ឃុំខ្លួន រឺដោះលែង​​​​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ ជាទិដ្ឋភាព​ច្បាប់​រឺ​នយោបាយ?

ដោយ៖ យ៉ាន់​ លីណា​ 24-07-2014 11:00 am 2078

ម្យ៉ាងដែរ! កាលពី​មិនទាន់​ចរចា ការចាប់​ខ្លួន​ ឃុំខ្លួន និង ដោះលែង​បេក្ខជន​ តំណាងរាស្រ្ត​​ជាប់ឆ្នោត​ គណបក្ស​សង្រ្គោះជាតិ គឺ​មើល​លើ​ទិដ្ឋភាពច្បាប់ ច្បាប់រដ្ឋធម្មនុញ្ញ តុលាការ​អ្នកសម្រេច។ ដំបូង​អះអាងថា បេក្ខជន​តំណាងរាស្រ្ត​ទាំងនោះ​ធ្វើខុសច្បាប់ ត្រូវតែឃុំឃាំង​​ រង់ចាំ​ការកាត់ទោស។

 

ដល់​ពេល​​មានការចរចា​ ផ្នែកនយោបាយ អ្នកទាំងនោះ​ ត្រូវបាន​ដោះលែង​ដោយងាយ លែងមាន​​ទិដ្ឋភាពច្បាប់ ហើយ​ក៏មិន​បញ្ជាក់ដែរ ថាតុលាការចាប់ព្រោះអ្វី លែងព្រោះអ្វី​? មែនទែនទៅចង់ដឹងថា បេក្ខជនតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ប្រព្រឹត្តិ​ខុសច្បាប់អត់?? ដល់តែចឹងចង់ឆ្ងល់ថា ឃុំឃាំងរឺដោះលែង​របស់​តុលាការ​សំអាង​លើអ្វីអោយ​ប្រាកដ? ភស្តុតាង រឺ អ្វី?

 

បើទិដ្ឋភាពច្បាប់​ ការដោះលែង​បេក្ខជន​តំណាងរាស្រ្ត គណបក្ស​សង្រ្គោះជាតិ មានន័យថាម៉េច? បើគ្មានការកាត់ក្តី​ផងក៏ដោះលែង ទាំងពេលដែល​ចាប់អះអាងថា អ្នកទាំងនោះខុសច្បាប់? ចុះបើជាទិដ្ឋភាព​នយោបាយ តុលាការ​មានឯករាជ្យទេ? តុលាការធ្វើការ ដោយសំអាងតាម ការចរចា​​នយោបាយ រឺ តុលាការធ្វើការក្រោមអ្នកនយោបាយ?

ដោយ៖មេត្រី

ព័ត៌មានផ្សេងទៀត