សង្គម​​ស៊ីវិល​​និង​​ពលរដ្ឋ​​ស្នើ​ឲ្យ​​ការច​ចា​​បក្ស​ទាំង​​២​ត្រូវ​តែ​​បញ្ចាប់​​វិបត្តិន​យោបាយ​

21-07-2014 5:46 pm 1791

​នៅសល់​តែ​មួយ​សប្តាហ៍​ទៀត​តែប៉ុណ្ណោះ វិបត្តិ​នយោបាយ​ដែល​កើតមានឡើង​ក្រោយ​ថ្ងៃ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣ រវាង​គណបក្ស​ដែល​ឈ្នះ​បាន​អាសនៈ​នៅក្នុង​រដ្ឋសភា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ហើយ​។​នៅពេលដែល​មាន​វិបត្តិ​នយោបាយ​ក្រោយ​ថ្ងៃ​បោះឆ្នោត​កើតមាន​នោះ គណបក្ស​ទាំង​ពីរ​គឺ​បាន​រិះរក​គ្រប់​វិធីសាស្ត្រ មាន​ទាំង​ជួប​ច​ចារ​ថ្នាក់​បច្ចេកទេស​និង​ថ្នាក់​កំពូល​ជា​ច្រើនលើក​ច្រើនសារ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​។​

តែ​វិបត្តិ​នយោបាយ​នោះ មិនទាន់​អាច​ដោះស្រាយ​បាន​ឡើយ​។​បើទោះបីជា​ការចចា​ជា​ច្រើនលើក​ច្រើនសា រ​មិន ទាន់​អាច​ដោះស្រាយ​បញ្ហា​នយោបាយ​បាន​យ៉ាងណាក៏ដោយ​ក៏​គណបក្ស​ទាំង​២​នៅតែ​មិន​បោះបង់​ចោល​ឆន្ទៈ​ក្នុង​ការចចារ​គ្នា​នោះឡើយ​។​ជាក់ស្តែង​នៅ​ថ្ងៃទី​២២​ខែកក្កដា នឹង​មាន​ជំនួប​ច ចារ​ជា​ថ្មី​ម្ត ង ទៀត​រវាង បក្ស​កាន់​អំនាច​និង​បក្សប្រឆាំង ដែល​ជា​ការចចារ​តាមរ យៈ​ជំនួប​ចចារ ថ្នាក់​កំពូល​នៃ បក្ស ទាំងពី រ​។​ជំនួប​ច​ចារ​ថ្នាក់​កំពូល​រវាង​គណបក្ស​ទាំងពី​នេះ ត្រូវបាន​ក្រុម​អង្គការ​ស​ង្គ ម​ស៊ីវិល និង ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​បក្ស​ទាំង​ពីរ​គួរតែ​បញ្ចប់​ភាពជាប់គាំង​នយោបាយ​ទៅ ដោយ​មិន​ត្រូវ​អូសបន្លាយ​ពេលវេលា​ទៀត​នោះទេ​។​

​ចំពោះ​អ្នកស្រី​យ៉ោម​បុប្ផា​ដែល​ជា​សកម្មជន​អ្នក​ភូមិ​បឹងកក់ ដែល​តែងតែ​លេចមុខ​ស្ទើ​គ្រប់​ពេ​វេលា​ចំពោះ​ការទាមទារ​សិទ្ធិសេរីភាព និង​តែងតែ​ចូលរួម​សកម្មភាព​សង្គម​ផ្សេងៗ​នោះ បាន​លើកឡើង​ថា វិបត្តិ នយោបាយ ដែល​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​កន្លងមក​គឺ​មិន​មាន​ផលចំនេញ​នោះឡើយ​។ មិន​មាន​ផលចំនេញ​ត្រង់​ថា រឹតតែ​ធ្វើឲ្យ​ពលរដ្ឋ​កម្ពុជា​ជួបប្រទះ​នូវ​ទុក្ខលំបាក និង​ភាព​អ​យុ​ត្តិ ធម៌ មួយកម្រិត​។​អ្នកស្រី​យ៉ោម បុប្ផា​បានបញ្ជាក់​ថា អ្នក​នយោបាយ​គួរតែ​បញ្ចប់​ភាពជាប់គាំង​នយោបាយ​ទៅ មិនចាំបាច់​ទាល់តែ​មាន​គំនាប​ពី​ខាង​នេះ​ឬ​ខាង​នោះ ទើប​នាំគ្នា​ច​ចារ​នោះទេ​។​

​អ្នកស្រី​យ៉ោម បុប្ផា​

​អ្នកស្រាវជ្រាវ​បញ្ហា​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​លោក​បណ្ឌិត​កែម ឡីក៏​បាន​មានប្រសាសន៍​ដោយ​បញ្ជាក់​ពី​សុទិដ្ឋិនិយម​របស់​លោក​ថា ជំនួប​កំពូល​របស់​គណបក្ស ប្រជាជន​កម្ពុជា​និ ង​គណបក្ស សង្គ្រោះ ជាតិ​នៅ​ថ្ងៃទី​២២​ខែកក្កដា នឹង​អាច​ដោះស្រាយ​បញ្ហា​ដែល កើតឡើង​ក្រោយ​ថ្ងៃ​កា រ​បោះឆ្នោត​កាល ពី​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣​បាន​ជាក់​ជា​មិនខានឡើយ​។​លោក​កែម ឡី បានបញ្ជាក់​ថា មូលហេតុ​ដែ លអាច​ដោះស្រាយ​នូវ​វិបត្តិ​នយោបាយ​បាន​នោះ គឺ​ដោយសារតែ​ទាំង​គណបក្ស កាន់​អំនាច​និង គណបក្ស ប្រឆាំង​នៅ​ពេល​នេះ​ដើរ​ដល់​ផ្លូវ​ទា​ល់ហើយ​។​

លោកបណ្ឌិតកែម ឡី ៖

​លោក​វ៉ន ពៅ​ជា​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក៏បាន​លើកឡើង​ដែរ​ថា លោក​រួម​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ចង់បាន​នូវ​ការចរចា​ដែល​ធ្វើឡើង​រវាង​ថ្នាក់​ដឹង​នាំ​កំពូល​រវាង​បក្ស​កាន់​អំនាច​និង​បក្សប្រឆាំង​ជា​ការចរចា​មួយ ដើម្បី​បង្ហាញ​ពី​ភាព​ឯករាជ្យ នៃ​ស្ថាប័ន​គណៈ​កម្ម ការ​ជាតិ​រៀប ចំ​ការបោះឆ្នោត ដែល​ក្នុងនោះ ធ្វើឲ្យ​អ្នកឈ្នះ ឈ្នះ​ដោយ​មាន​កិត្តិយស អ្នកចាញ់ ចាញ់​ដោយ​អស់ចិត្ត​។​

​លោក​វ៉ន ពៅ​

​សូមបញ្ជាក់​ថា កិច្ច​ជំនួប​កំពូល​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២២​កក្កដា​។​តើ​ការទទូច​ស្នើសុំ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល ចង់​ឲ្យ​កា រ​ចរចា​ខាងលើ​ទទួលបាន​ផ្លែផ្កា និង​អាច​ទំ​លុះ​ទំលាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នឹង​ទទួល បាន​ផល​អវិជ្ជ​មាន​រឺ​យ៉ាងណា​?

​គួរកត់សំគាល់​ថា នេះ មិនមែន​ជា​លើកទីមួយ​ឡើយ​ដែល​គណបក្ស​នយោបាយ​ទាំងពីរ ណាត់​ជួប​ច រ​ចា​គ្នា ប៉ុន្តែ លទ្ធផល​ហាក់ដូចជា​មិន​មាន​ការវិវត្ត​ទៅមុន​។ ប៉ុន្តែ សញ្ញាណ​នៃ​ការចរចា​លើក​នេះ ត្រូវបាន​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ជឿជាក់​ច្រើន​ថា នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​អាច​បញច្ប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​៕

 

​(ដោយ៖​ហេង សំណាង​)

ព័ត៌មានផ្សេងទៀត