ពល​រដ្ឋ​សា​ទរ​គម្រោង​​សាងសង់​​ស្ពាន​​អាកាស​​ចំនួន​​២​បន្ថែម​​ទៀត​​នៅ​​ទី​ក្រុង​​ភ្នំពេញ​

28-07-2014 5:08 pm 2586
គម្រោងសាងសង់ស្ពានអាកាសទី៤ដែលស្ថិតនៅចំនុចវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

​បន្ទាប់​ពី ការសាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ មិនទាន់​ចប់​សព្វគ្រប់​ផង​នោះ រាជរដ្ឋាភិបាល​នៃ​ប្រទេស កម្ពុជា​ដែល​មាន​សាលា​រាជធានី​ភ្នំពេញ ជា​សេនាធិការ​មាន​គម្រោង​នឹង​សាងសង់​ស្ពាន​អាកាស​ចំនួន​២​បន្ថែម​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​។​ជា​ការសាងសង់​ស្ពាន​អាកាស​ទី​៤​និង​ទី​៥​នៅ​ភ្នំពេញ​។​

​ចំពោះ​ការសាងសង់​ស្ពាន​អាកាស​ទី​៤​និង​ទី​៥​នាពេលនេះ គឺ​នឹង​ត្រូវ​សាងសង់​នៅ​ចំណុច​ភ្លើងស្តុប​ផ្សារ​ដី​ហុយ​និង​ចំណុច​ស្តុប​ទួលគោក​។​នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​សំណាក់​អភិបា​ល​រាជធានី​ភ្នំពេញ​លោក​ប៉ា សុជាតិ​វង្ស​។​ចំពោះ​គម្រោង​នៃ​ការសាងសង​ស្ពាន​អាកាស​ចំនួន​២​បន្ថែម​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​របស់​រាជរដ្ឋាភិបាល​នៅពេលនេះ​គឺ​មាន​ស្វាគមន៍​និង​សាទរ​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

​មាន​ស្រុកកំណើត នៅ​ខេត្ត​កំពង់ចាម ហើយ​បច្ចុប្បន្ន កំពុង​រស់នៅ​និង​រៀនសូត្រ​នៅ ក្នុង​រាជធានី​ភ្នំពេញ​លោក​ម៉ុន ចាន់​មាន បាន​លើកឡើង​ថា វា​គឺជា​រឿង​មួយ​ដែល​ល្អ​មែនទែន នៅពេលដែល​រាជរដ្ឋា​ភិបាល​កម្ពុជា​មាន​គម្រោង​សាងសង​ស្ពាន​អាកាស​ចំនួន​២​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​។ វា​ជា​រឿង​ល្អ​ត្រង់​ថា បើ​មាន​ស្ពាន​អាកាស​២​បន្ថែម​ទៀត​នោះ វា​និង​ជួយ​បន្ថយ​ការកកស្ទះ​ចរចាណ៍ នៅក្នុង​រាជធានី​ភ្នំពេញ ព្រោះ​យើង​ដឹង​ហើយ​ថា នៅក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃនេះ​មាន​ប្រជាពលរដ្ឋ​ដែល​មាន​យានជំនិះ​យ៉ាងច្រើន ធ្វើដំណើរ​ខ្វាត់ខ្វែង​ទាំង​ថ្ងៃ​ទាំង​យប់​។​លោក ចាន់ មាន​ក៏​បាន​បញ្ជាក់ថា បើ​ទោះបីជា​រដ្ឋាភិបាល​សាងសង​ស្ពាន​អាកាស​ចំនួន​២​ទៀត​ក៏​ដោយ ក៏​មិន​អាច​លុបបំបាត់​ការកកស្ទះ​ចរាច​រណ៍ នៅ​ទីក្រុង​ភ្នំពេញ​បាន​នោះ​ដែរ ហើយ​វា​គ្រាន់តែ​ជា​កាត់បន្ថយ​ភាព​កកស្ទះ​មួយផ្នែក​តែប៉ុណ្ណោះ​។​

​លោក​ម៉ុន ចាន់​មាន​

​កំពុង​អង្គុយ​នៅ​លើ​ម៉ូតូ ស្ថិត​ក្នុង​សម្លៀកបំពាក់​សាមញ្ញ​ដែ លពាក់​អាវយឺត​ដៃខ្លី​ពណ៌​ស និង​ស្លៀកខោ​ពណ៌​ខ្មៅ​ជើង​វែង​នោះ គឺ​លោក​ជួន ចាន់ ដែល​ជា​ពលរដ្ឋ​កំពុង​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​និយាយ​ទាំង​សម្លេង​ស្អកៗ​មិនសូវ​ច្បាស់​ថា បើ​រាជរដ្ឋាភិបាល​នឹង​សាងសង​ស្ពាន​អាកាស​ចំនួន​២​បន្ថែម​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​មែន​នោះ លោក​ពិតជា​សប្បាយចិត្ត​យ៉ាងខ្លាំង​។​សប្បាយចិត្ត​ត្រង់​ថា វា​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។​បន្ថែម​លើស​ពីនេះ លោក​ជួន ចាន់​ក៏​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាលគួរណា​ស់​តែ​ពង្រីក​ផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យបាន​ធំ​ជាង​នេះ​បន្តិច​ទៀត ព្រោះថា ពី​មួយ​ឆ្នាំៗ មាន​ប្រជាពលរដ្ឋ​និង​សិស្ស និស្សិត​ពី​បណ្តា​ខេត្ត មក​បន្ត​ការសិក្សា​នៅក្នុង​ទីក្រុង​ភ្នំពេញ​រាប់​ម៉ឺន​នាក់​។

លោក​ជួន ចាន់​

​សម្រាប់ លោក​ស៊ូ សេដ្ឋា ដែល​មាន​សម្បុ​ខ្មៅ​ស្រ​អែម ហើយក៏​ជា​ពលរដ្ឋ​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​បញ្ចេញមតិ​ដែរ​ថា ចំពោះ​គម្រោង​របស់​រាជរដ្ឋាភិបាល​ដែល​គ្រោង​សាងសង ស្ពាន​អាកាស​ចំនូ​ន​២​ទៀត​នៅក្នុង​ទីក្រុង​ភ្នំពេញ នៅពេលនេះ វា​មាន​ផល​វិជ្ជមាន​ច្រើន​ជាង​ផល​អវិជ្ជមាន​។​ផល​វិជ្ជមាន​នោះ​គឺថា វា​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ បាន​យ៉ាងច្រើន​។ ដោយឡែក​ផល​អវិជ្ជមាន​ត្រង់​ថា នៅពេលដែល ចាប់ផ្តើម​សាងសង ស្ពាន​អាកាស គឺ​រឹតតែ​ធ្វើឲ្យ​កកស្ទះ​ចរាច​រណ៍ ព្រមទាំង​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​ដី​និង​ផ្ទះ​របស់​ពលរដ្ឋ​ព្រោះ​ត្រូវ​ពង្រីក​ផ្លូវ​។​

លោក​ស៊ូ សេដ្ឋា​

​មិនសូវ​ខុសគ្នា​ពី​លោក​ស៊ូ សេដ្ឋា​ប៉ុន្មាន​នោះទេ គឺ​កញ្ញា​ឈឿន មាលតី ក៏បាន​លើកឡើង​ដែរ​ថា មាន​ទាំង​ចំណុច​ល្អ​និង​ចំណុច​មិនល្អ​ចំពោះ​ការសាងសង់​ស្ពាន​អាកាស​។​ចំណុច​មិនល្អ​នោះ​គឺថា ពេល​ដែល​ចាប់ផ្តើម​សាងសង​ស្ពាន​អាកា​សគឺ​រឹតតែ​ធ្វើឲ្យ​កកស្ទះ​ចរាច​រណ៍​។​ប៉ុន្តែ​នៅពេលដែល​សាងសង់​ចប់​ហើយ​នោះ វា​នឹង​ធ្វើឲ្យ​ការធ្វើ​ចរាចរណ៍​មាន​លក្ខណៈ​កាន់តែ​ប្រសើ​ឡើង​ថែម​ទៀត​។​

​កញ្ញា​ឈឿន មាលតី ៖​

​សូមបញ្ជាក់​ថា កន្លង​មក​អភិបាល​រាជធានី​ភ្នំពេញ លោក​ប៉ា សុជាតិ​វង្ស បាន​លើកឡើង​ថា បន្ទាប់​ពី​ពិនិត្យ​លើ​គម្រោង ស្ថាបនា​ផ្លូវ​ក្រោម​ដី​និង​ស្ពាន​អាកាស​ថ្មី​ជាមួយ​មន្ត្រី​ជំនាញ​រួចរាល់​អស់​ហើយ​នោះ សាលា​រាជធានី​ភ្នំពេញ នឹង​ស្នើ​សុំ​គោលការណ៍ អនុញ្ញាត្ត​ពី​រាជរដ្ឋាភិបាល ។​បើ​មាន​ការឯកភាព​ពី​រាជរដ្ឋាភិបាល​ហើយ នោះ​សាលា​រាជធានី​ភ្នំពេញ​នឹង​បើក​ការដ្ឋាន​សាងសង់​បន្ទាប់ពី​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​រួចរាល់​ជា​ស្ថាពរ​៕(ដោយ​ហេង សំណាង​)

 

 

 

 

 

ព័ត៌មានផ្សេងទៀត