ប្រ​ជា​​ពល​រដ្ឋ​​កាន់​តែ​​ព្រួយ​បារម្ភ​​ពី​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ខណៈ​ចំនួន​​អ្នក​​ស្លាប់​​នៅ​តែ​មាន​

27-07-2014 4:52 pm 1912

​បញ្ហា គ្រោះ​ថ្នាក់​​ចរាចរ​ណ៍ នៅ​តែ​​ជា​ប្រធាន​បទ​មួយ ដ៍​​ចំបង​​សម្រាប់​​ប្រទេស​​កម្ពុជា ដែល​​កំពុង​​ប្រ​ឈម មុខ​​ជា​ខ្លាំង​។​បើ​​យោង​​តាម​របាយ​កាណ៍ របស់​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន ឲ្យដឹងថា​គ្រោះថ្នាក់​ចរាច​រណ៍បាន​ប​ង្ក​ឲ្យ​មាន​អ្នកស្លាប់​និង​អ្នករងរបួស មាន​ការកើនឡើង​ខ្ពស់​ជា​រៀងរាល់ឆ្នាំ​។​នៅក្នុង​របាយការណ៍ បានបញ្ជាក់​ថា ជា​មធ្យម យ៉ាង​ហោច​ណាស់ មាន​​មនុស្ស​​ស្លា​ប់ ​​លើស​ពី ៥ នាក់ និង​១៥ នាក់​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​មួយ​ថ្ងៃ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។  គ្រោះថ្នាក់​ចរាចរណ៍​មិន​ត្រឹមតែ​ធ្វើ ឲ្យ  មនុស្ស​ស្លាប់​បាត់បង់​ជីវិ​នោះទេ ថែមទាំង បាន​បន្សល់​ទុក នូវ​ជនរងគ្រោះ ជនពិការ កុមារកំព្រា ជាច្រើន​ឥត​គណនា​។​

លោកពូ លី សុខ​ផល្លា ជា​មន្ត្រី​ប៉ូលិស​ចរាច​រណ៍ កំពុង​ឈរ សម្រួល ចរាច​រណ៍ នៅ​ភ្លើងស្តុប នៃ​រាជធានី​ភ្នំពេញ បានឲ្យដឹង ថា គ្រោះថ្នាក់​ចរាចរណ៍ តែងតែ​កើតមាន ចំពោះ​អ្នកបើកបរ ទាំង​ឡាយ​ណា ដែល​មិន​គោរព​ច្បាប់​ចរាច​រណ៍ លោកពូ បាន​បន្តថា មានកក្ក​តា​បី​សំខាន់ៗ ដែល​នាំឲ្យ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​។

 

សម្លេងៈ

កំពុង​ឈប់​រង់ចាំ ភ្លើងស្តុប​អាទិភាព អ្នក​មីង ម៉ៅ បាន​បាន​បញ្ចេញ​សម្តី ទាំង​ការព្រួយបារម្ភ ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ថា អ្នក​មីង ព្រឺព្រួច​ចំពោះ​ទិដ្ឋភាព គ្រោះថ្នាក់​ចរ​ចរណ៍ ជាច្រើន​ករណី នៅ​កម្ពុជា អ្នក​មីង និយាយថា​គាត់​នឹកស្មាន​មិន​ដល់​ថា​ប្រទេស​កម្ពុជា​មាន​ការកើនឡើង​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ធ្វើឲ្យ​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ​ខ្មែ​ជា​ច្រើន​នាក់ ក្នុង​មួយ​ឆ្នាំៗ​។​

សម្លេងៈ

 

ស្រដៀង​គ្នា​នេះ ដែរ យុវជន​តារា បាន​និយាយថា កត្តា​ដែល​បណ្តាលឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាច​រណ៍ជា​រៀង​រាល់​ថ្ងៃ​នោះ គឺ​បណ្តាលមកពី អ្នកបើកបរ​យាន្ត ជំនិះ​ទាំងអស់ មិន​គោរព ច្បាប់​ចរាចរណ៍​និង​មិន​ចេះ អធ្យាស្រ័យ​ឲ្យ​គ្នា​នៅ​ពេល​បើកបរ​។​

សម្លេងៈ

ក្រៅពីនេះ យុវជន​តារា បាន​សំណូមពរ ទៅ​ដល់​អ្នក បើកបរ​យាន្ត​យន្ត គ្រប់​ប្រភេទ​សូម​គោរព​ច្បាប់​ច​រា​រណ៍ ដើម្បី​ប្រទេស​កម្ពុជា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចណ៍​។​

 

សម្លេងៈ

ដោយឡែក កញ្ញា សោភា ដែល​ធ្លាប់​ជួប​ហេតុការណ៍​គ្រោះ ថ្នាក់​ច​រារ​ច​រណ៍ កាលពីពេល​កន្លង​ទៅ បាន​លើកឡើង​ថា កត្តា​ចម្បង ដែល​នាំឲ្យមាន គ្រោះថ្នាក់​ចរាចរណ៍​កើតមានឡើង​នោះ គឺ​បណ្តា​ល​មក​ពី អ្នកបើកបរ​ទទួលទាន​ជាតិ​ស្រវឹង ។​កញ្ញា​សង្កត់ធ្ងន់ថា កត្តា​បើកបរ ដែល​មាន​ជាតិ​ស្រវឹង​ជា​បញ្ហា​ធំ​បំផុត​ដែល អាជ្ញាធរ​និង​ក្រសួង ជាប់ទាក់ទង​ត្រូវមាន​វិធានការ​ឲ្យ​ម៉ឺងម៉ាត់​ចំពោះ​ករណីនេះ​។​

សម្លេងៈ


​យ៉ាងណាក៏ដោយ មន្ត្រីប៉ូលិស ចរាច​រណ៍ លោក​ផល្លា បាន​អំពាវនាវ ដល់​អ្នកបើកបរ និង​បញ្ជា​យាន្ត​យន្ត​ទាំងអស់ សូម​មាន​ការ​ប្រុងប្រយត្ន័ និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបើកបរ​៕(ដោយៈ ឡេង ដេត)

សម្លេងៈ

 

 

 

ព័ត៌មានផ្សេងទៀត