ការប្រើប្រាស់​​ថ្នាំ​​ពី​​អ្នក​​លក់​​គ្មាន​​ជំនាញ​​ប៉ះ​ពាល់​​ធ្ងន់​​ធ្ងរ​​ដល់​​សុខភាព​

01-08-2014 5:15 pm 1667
នេះជាថ្នាំពេទ្យច្រើនប្រភេទដែលអ្នកជំនាញបានបង្ហាញ

សុខ​ភាព​​ពិត​ជា​​មាន​​សារៈ​សំខាន់​​ណាស់​​សម្រាប់​​មនុស្ស​​ម្នាក់ៗ​​។​ ទោះបី​​ខំ​​ថែរ​ក្សា ការ​ពារ យ៉ាង​ណា​​ក៏​ដោយ​​តិច រឺ​ច្រើន​​ការ​ឈឺ​ថ្កាត់​ជៀស​​មិន​​ផុ​ត​ត្រូវ​​តែ​កើត​មាន​​ ប៉ុន្តែ​ទោះ​​យ៉ាង​ណា​​មនុស្ស​​គ្រប់​រូប​រមែង​​មាន​ជំងឺ​មក​​បៀតបៀន​​រូប​រាងកាយ​​ដោយ​​ជៀស​មិន​ផុត​ក៏ដោយ​។ ​ជា​ការកត់សំគាល់ ពេល​ដែល​អ្នកជំងឺ​ទទួលបាន​វេជ្ជបញ្ជា​ពី​លោក​គ្រូពេទ្យ មិន​ប្រាកដ​ថា​ទៅ​ទិញ​ថ្នាំ​នៅ​តាម​ឱសថ​ស្ថាន ឬ​ហ្វា​ម៉ា​ស៊ី​អ្នកលក់​មាន​ជំនាញ​ពិតប្រាកដ​នោះ​ទេ​។

 

ជាទូទៅ ប្រជាជន​ដែល​មាន​ជំងឺ​បន្តិចបន្តួច ដូចជា​ចុកពោះ ក្តៅខ្លួនរឺ​ផ្តាសាយ​ជា​ដើម​ជា​ទូទៅ​បាន​ទិញ​ថ្នាំ​នៅតាមឧ​ស​ថស្ថាន​នានា​ដែល​នៅ​ជិត​ផ្ទះ ហើយ​អ្នកលក់​ថ្នាំពេទ្យ​មួយចំនួន​គឺ​គ្មាន​វិជ្ជាជីវៈ​ត្រឹ​ម​ត្រូវ បាន​ផ្សំ​ថ្នាំ​ឲ្យ​តាម​អ្វី​ដែល​អ្នកជំងឺ​និយាយ​តែ​ប៉ុណ្ណោះ​។ តើ​ការទិញ​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា រឺ​ទិញ​នៅ​តាម​កន្លែង​លក់​ដែល​គ្មាន​វិជ្ជាជីវៈ​ពិតប្រាកដ បណ្តាលឲ្យ​មាន​ផល​ប៉ះពាល់​សុខភាព​អ្នកជំងឺ​ដែរឬទេ​? ដើម្បី​ជ្រាប​បន្ថែម​ពី​បញ្ហា​នេះ ជា​បន្ត​សូប​ប្រិយមិត្ត​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​អ៊ុន សុខ​ឡា​ដូចតទៅ​៖

 

​ពេលដែល​យើង​ធ្វើដំណើរ​ទៅ​រក​ឱសថស្ថាន​ឬ​ហ្វា​ម៉ា​ស៊ី តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ដឹង​ថា​អ្នក​ដែល​លក់​ថ្នាំពេទ្យ​មាន​ជំនាញ និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​ពិតប្រាកដ​? នេះ​ជា​ផល​លំបាក​សម្រាប់​អ្នកជំងឺ​។​អ្នកជំងឺ ដែល​ប្រឈមមុខ​ខ្លាំង​គឺ អ្នកជំងឺដែល​ជ្រើសរើស​ការព្យាលបាន តាម​វេជ្ជបញ្ជា​ផ្ទាល់មាត់​របស់​អ្នកជំងឺ​ខ្លួនឯង​។ ​ជាក់ស្តែងដូចជា អាការៈ​ចុកពោះ អ្នកជំងឺគ្រាន់តែ​រៀបរាប់ តាម​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ខ្លួន​ជា​ការ​ស្រេច អ្នក​លក់​ថ្នាំ​គ្រាន់តែ​សួរនាំ ពី​ស្ថានភាព​ជំងឺ​ហើយ​បន្ទាប់​មក​ក៍​ផ្តល់​ថ្នាំ​ឲ្យ​អ្នកជងឺ​ប្រើប្រាស់​តែម្តង​។​

 

ទាក់ទង​ទៅ​និង​បញ្ហា​នេះ ប្អូនប្រុស​ឃិត ជីវ៉ា​ជា​និស្សិត​សិក្សា​នៅ​សាកលវិទ្យាល័យ ចេនឡា ជា​អ្នក​ធ្លាប់​ទិញ​ថ្នាំ​តាម​ឱសថ​ស្ថាន​ម្នាក់​ដែរ បាន​លើកឡើង​ថា ជីវ៉ា​ពុំ​សូវ​មាន​ភាពជឿជាក់​ទៅលើ​អ្នក​ដែល​លក់​ថ្នាំពេទ្យ នៅតាម​ឱសថស្ថាន​ប៉ុន្មាន​នោះ​ទេ​។ ​មិន​មាន​ភាពជឿជាក់​ពីព្រោះ​អ្នក​លក់​ថ្នាំ​នៅតាម​ឱសថ​ស្ថាន​មួយចំនួន គឺ​គ្មាន​វិជ្ជាជីវៈ​រឺ​អាច​ផ្សំ​ថ្នាំ​មិនបាន​ត្រឹមត្រូវ​៖

 

សម្លេង៖

 

​ជា​អ្នក​រត់​កង់​បី​នៅក្នុង​រាជធានី​ភ្នំពេញ លោកពូ​កុយ​ក៏​ជា​មនុស្ស​ម្នាក់​ធ្លាប់​ប្រើប្រាស់​ថ្នាំ ដែល​ទិញ​ពី​ឱសថស្ថាន​នៅក្បែរ​ផ្ទះ​លោកពូ​ដែរ​។​ លោកពូ​ក៏បាន​លើកឡើង​ថា ពិតជា​ប្រឈមមុខ​ទៅ​និង​គ្រោះថ្នាក់ ពីព្រោះ​លោក​ពូ​មិនដឹងថា អ្នក​ដែល​លក់​ថ្នាំ​ជូន​លោកពូ ជា​អ្នក​ដែល​មាន​វិជ្ជាជីវៈ ឬក៏​អត់ ម្យ៉ាងវិញទៀត​លោក​ពូ​មិន​អាច​ដឹង​ទេ​ថា ថ្នាំ​នោះ​មិន​ហួស​កាលបរិច្ឆេទ​ប្រើ​ប្រាស់​ឬ​យ៉ាងណា​។ ពីព្រោះ​ថ្នាំ​មួយចំនួន​ដែល​លោកពូ​លេប ពេល​ខ្លះ​ក៏​ធ្វើឲ្យ​លោក​ពូកា​ន់តែ​ឈឺ​លើស​ដើម​៖

 

សម្លេង៖

 

​ជា​និស្សិត​ស្រី​ម្នាក់​សិក្សា​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​រស់នៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយ ផង​នោះ​កញ្ញា​សូ​និត្យ ចាំបាច់​ត្រូវ​ថែទាំ​ខ្លួន​ឲ្យបាន​ល្អ ជាពិសេស​គឺ​សុខភាព​របស់​សូ​និត្យ​។ ប៉ុន្តែ​ទោះជា​សូ​និត្យ​ព្យាយាម​ថែ​ទាំង​យ៉ាងណា ជំងឺ​ឈឺ​ដំកាត់​ដូចជា ចុកពោះ ផ្តាសាយ និង​ឈឺក្បាល​ជាដើម​តែងតែ​កើតមាន​លើ​សូ​និត្យ​។

 

​វិធី​តែ​ម្យ៉ាង​គឺ​និស្សិត​ស្រី​ម្នាក់នេះ ត្រូវ​សម្រេច​ចិត្ត​ប្រើប្រាស់​ថ្នាំ​ទិញ​នៅតាម​ឱសថស្ថាន​ក្បែរ​ផ្ទះ​។ សូ​និត្យ​ក៏​បានដឹង​ដែរ​ថា ការ​ដែល​ប្រើប្រាស់​ថ្នាំ​តាម​មធ្យោបាយ​នេះ ប្រឈមមុខ​ទៅ​និង​គ្រោះថ្នាក់​ដល់​សុខភាព ពី​ព្រោះ​អាច​បណ្តាលមកពី​អ្នក​លក់​ថ្នាំ​នៅតាម​ឱសថស្ថាន មិន​មាន​ជំនាញ និង​ប្រាប់​ពី​របៀប​ប្រើ​មិន​ច្បាស់លាស់​៖

 

សម្លេង៖

យុវជន​ថា គុន្ធា​ជា​មនុស្ស​ម្នាក់​ដែល​កម្រ​ប្រើប្រាស់​ថ្នាំពេទ្យ​ដែល​លក់​នៅ​តាម​ឱសថស្ថាន​តូចៗ​ណាស់ ពីព្រោះ​យុវជន​ម្នាក់នេះ តែងតែ​ប្រទះឃើញ​នៅតាម​ឲ្យ​ឱសថស្ថាន​មួយចំនួន ឲ្យតែ​អ្នក​ដែល​មិន​មាន​ជំនាញ​លក់ដូរ ដែល​មាន​ដូចជា ឪពុកម្តាយ សាច់ញាត្តិ បងប្អូន​ជាដើម​។ អ្នក​ផ្សំ​ថ្នាំ​គ្មាន​ជំនាញ ស្រប​ជាមួយ​អ្នកជំងឺ ទៅ​ទិញ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ទៀត​នោះ​ ថ្នាំ​ដែល​យក​មក​ប្រើប្រាស់ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​។ ​អ្នក​លក់​ថ្នាំ​អាច​មិន​ដឹង​ថា​ថ្នាំ​ហួស​កាលកំណត់​ប្រើប្រាស់​៖

 

សម្លេង៖

 

​លោក​វេជ្ជបណ្ឌិត​លី ចេង​ហ៊ុយ​នាយក​ទស្សនាវដ្ដី​សុខភាព​យើង បាន​លើកឡើង​ថា អ្នកជំងឺ​ពិតជា​ប្រឈមមុខ​ទៅ​និង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​រហូតដល់​ស្លាប់​បាត់​បង់ជីវិត​ក៏មាន ប្រសិនបើ​ពួកគាត់​ទទួលទាន​ថ្នាំ ហូ​ស​កាលបរិច្ឆេទ​ប្រើប្រាស់ ​ដោយសារ​តែ​ថ្នាំ​ទាំងនោះ​បាន​ក្លាយ​ជា​មេរោគ​ ជាសារធាតុពុលទៅហើយ​។​

 

លោក​វេជ្ជបណ្ឌិត​បាន​បន្តទៀតថា អ្នក​លក់​ថ្នាំ​នៅតាម​ឱសថស្ថាន ពិតជា​លក់​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា​ដែល​ចេញពី​អ្នកជំនាញ ​ប្រសិនបើ​ឱសថស្ថាន​នោះ​គោរព​តាម​បញ្ជា​របស់​ក្រសួង​សុខាភិបាល​។ នៅ​ក្នុង​​នោះ​មានដូចជា មិន​ប្តូរ​ឈ្មោះ​ថ្នាំ​តាម​វេជ្ជ​បញ្ជា​និង​របៀប​នៃ​ការប្រើប្រាស​ថ្នាំជាដើម​៖

 

សម្លេង៖

 

​ជា​ការពិត​ណាស់ លោកគ្រូ​ពេទ្យ អ្នក​គ្រូពេទ្យ និង​អ្នកលក់​ថ្នាំ នៅតាម​ឱសថ​ស្ថានក្តីត្រូវតែ​ជា​អ្នក​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ ប្រកបដោយ​ការទទួលខុសត្រូវ​។ ​ពី​ព្រោះ​មនុស្ស​គ្រប់​រូប​ពិត​ជា​ស្រឡាញ់​អាយុ​ជិវិត​របស់​ខ្លួន​ខ្លាំងណាស់ ការសម្រេចចិត្ត​ទៅរក​ការព្យាបាល​ ប្រៀប​ដូច​ជា​យក​ជីវិត​ពួកគាត់​ ទៅ​ផ្ញើ​លោកគ្រូ​ពេទ្យ អ្នក​គ្រូពេទ្យ និង​អ្នកលក់​ថ្នាំ​នៅតាម​ឱសថស្ថាន​យ៉ាង​ដូច្នោះ​ដែរ​៕

ព័ត៌មានផ្សេងទៀត