យុវវ័យ​បច្ចុប្បន្ន​ពេញនិយម​ជិះ​ម៉ូតូ​ធុន​ធំ​ដើម្បី​ដើរ​តាម​សម័យកាល​

24-07-2014 5:13 pm 2629

​ផលិតផល​ទោចក្រយានយន្ដ​ឬ​ភាសា​សាមញ្ញ​ហៅ​ថា​ម៉ូតូ​នាពេល​បច្ចុប្បន្ន​នេះ​គឺ​មាន​គ្រប់​ម៉ាក​គ្រប់​ធុន​នៅ​ប្រទេស​កម្ពុជា ដែល​កំពុង​មាន​ចរាចរណ៍​នៅលើ​ទីផ្សារ​ដ៍​ពេញនិយម​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា គ្រប់​ស្រទាប់វណ្ណៈ មិន​ថា​អ្នករស់នៅ​ទីក្រុង​ឬ​នៅ​តាម​ជនបទ​។​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​យ៉ាងហោចណាស់ ក៍មាន​ទោចក្រយានយន្ដ ឬ​ម៉ូតូ​នេះ​នៅក្នុង​ផ្ទះ​របស់​ពួកគេ​យ៉ាងតិច​ក៏​មួយគ្រឿង​អាស្រ័យ​ទៅលើ​ធនធាន​គ្រួសារ​របស់​ពួកគេ​។​

ទាក់ទង​នឹង​ចំណុច​នេះ យើង​ងាក​ក្រឡេក​មក​មើល​ប្រជាជន​មួយចំនួន ជាពិសេស​គឺ​ស្រទាប់​យុវវ័យ ពួកគេ​កំពុងតែ​ពេញនិយម​ជិះ​ម៉ូតូ​ម៉ាក​ធំៗ គ្រប់​ធុន​គ្រប់​ប្រភេទ ដែល​កំពុង​ចរាចរណ៍​នៅក្នុង​ទីផ្សា​រដ៍​ពេញនិយម​ខ្លាំង​បំផុត បើ​ទោះ​ជា​ម៉ូតូ​ធំៗ​ទាំងនោះ​មាន​តំលៃ​ថ្លៃ​ក៍ដោយ​។​តើ​មូលហេតុ​អ្វី​បានជា​ពួកគេ​ពេញនិយម​ជិះ​ម៉ូតូ​ប្រភេទ​ធុន​ធំៗ​?


​ជា​បន្ដ​សូម​លោក​អ្នកនាង​ស្ដាប់​បទ​យកការណ៍​នេះ​ដែល​រៀបចំឡើង​ដោយ​រំដួល ចិ​ត្រា ដូចតទៅ​៖


​ផលិតផល​ម៉ូតូ​គ្រប់​ម៉ាក​គ្រប់​ធុន​នៅ​ប្រទេស​កម្ពុជា កំពុង​មាន​ចរាចរ​ទីផ្សារ​ដ៍​ពេញនិយម​បំផុត​សម្រាប់​បំពេញ​តំរូវការ​ប្រចាំថ្ងៃ​របស់ ប្រជាជន​កម្ពុជា  គ្រប់​ស្រទាប់វណ្ណៈ មិន​ថា​អ្នករស់នៅ​ទីក្រុង​ឬ​នៅ​តាម​ជនបទ​នោះ​ទេ​។​


​ទាក់ទង​នឹង​ចំណុច​នេះ ម៉ូតូ​ធុន​ធំ​ដែល​ជា​ម៉ូតូ​ម៉ាក​ទំនើប​ថ្មី គឺ​កំពុង​មាន​ទីផ្សារ​ខ្លាំងក្លា​ផង​ខែរ សម្រាប់​ប្រជាជន​កម្ពុជា​មួយចំនួន ជាពិសេស​គឺ​ស្រទាប់​យុវវ័យ​ដែល ពេញនិយម​ជិះ​ខ្លាំង​បំផុត បើ​ទោះ​ជា​ពួកគេ​ដឹង​ថា​ម៉ូតូ​ធំៗ​ទាំងនោះ​មាន​តំលៃ​ថ្លៃ​ក៍ដោយ​។​


​សម្លេង​ម៉ូតូ​៖


​នេះ​ជា​សម្លេង​ម៉ូតូ​ដែល​យុវវ័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជា​៣​ទៅ​៤​ម៉ូតូ បាន​ជួបជុំគ្នា​នៅ​ម្ដុំ​សួនច្បារ​មួយកន្លែង​ក្នុង​នា​រាជធានី​។​ពួកគេ​ទាំងនោះ​ម្នាក់ៗ​ជិះ​សុទ្ធតែ​ម៉ូតូ​ទំនើបៗ​ទាន់សម័យ​ហើយ​ម៉ូតូ​ដែល​ពួកគេ​ទាំងនោះ​ជិះ​មាន​តំលៃ​ថ្លៃ​ជាង​ម៉ូតូ​ធម្មតា​ទ្វេដង នេះ​បើ​គិត​តាម​ហាងឆេង​តំលៃ​ទីផ្សា​ម៉ូតូ​ធំ​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ននេះ​។​
​មាន​សម្បុ​លស កំពស់​ខ្ពស់ រាងស្ដើង​បន្ដិច កំពុង​អង្គុយ​នៅ​លើ​ម៉ូតូ​ធំ​សេរី​ថ្មី​ម៉ា​កឌូក Duke ដែល​មាន​តំលៃ​ជាង​៥​ពាន់​ដុល្លា ប្អូនប្រុស​រស្មី បាន​និយាយថា បាន​ជា​ប្អូន​ជិះ​ម៉ូតូ​ធំ ដោយសារ​តែ​ជា​ចំណង់​ចំណូល និង​ការស្រលាញ់​ម៉ូតូ​ធុន​ធំ​ជា​យូរ​មក​ហើយ​។​ហើយ​ម្យ៉ាងវិញទៀត​ដោយសារតែ​មាន​ការជំរុញ និង​ការសរសើរ​ពី​មិត្តភក្ដិ​ថា ជិះ​ម៉ូតូ​ធំ​ទៅ​សមនិង​រូប​រាងខ្លួន ទើប​រស្មី​សម្រេច​ទិញ​ម៉ូតូ​ធំ​ជិះ​បែបនេះ​។​


​សម្លេង​ប្អូនប្រុស​រស្មី​៖  


​ជា​មិត្តភក្ដិ​នឹង​គ្នា និង​ជា​អ្នក​សម្ភារៈ​និយម មាន​កំពស់​ខ្ពស់ និង​មាន​មាឌ​ធំ អង្គុយ​លើ​ម៉ូតូ​ម៉ាក​ស៊ី​បី​អ៊​CBR ប្អូនប្រុស​មករា​បន្ថែម​ទៀត​ថា ប្អូន​ជា​មនុស្ស​ដែល​ចូលចិត្ត​ប្រើប្រាស់​សម្ភារៈ​ទាន់សម័យ និង​សេរី​ថ្មីៗ ហើយ​ម៉ូតូ​ធំ​គឺ​ជា​ម៉ូតូ​ដែល​កំពុងតែ​ពេញនិយម​បំផុត​ហេតុដូចនេះ​បានជា​មករា​ទិញ​ម៉ូតូ​ធំ​ជិះ បើទោះជា​មករា​ដឹងថា ម៉ូតូ​ធំ​នោះ​មាន​តំលៃ​ថ្លៃ​ជាង​ម៉ូតូ​ធម្មតា​ក៍ដោយ​។​


​សម្លេង​ប្អូនប្រុស​មករា​៖


​មិន​ខុស​គ្នា​នោះ​ទេ​សម្រាប់​យុវជន សុផាន់​ណា ជា​ម្ចាស់​ម៉ូតូ​ម៉ាក​អេ​ស្វ​ហ្សិ​ឌ​FZ ក៍​បាន​លើក​ដូច​ជា​មិត្តភក្ដិ​របស់​ខ្លួន​ផងដែរ ប៉ុន្ដែ​អ្វី​ដែល​ផាន់​ណា ចាប់អារម្មណ៍​នោះ​គឺ​ដោយសារតែ​ម៉ូតូ​ធំ មាន​កំលាំង​ម៉ាស៊ីន និង​ល្បឿន​លឿន​ជាង​ម៉ូតូ​ធម្មតា​។​


​សម្លេង​យុវជន​ផាន់​ណា​៖


​ជា​ការពិត​ណាស់​គឺជា​ចំណង់​ចំណូល​របស់​ក្រុម​យុវវ័យ ជាពិសេស​គឺ​ការដើរតាម​សម័យកាល​នៅក្នុង​ប្រទេស​នី​មួយៗ​ដែល​ត្រូវការ​សំភារៈ​និយម និង​សំភារៈ​ទំនើប​ក្នុង​ការបំពេញ​តំរូវការ​របស់​ខ្លួន​។​បើ​ទោះបីជា​យ៉ាងណា​ក៍ដោយ​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​ធុន​ធំ ឬ​ធុន​តូច​នោះ​ទេ ប្រជា​ពលរដ្ឋ​គ្រប់រូប​មិន​ត្រូវ​បើកបរ ហួស​ល្បឿន​ដែល​បាន​កំណត់ ត្រូវ​បើកបរ​ដោយ​គោរព​គ្នា​ទៅវិញទៅមក មិន​ត្រូវ​ជិះ​វ៉ា​ឬ​ជែង​គ្នា​តាម​ផ្លូវ​នោះ​ទេ ជាពិសេស​ការគោរព​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ម៉ត់ច​ត់​និង​ខ្ជាប់ខ្ជួន​បំផុត ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួនឯង និង​អ្នក​ដទៃ​៕(ដោយ៖រំដួល ចិត្រា)

ព័ត៌មានផ្សេងទៀត