ក្រោយចាប់ដៃគ្នា ពលរដ្ឋ​​​ស្នើ​​​​ឲ្យ​អ្នក​​នយោបាយ អនុវត្ត​​​ការ​សន្យា​របស់​ខ្លួន

23-07-2014 4:49 pm 1921
សម្ដេចហ៊ុនសែននិងលោក សមរង្ស៊ីចាប់ដៃនាពេលកន្លងទៅ

​វិបត្តិ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​បញ្ចប់​ហើយ កាលពី​ថ្ងៃ​ទី​២២​កក្កដា ក្រោយ​ពី​បើក​ការចរចា​គ្នា​អស់​ប្រមាណ​ជា​៥​ម៉ោង​។ ទន្ទឹម​នឹង​ការបិទ​បញ្ចប់​នយោបាយ​​​នេះ ប្រជាពលរដ្ឋ សិស្ស​និស្សិត មន្ត្រីរាជការ​មួយចំនួនបាន​ស្នើ​ឱ្យ​គណបក្ស​ទាំង​ពីរ​រួមដៃគ្នាធ្វើកំណែទម្រង់​ចំណុច​មួយចំនួន ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​រីកចំរើន  និង​ជៀសផុត​ការប្រើ​អំពើហិង្សា​។ ជា​បន្ត​សូប​ស្ដាប់​បទ​យកការណ៍​រៀបចំ ដោយ​លាង ធីតា ដូចតទៅ​៖

 

​ប្រជាពលរដ្ឋ​ភាគច្រើន​សាទរ ចំពោះ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​រួម​កម្លាំង​គ្នា បញ្ចប់​វិបត្តិ​នយោបាយ​។ ទន្ទឹម​នឹង​សាទរ នោះ មាន​ប្រជា​ពល​ដ្ឋ សិស្ស​និស្សិត មន្ត្រីរាជការ និង​បុគ្គលិក​ក្រុមហ៊ុន​ភាគច្រើន បាន​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ប្រតិបត្តិ​តាម​គោលការណ៍ ពោល​គឺ​ត្រូវ​ធ្វើ​អ្វី​ត្រូវ​មើល​ច្បាប់​រដ្ឋ​ធ​ម្មនុ​ញ្ញា​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជៀស​វាង​​ប្រើ​​អំពើ​ហឹង្សា ជា​ពិសេស​ត្រូវ​តែ​កំណែទម្រង់​ដើម្បី​ឱ្យ​ប្រទេស​រីកចំរើន​។

 

ពូ​ពៅ​កំពុង​លេងអុក នៅមុខ​សួនច្បារ​មួយ​កន្លែង​និង​ជា​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​តាក់ស៊ី​ម៉ែត្រ បានបញ្ជាក់​ថា លោក ពូ សូម​ឱ្យ​គណបក្ស​ទាំង​ពីរ​សាមគ្គី​គ្នា និង​គោរព​ច្បាប់​ប្រទេស​ជាពិសេស​សូម​មើល​គោលការណ៍​ប្រទេសជិតខាង ដើម្បី​ឱ្យ​ប្រទេស​រីកចំរើន​។

 

​សម្លេង៖


​ជាមួយគ្នា​នេះ​អ្នក​មីង​ជី​ណា បាន​បញ្ជាក់​ដែរ​ថា សូម​ឱ្យ​គណបក្ស​ទាំង​ពីរ​ធ្វើ​កំណែទម្រង់ គោលការណ៍​មួយ​ចំនួន ជា​ពិ​សេស​ត្រូវបង្កើត​លិខិតឆ្លងដែន​ជូន​ដល់​ជនបរទេស​ឲ្យបាន​ត្រឹមត្រូវ​ពេល​មក​ប្រទេស​កម្ពុជា ។​

 

​សម្លេង៖


​យុវជន សម្បូរ​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ បានបញ្ជាក់​ថា ក្រោយ​ពី​គណបក្ស​ទាំង​ពីរ​ចរចា​ត្រូវរ៉ូវ​គ្នា​ហើយ​នោះ សូមឱ្យ​មាន​គោលការណ៍​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ប្រទេស​រីកចំរើន​។​ សម្បូរចង់​មានន័យថា ចុះ​កិច្ចព្រមព្រៀង​ហើយ ត្រូវ​មាន​ការអនុវត្ត​ជាក់ស្តែង​ផងដែរ​។​

 

សម្លេង៖


​បងប្រុស គីម​ឈុន​បានបញ្ជាក់​ថា ក្រោយ​ពី​ចរចា​គ្នា​ហើយ​នោះ បងប្រុស​សុំឱ្យ គណបក្ស​ទាំង​ពីរ​ស្វែងរក​គន្លឹះ ដើម្បី​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង​ជា​លំដាប់ ហើយ​មួយទៀត​គួរតែបញ្ឈប់​អំពើហឹង្សាត​ទៅ​ទៀត ជៀសវាង​ប៉ះពាល់​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​


សម្លេង​៖

 

ដោយឡែក លោក​អ៊ុំ គីម​ឡុង​ប្រកប​មុខរបរ​រត់​ម៉ូតូឌុប បាន​បញ្ចេញ​ទស្សនៈ​ថា ចង់​មាន​ការផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី​ព្រោះ​ចង់​​ឃើញ​​មេ​ដឹកនាំ​ថ្មី​អភិវឌ្ឍន៍​ដល់​កំរិត​ណា ហើយ​អនុវត្ត​តាម​គោលការណ៍​ដែល​ខ្លួន​កំណត់​ដែរឬទេ ប៉ុន្តែ​បើសិន​គណបក្ស​ទាំងពី​ត្រូវរ៉ូវ​គ្នា​ហើយ​នោះ អ៊ុំ​ក៏​នៅ​តែ​គាំទ្រ​ដែរ ឱ្យ​តែ​ប្រទេស​រីកចំរើន​។​

 

​សម្លេង៖

 

​ជា​ការកត់សម្គាល់ កាល​ពី​ថ្មីៗ​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​ជួប​ចរចា​គ្នា ​នៅ​វិមាន​ព្រឹទ្ធសភា ដើម្បី​រក​ដំណោះស្រាយ​ បញ្ចប់​វិបត្តិ​នយោបាយ ហើយ​ជា​លទ្ធផល​កិច្ចចរចា​នេះ ទទួលបាន​ផ្លែផ្កា សម្រេច​៧​ប្រការ​។ ក្រៅពី​ការសម្រេច​៧​ប្រការ​រួមគ្នា គណបក្ស​សង្គ្រោះ​ជាតិ ក៏​ប្រកាស​ដែរ​ថា នឹង​ប្រកាស​ចូល​ប្រជុំ​សភា​ ដោយ​នឹង​ស្បថ ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ នៅ​ព្រះបរមរាជវាំង​ទៀត​។

 

ក្រោយពី​ បញ្ចប់​វិបត្តិ​នយោបាយ ​ដែល​អូសបន្លាយ​ជិត​១​ឆ្នាំ​ហើយ​នោះ តើ​គណបក្ស​ទាំង​ពីរ​មាន​វិធានការណ៍​អ្វី​ខ្លះទៀត ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​រីកចំរើន ក្នុង​ការបម្រើ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​?​នេះ​ជា​សំណួរ​ដែល​សាធារណជន ​ភាគច្រើន ​កំពុង​តាមដាន​មិន​ហ៊ាន នឹង​ពព្រិច​ភ្នែក​៕ (ដោយ៖លាង ធីតា)

ព័ត៌មានផ្សេងទៀត