តើ​ប្រធាន​​គ​.​ជ​.​ប​​គួរ​ត្រូវ​ជ្រើស​រើ​ស​ចេញ​​ពី​បេក្ខភាព​​ណា​​?

30-07-2014 5:07 pm 1343

​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ស្នើរ​ឱ្យ​លោកស្រី ពុងឈីវ​កេក ជា​សមាសភាព​ទី​៩ នៃ​គជប កាល​ពី​ថ្មីៗ​រួចមក​នោះ បច្ចុប្បន្ន​ប្រធាន​គណៈកម្មាធិការ​រៀបចំ​នៅ​មិនទាន់ ជ្រើសរើស​នៅឡើយ ពោល​គឺ កំពុងតែ​ពិភាក្សាគ្នា គួរតែ​ជ្រើសរើស​ចេញពី​គណបក្ស​មួយណា រឺក៏ ស្នើរ​លោក​ស្រី​ពុងឈីវ​កេក​។​

 

ទន្ទឹម​នឹង​ការពិភាក្សាគ្នា​នេះ  តើ​ប្រជាពលរដ្ឋ​គាំទ្រ​បេក្ខភាព​មក​ពី​ណា​ខ្លះ ដើម្បី​ក្លាយជា​ប្រធាន​គជប​?​ជា​បន្ត​សូម​ស្ដាប់​បទ​យកការណ៍​រៀបចំ​ដោយ លាង​ធីតា ដូចតទៅ​៖


​ការជ្រើសរើស​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត នៅតែ​មិន​ទាន់​សម្រេច​ថា​គួរតែ​ជ្រើសរើស​ចេញពី​មក​បេក្ខភាព​ណា​? ពោល​គឺ តំណែង​នេះ កំពុងតែ​ពិភាក្សាគ្នា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​ទន្ទឹម​នឹង​ការ​កំពុង​ពិភាក្សា​គ្នា​នេះ មាន​ប្រជាពលរដ្ឋ សិស្ស​និស្សិត បាន​ប​ញេ្ចញ​ទស្សនៈ​មួយ​ចំនួន ពី​ការជ្រើសរើស​ប្រធាន​គណៈកម្មាធិការ រៀបចំ​ការបោះឆ្នោត​។


​យុវតី​លក្ខិណា កំពុង​អង្គុយ​ជុំ​គ្នា​ជាមួយ​មិត្ត​ភក្ភិ នៅ​សាកលវិទ្យាល័យ​មួយកន្លែង  បានបញ្ជាក់​ថា ការជ្រើសរើស​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត គួរតែ​ជ្រើសរើស​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ​ជា​មេដឹកនាំ​ប្រទេស ពោល​គឺ គណបក្ស​ប្រជាជន កម្ពុជា ត្រូវតែ​មាន​អទិភាព​ជាង​។


​សម្លេង​៖​


​មិន​ខុស​គ្នា​នេះ​ទេ យុវតី ស៊ីណេ​បានបញ្ជាក់​ស្រដៀង​គ្នា​ដែរ ថា ប្រធាន​គជប ត្រូវតែ​ជ្រើសរើស ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ។​


សម្លេង៖


​ដោយឡែក យុវជន​ឌី​ណា កំពុង​អាន​សៀវភៅ បាន​បញ្ចេញ​ទស្សនៈ​ថា ការជ្រើសរើស​ប្រធាន​គណៈម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​នេះ ត្រូវតែ​ជ្រើសរើស​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​កន្លងមក​គណបក្ស​នេះ បាន​ចេញ​សកម្មភាព អព្យាក្រិត្យ និង​យុត្តិធម៌ ។​ដូច្នេះ​ប្រធាន​គណៈកម្មាធិការ ត្រូវតែ​ឯករាជ្យ មិនត្រូវ លំអៀង​ទៅខាង​ណា​នោះ​ទេ ។​


សម្លេង៖


​ទន្ទឹមនឹងនេះ​ដែរ យុវជន​វ៉ាន់​នឿន បាន​និយាយ​មិន​ខុស​ពី យុវជន​ឌី​ណា​ប៉ុន្មាន​ទេ​ដែរ វ៉ាន់​នឿន​បញ្ជាក់ ថា 

 

សម្លេង៖

 

យុវជន​ផារិន ជា​និស្សិត​ផ្នែក​វិស្វករ​មេកានិច​រៀន​ឆ្នាំ​ទី​៥ សព្វ​ថ្ងៃ​ធ្វើការ ជា​ប្រធាន​មួយរូប នៅ​ក្រុមហ៊ុន​ឯកជន​មួយ បានបញ្ជាក់​ថា ចង់​ជ្រើសរើស គជប​រើស​ដោយ​គណបក្ស​ទាំង​ពីរ​ដូច​ជ្រើសរើស​លោក​ស្រី ពុងឈីវ​កេក​។​


សម្លេង៖


​ជា​ការកត់សម្គាល់​កាល​ពី​ថ្មីៗ​នេះ​លោកស្រី​ពុងឈីវ​កេក​ជា​ប្រធាន​អង្គកា​លីកាដូ  ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ស្នើរ​ឱ្យ​លោកស្រី​ជា​សមាភាព​ទី​៩ នៃ​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត ដើម្បី​អព្យាក្រិត មិន​លំអៀង និង​យុត្តិធម៌ ។

 

ដូច្នេះ តើ​ប្រធាន​គណៈកម្មាធិការ​ត្រូវ​ជ្រើសរើស​នា​ពេលខាងមុខ ត្រូវ​ជ្រើសរើស​ដោយ​បេក្ខភាព​ណា ពោល​គឺ​ត្រូវ​ជ្រើសរើស​ដោយ គណបក្ស​ប្រជាជន​កម្ពុជា ឬ គណបក្ស​សង្គ្រោះ​ជាតិ ឬ​ក៏​ស្នើរ​ដោយ​គណបក្ស​ទាំង​ពីរ ដូច​លោក​ស្រី​ពុងឈីវ​កេក​។​

 

យើង​រង់ចាំ​តាមដាន​ឈុត​ឆាក​នេះ​ទាំងអស់គ្នា នៅ​ពេល​ជ្រើសរើស​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នាពេលខាងមុខ​៕ (​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត