​មុន​​ក្លាយ​ជា​​ពិ​ធី​ករ​​អាជីព​​ត្រូវ​​សិក្សា​​ពី​គន្លិះ​​ដើម្បី​​ក្លាយ​​ជា​​ពិ​ធី​ករ​​អាជីព​​ជា​មុនសិន​

25-07-2014 6:35 pm 2642
សកម្មភាពអនុវត្តរបស់សិក្ខាកាមបន្ទាប់ពីបានស្តាប់ការបង្រៀនរបស់សាស្រ្តាចារ្យ

សិ​ក្ខា​​សា​​លាមួយ​ស្តី​​ពី​​គន្លិះ ដើម្បី​ក្លាយជា​ពិធីករ អា​ជីព​​ដែល​​​បង្រៀន​​ដោយ លោកស្រី Sukanya Somp Aiboom មក​ពី​សកល​វិទ្យាល័យ ជូ​​ឡុង​​ឡា​​កន នៅ​​សណ្ឋា​គារ​​សាន់​វ៉េ​​ភ្នំ​ពេញ បាន​រៀបចំ​ធ្វើ​កាល​ពី​​ព្រឹក​​ថ្ងៃ​​សុក្រ​ទី ២៥​ កក្កដា នេះ​។ សិក្ខាសាលា រូវបាន​រៀបចំឡើង​ក្រោម​ការសហការ​គ្នា រវាង​កម្ពុជា​នឹង​ក្រុមហ៊ុ​សារព័ត៌មាន CEN Media Group និង The Nation Group នៅ​ប្រទេស​ថៃ​។

 

សិក្ខាសាលា​នេះដែរ ធ្វើឡើង​ដើម្បីឲ្យ​អ្នក​ចូលរួម​អាចទទួលបាន​ចំណេះដឹង​ជា​ច្រើន​ ដូចជា​បង្កើត​នូវ​ទំនុកចិត្ត​នៅ​ក្នុង​ការ​អត្ថាធិប្បាយ និយាយ​នៅក្នុ​កម្មវិធី​ផ្សេងៗ បង្កើត​យុទ្ធសាស្ត្រ​ភាពជា​អ្នកដឹកនាំ ដើម្បី​មាន​សមត្ថភាព​អត្ថាធិប្បាយ​នៅ​គ្រប់​កាលៈទេសៈ  វិធី​ហាត់ពត់​សម្លេង  និង​គន្លឹះ​នៅ​ក្នុង​ការទាក់ទាញ​អ្នក​ស្តាប់ ដើម្បី​ឲ្យមាន​ទំនុកចិត្ត គន្លឹះ​នៅ​ក្នុង​ការគ្រប់គ្រង​អារម្មណ៍  និង​រៀបចំ​ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ និង​អត្ថប្រយោជន៍​។

ចង់​ដឹង​ថា​សិក្ខាសាលា​ស្តី​ពី​គន្លិះ ដើម្បី​ក្លាយជា​ពិធីករអាជីព មាន​សកម្មភាព និង​ការគាំទ្រ​បែប​ណា​ពី​សិក្ខាកាម​ដែល​ចូលរួម ជា​បន្ត​សូម​ប្រិយមិត្ត​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំដោយ​អ៊ុន សុខ​ឡា ដូច​តទៅ​៖

ការនិយាយស្តី អា​កាប្ប​កិរិយា​របស់​ពិធីករ​ពិតជា​មាន​សារសំខាន់​ណាស់ នៅពេល​អត្ថាធិប្បាយ ក្នុង​កម្មវិធី​ជា​ផ្លូវការ​ណាមួយ​។ នៅក្នុង​នោះ​មានដូចជា​ដំណើរ​បើក​កម្មវិធី ការស្វាគមន៍​ទឹកមុខ លៃ​យ៉ាង​ណា​​ត្រូវ​រៀបចំ​ឲ្យ​សម​ទៅតាម​ស្ថានភាព បរិយា​កាស​នៃ​កម្មវិធី​។​

 

​ស្ថិតនៅ​ក្នុង​បន្ទប់​ធំ​ល្មម​មួយ ដែល​ជា​ផ្នែក​មួយ​នៃ​សណ្ឋាគារ​ដ៏​ទំនើប សាន់វ៉េ ភ្នំពេញ មានការ​រចនា ពន្លឺភ្លើង​ភ្លឺ​ច​ញ្ចា​ច មាន​សាស្ត្រាចារ្យ​ដែល​ជា​ជនជាតិ​ថៃ​ម្នាក់ អម​ដោយ​អ្នកបកប្រែ​ម្នាក់ បាន​បង្រៀន​សិក្ខាកាម ដែល​ជា​ជនជាតិ​ខ្មែរ​ជាច្រើន​នាក់​។ សកម្មភាព​បង្រៀន​បាន​ស្តែងឡើង យ៉ាង​រស់​រវើក ទាំង​កាយវិការ​ទឹកមុខ ពិសេស​គឺ​ការនិយាយស្តី ការលើកដាក់​សម្លេង នៅ​ក្នុង​នាម​ជា​ពិធីករ​អាជីព​។​

 

​សកម្មភាព​បង្រៀន​ដ៏​ម៉ត់ចត់​ពី​គ្រូបង្រៀន​ដែល​មាន​វិជ្ជាជីវៈ នៅក្នុង​សិក្ខាសាលា​ស្តី​ពី​គន្លិះ ដើម្បី​ក្លាយជា​ពិធីករ​អាជីព ត្រូវ​បាន​សិក្ខាកាម​កញ្ញា​សួង សុខ​លក្ខិណា មក​ពី​គ្រិះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រិត​លើកឡើងថា ទោះបី​លក្ខិណា មិនមែន​ជា​ពិធីករ​អាជីព រាល់​ទ្រឹស្តី​និង​បែបបទ​ផ្សេងៗ​ដែល​ទទួ​បាន​នៅក្នុង ឱកាស​នេះ​អាច​ជួយ​ឲ្យ​កញ្ញា​មាន​គ្រិះ ជា​ពិធីករ​នៅក្នុង​ការធ្វើ​បទ​បង្ហាញ​ផ្សេងៗ ដើម្បី​បំពេញ​បេសកកម្ម​ការងា​រ​៖

 

កញ្ញាលក្ខិណា៖

នៅក្នុង​សិក្ខាសាលា​ដែល​មាន​ទាំងប្រុស​ទាំងស្រី ត្រូវបាន​សាស្ត្រាចារ្យ​ដែល​បង្រៀន អនុញ្ញាត​ឲ្យអនុវត្ត​ទ្រឹស្តី​ដែល​បាន​រៀន​ហើយ​ម្នាក់​ម្តងៗ មានដូចជា របៀប​នៃ​ការ​កាន់​ម៉ៃក្រូ​ហ្វូន ការស្វាគមន៍​ទៅ កាន់​ភ្ញៀវកិត្តិយស ដើម្បី​រន្ថើន​អារម្មណ៍​អ្នក​ស្តាប់​។​

​លោក​គឹម វិចិត្រ ជា​សិក្ខាកាម​ម្នាក់​មក​ពី​ស្ថាប័ន​រាជរដ្ឋាភិបាលបាន​និយាយថា សិក្ខាសាលា​នេះ ពិតជា​មាន​សារសំខាន់​ណាស់ សំរាប់​រូបលោក នៅក្នុង​ការធ្វើ​បទ​បង្ហាញ​នានា ប្រកប​ដោយ​ភាព​ភាព​ជឿជាក់ ៖

 

លោកគឹម វិចិត្រ៖

ជា​សិក្ខាកាម​ឆ្នើម​មួយរូប នៅក្នុង​សកម្មភាព​សិក្សា​។ កញ្ញា​ណា​ណា ជា​អ្នក​មាន​អាជីព​ជា​ពិធីករអស់​រយៈពេល​​៤​​ទៅ​​៥​​ឆ្នាំ​មក​ហើយ បាន​លើកឡើង​ថា​ថ្វី​ណា​ណា ប្រកប​អាជីព​ជា​ពិធីករ​ច្រើន​ឆ្នាំ​ក្តី ប៉ុន្តែ​នេះ​​ជា​លើកទីមួយ​ដែល​ណា​ណា ទទួលបាន​ការបង្រៀន​ពី​មូលដ្ឋានគ្រិះ​ពិធីករ​៖

 

កញ្ញា​ណា​ណា​៖

 

​លោក​ប៊ុន សម្ភស្ស ជា​អ្នកសារព័ត៌មាន​នៅ​ស្ថានីយិ៍ទូរទស្សន៍ CTN ក៏​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​គន្លិះ ដើម្បី​ក្លាយ​ជា​ពិធីករ​អាជីព​នេះដែរ​។​ អ្នកសារព័ត៌មាន​រូប​នេះបាន​និយាយថា ទិដ្ឋភាព​នៃ​ការ​បង្រៀន របស់​សាស្រា្តចារ្យ​ពិតជា​មាន​លក្ខណៈ​ល្អប្រសើរ ងាយ​ឲ្យ​លោកស​ម្ភ​ស្ស​ទទួលយក​បាន​៖

 

លោក​ប៊ុន សម្ភស្ស៖

ជា​ការកត់សំគាល់ សិក្ខាសាលា​នេះ​ធ្វើឡើង​ដើម្បី ឆ្លើយតប​នឹង​សេចក្តីត្រូវការ​នៃ​ជំនាញ​ពិតប្រាកដ​នៅក្នុង​ការធ្វើ​ពិធីករ​កម្ម​វិធី​ផ្លូវការ កម្មវិធី​ក្រុមហ៊ុន និង​កម្មវិធី​មង្គលការ​ជាដើម​។ សិក្ខាកាម​ដែល​ខ្លះ​ជា​​ពិធីករ​ស្រាប់ និង​ខ្លះទៀត​មាន​ចំណាប់​អា​រម្មណ៍ ចង់​ក្លាយជា​ពិធីករ​អាជីព បាន​ចូលរួម​ដោយ​ក្តី​រីករាយ​។ អ្នក​ដែល​មាន​ការខ្វះខាត​អាជីព​ជា​ពិធីករ អាច​យក​ទ្រឹស្តី​ដែល​បាន​ពន្យល់ និង​បង្ហាញ​នៅ​ថ្ងៃនេះ យក​ទៅ​ជួ​សប៉ះចំណុច​ដែល​ចន្លោះប្រហោង​ទាំងអស់នោះ ដើម្បី​ទទួលបាន​ជោគ​ជ័យ​ពិត​ប្រាកដ នៅ​ក្នុង​អាជីព​ជា​ពិធីករ នៅតាម​ស្ថាប័ន ក៏ដូចជា​នៅ​ក្នុង​កម្មវិធី​នានា​ប្រកបដោយ​វិជ្ជាជីវៈ​៕

ព័ត៌មានផ្សេងទៀត