមុខ ងាកក្រោយ ងាក​ឆ្វេង និង​ងាកស្តាំ​នោះឡើយ​។​

ប្អូនស្រី​សន ស្រី​និច​ ៖

​និយាយ​ពី ប្អូនស្រី​អាត មករា ដែល​ជា​សិស្ស​វិទ្យាល័យ​វត្ត​កោះ ហើយ​មាន​មណ្ឌល​ប្រឡង​នៅ​វិទ្យាល័យ​បាក់​ទូក​ដូចគ្នា បាន​លើកឡើង​ថា ការប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​ទី​មួយ​នេះ អ្នកចេះ​គឺ​ជាប់​ហើយ​អ្នក​មិនចេះ​គឺ​ធ្លាក់​។​មូលហេតុ​ដែល​ប្អូនស្រី មករា បញ្ជាក់​យ៉ាង​ដូច្នេះ ក៏​ដោយសារ​តែ ការប្រឡង​នៅ​ថ្ងៃ​ទី​មួយ​នេះ គ្មាន​សិស្សានុសិស្ស​ណា​ម្នាក់​អាច​យ​កព្រីយ៉ុង​ចូលទៅ​ក្នុង​បន្ទាប់ប្រឡ​ង​បាន​នោះឡើយ​។ ហើយ​ម្យ៉ាងវិញទៀត នៅ​ពេល​ប្រឡង​លោកគ្រូ អ្នកគ្រូ ដែល​ជា​អនុរក្ស​ក៏​មិន​អនុញ្ញាត​ឲ្យ​សិស្ស​បើក​មើល​ឯកសារ​នោះដែរ គឺ​ការប្រឡង​ប្រើ​សមត្ថភាព​ពិតប្រាកដ​មែន​។​

​ប្អូនស្រី​អាត មករា ៖

ថ្លែង​បញ្ជាក់ ប៉ុន្តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​កញ្ញា​ម្នាក់ ដែល​ជា​មន្ត្រី​ឃ្លាំមើល របស់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​បាន​និយាយថា​ចំពោះ​ការប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​ទី​មួយ​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​សិស្សា​នុ សិស្ស​យក​គ្រឿង​អេឡេចត្រូនិ​ចចូល​ក្នុងប​ន្ទ​ប់ប្រឡង​នោះឡើយ​។​ហើយ​ថា ប្រសិនបើ​សិស្ស​ណា​ហ៊ាន​បើក​មើល​ព្រី​យ៉ុង​ហើយ​ត្រូវ​គេ​ចាប់បាន​គ្រប់​ចំនួន​៣​ដង​នោះ នោះ​នឹង​ត្រូវ​បញ្ឈប់​សិទ្ធិ​ក្នុង​ការប្រឡង​ភ្លាមៗ​។

​មន្ត្រី​របស់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ ៖

​សូមបញ្ជាក់​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​បទ​បញ្ញត្តិ និង​កម្រិត​វិន័យ ដ៏​តឹងរឹង​ចំពោះ​បេក្ខជន​ទាំងអស់ មិន​ឲ្យ​នាំ​យក ព្រី​យ៉ុង​ចូល​បន្ទប់​ប្រឡង ករណី​នាំចូល នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រឡង ហើយ​កំណត់ឲ្យ ធ្លាក់​តែ​ម្តង​។​មិនតែប៉ុណ្ណោះ  ក្រសួង​ក៏​មិន​អនុញ្ញាត ឲ្យ​យក​ជាប់​នឹង​ខ្លួន នូវ​សៀវភៅ​ឯកសារ ឬ​សំណៅ​ឯកសារ​ចូលក្នុង មណ្ឌល​ប្រឡង​។ មិន​ឲ្យ​លា​ក់​ជាប់​នឹង​ខ្លួន នូវ​សៀវភៅ​ឯកសារ​, សំណៅ​ឯកសារ​, ទូរស័ព្ទដៃ និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​។​

​លិខិត​នោះ​បាន​បន្ថែមថា បេក្ខជន​ណា ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ខាងលើ បេក្ខជន​នោះ ត្រូវប្រគល់​រាល់​សៀវភៅ​ឯកសារ ឬ​សំណៅ​ឯកសារ ឲ្យ​គណៈមេប្រយោគ មុន​ចូល​មណ្ឌល​ប្រឡង ហើយ​គណៈមេប្រយោគ ពុំ​ទទួលខុសត្រូវ​រាល់​ការបាត់បង់​នោះទេ​។ ក្នុងករណី​បេក្ខជន ពុំ​ប្រគល់​សៀវភៅ​ឯកសារ ឬ​សំណៅ​ឯកសារ​ឲ្យ គណៈមេប្រយោគ​បេក្ខជន​នោះ ពុំ​អនុញ្ញាតឲ្យ​ចូល​ប្រឡង​ជាដាច់ខាត ហើយ​ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់​។​

​ក្រសួង​អប់រំ បាន​បញ្ជាក់​ដោយ​សង្កត់​ធ្ងន់​ថា នៅ​ពេល​ប្រឡង បើ​បេក្ខជន​ដើរ​ឡើង ដើរ​ចុះ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អនុរក្ស​, ហែកក្រដាស​ប្រឡង ឬ​មិន​ប្រគល់ឲ្យ អនុរក្ស​, ផ្លាស់​កន្លែង អង្គុយ​, ឲ្យ​ក្រដាស កិច្ចការ​របស់​ខ្លួន​ទៅ​អ្នកដទៃ​ចម្លង​, ឲ្យគេ សរសេរ​ឲ្យ​, បង្ក​ជម្លោះ​ក្នុង​មណ្ឌល​ប្រឡង​, ធ្វើ​ជា​មេខ្លោង ប្រមូល​លុយ ឬ​ឲ្យគេ​ប្រមូល​លុយ យក​ឲ្យ​អនុរក្ស​ជាដើម ត្រូវ​ពិន័យ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រឡង​២​ឆ្នាំ ៕(​ដោយ​៖ហេង សំណាង)

ព័ត៌មានផ្សេងទៀត